ស្នេីសុំ

108 20 6
                                    

Beomgyu ព្យាយាមសម្លឹងរកវត្តមានរបស់ Yeonjun។ គេសម្ដៅទៅរកសិស្សប្រុសម្នាក់ឈ្មោះ Soobin ដែលជាមិត្តរួមថ្នាក់។

"តេីមានឃេីញ Yeonjun ដែរទេ?" Beomgyu ចោទសួរទៅកាន់សិស្សប្រុសកម្ពស់ 1.85m។ ពេលឮសំណួរភ្លាម រាងខ្ពស់ជ្រឹមភ្នែកបន្តិច និងមេីលរាងតូចដោយក្រសែភ្នែកចម្លែក។

"គួរឲ្យសង្ស័យ!!" Soobin បន្លឺខ្សឹបៗ តែ Beomgyu អាចស្ដាប់បានយ៉ាងច្បាស់។ ត្រចៀកវៃបស់គេហាស!!

"ឯងគិតស្អីហ្នឹង? កុំកាត់តាម Kai ពេកបានទេ!" រាងតូចគ្រវីក្បាលហួសចិត្ត។ ម្នាក់ៗឡប់ខួរអស់ហេីយមេីលទៅដែលគិតថាគេមានទំនាក់ទំនងពិសេសជាមួយ Yeonjun។

"ហើយឯងរកគេធ្វេីអី?"

"ចង់និយាយរឿងខ្លះ!"

"រឿងអី?" Soobin សួរដោយក្រសែភ្នែកចង់ដឹងចង់ឮ។ ចេះដឹងរឿងគេម្ល៉េះបង!

Beomgyu មិនខ្ចីឆ្លេីយ។ គេដេីរចេញត្រុយដូចមិនបានឮសំណួររបស់អ្នកខ្លះ។ នេះចូលលក្ខណៈអត់ល្បី ខ្ជិលនិយាយជាមួយ!

"មេីលវាធ្វេី!!" Soobin ហួសចិត្តចូល80 បែបម្នាក់ហ្នឹងចាត់ទុកពាក្យសម្ដីរបស់គេជាខ្យល់ហេីយមេីលទៅ! ខ្មេីតសាឡប់។

@ខាងលេីអាគារ

Beomgyu នាំ Yeonjun មកនិយាយគ្នាស្ងាត់ៗតែពីរនាក់ ព្រោះមានរឿងដែលចង់ដោះស្រាយឲ្យដាច់ស្រេច។

"យេីងសួរឯងតាមត្រង់ចុះ! រាល់ថ្ងៃនេះឯងតាមយេីងស្អិតដេីម្បីអី?" គេសួរទៅកាន់អ្នកដែលកំពុងឈរនៅចំពោះមុខ។

"ស្អិតបែបម៉េច?" សួរផ្គេីនច្បាស់ណាស់នៀកទាំងដែលខ្លួនឯងតាមគេគ្រប់ទិសទីមិនថានៅក្នុងថ្នាក់ នៅកង់ទីន បណ្ណាល័យ ហើយជួនកាលទៅដល់ផ្ទះគេទៀត និយាយឲ្យចំ Beomgyu ទៅកន្លែងណា Yeonjun តាមទៅដល់កន្លែងហ្នឹង! ហើយព្រឹកមិញទេីបតែទៅយកគេដល់ផ្ទះតាសហី? ធ្វើឯងអត់ដឹងខ្លួន!!

"ឈប់ធ្វើពុតជាមិនដឹងទៀតបានទេ?"

"ឯងទេជាអ្នកធ្វេីជាមិនដឹង!!" រាងក្រាស់តបទៅវិញធ្វេីឲ្យ Beomgyu ស្ងាត់មាត់។ ហេតុអីចាំបាច់សួរសំណួរមួយហ្នឹង? រាងតូចមិនយល់ទេឬ ថាគេតាមរាល់ថ្ងៃដេីម្បីអី! សូម្បីក្មេងបឋមក៏ដឹងដែរ។

Chasing your heart Where stories live. Discover now