នាពេលព្រឹកថ្ងៃអាទិត្យមនុស្សម្នាភាគច្រើនគឺឈប់សម្រាកពីការងារដើម្បីលំហែកាយឬក៏សាកថ្មជីវិតសម្រាប់ខ្លួនឯង មិនថាតែអ្នកធ្វើការនោះទេសូម្បីតែសិស្សសាលាក៏ឈប់សម្រាកដូចគ្នា
ប៉ុន្តែបើយើងងាកមកមើលក្នុងបន្ទប់ធំល្មមជាប់ដំបូលឯនេះវិញក៏បានបើកបង្ហាញឲ្យឃើញមនុស្សពីរនាក់កំពុងតែគេងឱបគ្នាស្អិតរមួតនៅឡេីយទេ ម្នាក់ៗដូចជាងប់នឹងការដេកនេះណាស់ព្រោះថ្មើរនេះម៉ោង 9:00 ជាងទៅហើយតែពួកគេនៅមិនទាន់ភ្ញាក់ទៀត
« ហុឹម ...» សំឡេងក្រហមពីបំពង់កតូច ពត់ដៃពត់ជើង នឹងបើកត្របកភ្នែកសន្សឹមៗទទួលយកព្រះអាទិត្យនៃថ្ងៃថ្មី ត្របកភ្នែកសាំនិងពន្លឺហើយក៏ងាកមើលជុំវិញខ្លួនប្រទះនិងមាឌមាំដែលឱបចង្កេះខ្លួនជាប់
« នេះទៀតហើយឬ ?» ថេយ៍ព្យាយាមរុញដៃក្រាស់ចេញពីខ្លួនតិចៗដើម្បីកុំឲ្យអ្នកខាងនោះភ្ញាក់ ប៉ុន្តែរាងតូចវិញបែរជាស្រែកចាចនៅពេលដែលដៃប្រុសម្នាក់នេះស្រវ៉ាទាញខ្លួនទៅឱបឡើងស្អិតជាថ្មី
« អា៎យ លោក លែង នេះន៎ែ » ដឹងថាអ្នកខាងនេះកំពុងតែធ្វើពុតជាគេងបន្លំដើម្បីអោបគេបែបនេះ
ថេហ្យុងក៏យាដៃក្តាប់ជាប់មុននឹងវាស់មួយទំហឹងដៃទៅលើភ្នែករាងក្រាស់« អក អ៊ូយ សុឺត ក្មេងឆ្កួតនេះយើងឈឺណា
លេងអីឆ្កួតបែបនេះ ហើមភ្នែកបាត់ទៀតទេដឹង »
រាងក្រាស់ស្ទុះងើបអង្គុយលើកដៃខ្ទប់ភ្នែកនាយម្ខាងដែលត្រូវរាងតូចដាល់នោះ មិនមែនស្រែកឈឺលេងៗទេគឺឈឺមែនទែន កណ្ដាប់ដៃអាល្អិតនេះមិនមែន
ស្រាលឯណា« ឱ្យស្រឡះទៅអ្នកណាប្រើឱ្យលោកឯង មក
គេងចំណេញលើខ្លួនខ្ញុំធ្វើអី ? បែបនេះហើយឲ្យសមមុខ ខ្នោះដៃ ? នេះលោកដោះឲ្យខ្ញុំតាំងពីពេលណា ?» រវល់តែវ៉ៃរាងក្រាស់ថេយ៍ក៏ទើបតែចាប់អារម្មណ៍នឹងដៃខ្លួន ព្រោះមិនមានច្រវ៉ាក់ខ្នោះជាប់ដៃអីទៀតទេ« អឺ យើងដោះឲ្យឯងព្រោះអីអាណិតក្មេងដែល
អឺ យប់មិញយំព្រោះតែរឿងនេះរហូតដល់គេងលក់ យើងអាណិតហើយក៏សង្វែកទើបដោះឲ្យទៅ »« សុំទោស » ថេយ៍ពោលពាក្យតែប៉ុន្មានម៉ាត់នេះក៏សម្រួតខ្លួនចុះពីលើគ្រែ រត់ទៅបន្ទប់ទឹកបាត់
គេចង់សុំទោសចំពោះរឿងដែលវ៉ៃនាយមិញនេះ
ប៉ុន្តែគ្មានពេលនិយាយឱ្យច្បាស់ទេព្រោះនិយាយតែពាក្យសុំទោសនេះគេមានអារម្មណ៍ថាអៀនមិនហ៊ានប្រឈមមុខជាមួយនឹងនាយទៅហេីយ
YOU ARE READING
♡ម្ចាស់ស្នេហ៍ចន ជុងហ្គុក♡
Acciónមនុស្សដែលមិនដែលស្គាល់គ្នាសោះ ស្រាប់តែជួបគ្នាភ្លាមក៏ត្រូវចាស់ៗផ្សំផ្គុំឲ្យរៀបការ ទាំងសងខាងដំបូងគឺដូចគ្នារៀបការដើម្បីសងគុណអ្នកមានគុណ ម្នាក់ៗឃេីញមុខគ្នាដឹងតែឈ្លោះហេីយ ខាងរាងតូចកាច ឆ្នាស ជេរដៀលម៉ាសព្វចំណែកឯ រាងក្រាស់វិញហេតុតែចង់ឈ្នះបេីឈ្លោះមិនឈ្នះទេបន្ល...