ល្មមតែអ្នកទាំងពីរបានទៅដល់ចំការគឺចំណាយពេលជិតមួយម៉ោងឯណោះតាមធម្មតា
ថេហ្យុងគេដើរត្រឹមតែ 10 នាទីដល់ហើយ ប៉ុន្តែនេះដោយសារតែមានអ្នកខ្លះរញ៉េរញ៉ៃរករឿងមិនចេះចប់ទេីបត្រូវប្រើពេលយូរដល់ថ្នាក់នេះ« អរ អាយ៉ុងមកហេីយហ្ហ៎ ប្រហែលជាមួយសន្ទុះមិញគឺមានបុរសម្នាក់មកទីនេះ គេនិយាយថាឃើញទំពាំងបាយជូរនៅចំការនេះល្អថែមទាំងធំបែបនេះទៀតទើបគេចង់ធ្វើជាតំណាងសម្រាប់ក្រុមហ៊ុនអាជីវកម្មរបស់គេផ្ទាល់ » អ៊ំសៅ គាត់ក៏ជាកម្មករនៅទីនេះដែល គាត់ធ្វើការនៅចំការនេះគឺយូរជាងអ្នកឯទៀតតាំងពីលោកយាយណារីរៀបការហើយថ្មីៗម្ល៉េះ
« បាទ!! បើគេមកលើកក្រោយអ៊ំប្រាប់គេថាទំពាំងបាយជូរទាំងអស់នេះខ្ញុំមិនលក់ឲ្យទេ ព្រោះខ្ញុំនៅមានម៉ូយដែលត្រូវលក់ឲ្យនៅក្នុងផ្សារនិងនៅទីក្រុង ម្យ៉ាងទៀតក៏សម្រាប់អ្នកភូមិយើងហូបចុកផងដែរ » ចំពោះអ្នកដែលនៅក្នុងភូមិនេះមិនបាច់ទៅទិញគេឯណាឆ្ងាយទេមកបេះហូបនៅក្នុងចំការនេះក៏បាន ព្រោះតែថេហ្យុងគេមិនកំណាញ់ឡើយត្រឹមតែបេះហូបនោះ កុំឲ្យតែបេះរបៀបបំផ្លាញ រឺក៏បេះយកទៅលក់
« បាទ អូ តែថាចុះអ្នកកំលោះម្នាក់នេះជាអ្នកណាអ៊ំដូចជាមិនដែលឃើញមុខគេសោះនៀក »
« ខ្ញុំជាចៅលោកយាយណារី » ជុងហ្គុក
« ជាកូនរបស់លោកចន ដែលទៅរស់នៅសេអូ៊បាត់មុខបាត់មាត់អស់ជាង 20 ឆ្នាំនោះមែនទេ ?ដល់ពេលនេះទើបតែត្រឡប់មកបង្ហាញមុខ ?»
អ៊ំសៅសួររាងក្រាស់ត្រង់ៗមិនបានក្រែងចិត្តអ្វីឡើយនៅក្នុងភូមិនេះអ្នកណាមិនដឹងថាលោកយាយណារីបន្ទាប់ពីប្ដីស្លាប់កូនក៏រៀបការហើយទៅនៅសេអូ៊រទុកគាត់ឲ្យកណ្ដោចកណ្តែងម្នាក់ឯង ខំទាំងថ្ងៃទាំងយប់ល្មមតែអាចមានចម្ការនេះ សំណាងហើយដែលគាត់មានថេហ្យុងនៅក្បែរបើពុំនោះទេជីវិតគាត់នឹងឯការប៉ុណ្ណាទៅ
« បាទ »
« ន៎ែ លោកធ្វើឱ្យមានសុជីវធម៌ខ្លះទៅមេីល »
ឃេីញកាយវិការមិនចង់និយាយស្ដីរបស់
ជុងហ្គុកកាយតូចក៏លើកដៃមួលដេីមដៃរបស់នាយ« អ៊ូយ ឈឺណា ឯងឱ្យយើងនិយាយយ៉ាងម៉េច
ទៀតហា៎ស សុាំមែន » និយាយហេីយនាយក៏ដេីរទៅក្នុងចម្ការមុនរាងតូចបាត់
YOU ARE READING
♡ម្ចាស់ស្នេហ៍ចន ជុងហ្គុក♡
Hành độngមនុស្សដែលមិនដែលស្គាល់គ្នាសោះ ស្រាប់តែជួបគ្នាភ្លាមក៏ត្រូវចាស់ៗផ្សំផ្គុំឲ្យរៀបការ ទាំងសងខាងដំបូងគឺដូចគ្នារៀបការដើម្បីសងគុណអ្នកមានគុណ ម្នាក់ៗឃេីញមុខគ្នាដឹងតែឈ្លោះហេីយ ខាងរាងតូចកាច ឆ្នាស ជេរដៀលម៉ាសព្វចំណែកឯ រាងក្រាស់វិញហេតុតែចង់ឈ្នះបេីឈ្លោះមិនឈ្នះទេបន្ល...