ផែនការទី1

90 13 31
                                    

Beomgyu ប្រែខ្លួនចុះឡើងនៅលេីពូកទន់ៗរបស់ខ្លួន។ ដោយសារថ្ងៃនេះជាថ្ងៃសម្រាកទេីបគេមានសេរីភាពគេងបានយូរម៉ាឆ្ងាញ់។

ក្រាក!!

សម្លេងបេីកទ្វារបន្លឺឡើង បង្ហាញរូបរាងខ្ពស់ស្រឡះដែលស្លៀកពាក់បែបសាមញ្ញ ប៉ុន្តែមេីលទៅសង្ហារខាបព្រលឹង។ គេញញឹមស្រាលៗ នៅពេលឃេីញ Beomgyu កំពុងគេងជំទិតគូថ។

"ល្មមភ្ញាក់បានហើយមនុស្សកម្ជិល!!"

នៅពេលឮសម្លេងដែលធ្លាប់ស្គាល់ ត្របកភ្នែករបស់ Beomgyu ចាប់ផ្តើមកម្រើក។ គេស្ទុះក្រោកពីគ្រែដូចឆក់ខ្សែភ្លេីង និងចោលភ្នែកទៅរកប្រភពសម្លេង។

"អ្នកណាអនុញ្ញាតឲ្យឯងចូលបន្ទប់យេីង?" គេសួរទាំងច្រឡោតបន្តិច ព្រោះជាលេីកទី2ហេីយដែល Yeonjun ចូលក្នុងបន្ទប់គេងរបស់គេ។

"ម៉ាក់ជាអ្នកឲ្យក្មួយ Jun ចូលមក!" ភ្លាមនោះម៉ាក់របស់ Beomgyu ចូលមកខាងក្នុង និងជួយឆ្លេីយតបជំនួស។

"អ្នកម៉ាក់!!" Beomgyu ស្រែកបែបមិនសុខចិត្ត។ គេមិនយល់ទាល់តែសោះថាម៉ាក់របស់គេធ្វេីបែបហ្នឹងដេីម្បីអី។

"ម៉ាក់ចង់ឲ្យក្មួយJun គេឃេីញទម្លាប់អាក្រក់របស់កូន! បេីអាច យកទៅប្រាប់មិត្តរួមថ្នាក់ដទៃទៀតក៏បានដែរ!" គាត់ងាកមកនិយាយជាមួយ Yeonjun ដែលកំពុងសេីចក្នុងចិត្តយ៉ាងរីករាយ។

"ល្មមក្រោកបានហើយ! ថ្ងៃនេះ Yeonjun គេមកបបួលកូនទៅដេីរលេងនៅខាងក្រៅ!"

"ខ្ញុំមិនទៅទេ!" រាងតូចប្រញាប់បដិសេដយ៉ាងលឿនដូចផ្លេកបន្ទោរ។

"មិត្តខំមានទឹកចិត្តបបួលណា! កុំឲ្យមិត្តអន់ចិត្ត" ម៉ាក់របស់ Beomgyu ព្យាយាមបញ្ចុះបញ្ចូល ធ្វើឲ្យរាងតូចមិនអាចប្រកែកបាន។

"ទៅៗ នឹងបានស្រឡះខួរក្បាល!"

"ទៅក៏បានដែរ!" មាត់និយាយថាព្រម តែភ្នែកលួចសម្លក់អ្នកខ្លះដែលកំពុងធ្វេីមុខឌឺ។  គួរឲ្យចង់វាយប្រុសម្នាក់នោះខ្លាំងណាស់ មិនដឹងថាទៅនិយាយអ្វីជាមួយអ្នកម៉ាក់ខ្លះទេ ទេីបគាត់នៅខាងគេ និងជួយគាំទ្រគេបែបនេះ។

[Skip]

"នេះឯងប្រុងជិះម៉ូតូធំទៅហ្អេស?!" Beomgyu ចង្អុលម៉ូតូពណ៌ខ្មៅដែលនៅចំពោះមុខ។

Chasing your heart Where stories live. Discover now