ជុងហ្គុករៀបនឹងដេីរបកក្រោយចេញទៅវិញហេីយ
តែក៏ត្រូវឈប់ងក់ ព្រោះតែសម្តីហាមឃាត់ពីមាត់
ថេហ្យុង« ឈប់នៅត្រង់នឹងហេីយ នៅចង់ទៅណាចង់រត់គេចមែនទេ ខ្ញុំមិនទាន់ជម្រះបញ្ជីរជាមួយលោកឯងទេហាមទៅណាទាំងអស់ » ថេហ្យុងស្រវាខោអាវមកស្លៀកពាក់ជាប្រយាប់ ជុងហ្គុកក៏ដូចចិត្តខ្លួនទៀតឈរបែរខ្នងថ្មឹងមិនចេញទៅពិតមែន
« ហេីយឥឡូវឯងចង់យ៉ាងមិចជាមួយយេីងហា៎ស រឺក៏ចង់ចោទថានេះជាកំហុសរបស់យេីងទៀតហេីយ ឯងខ្លួនឯងតេីស្រាតមិនចាក់គន្លឹះទ្វាជាមុន យេីងនេះខំចិត្តល្អចុះទៅយកថ្នាំមកលាបរបួសឲ្យឯង តែឯងក៏ធ្វេីដូចចង់សុីសាច់ហ៊ុចឈាមយេីងទាំងរស់ »
« យេីស!!! លោកឯងនិយាយលូយទៀតហា៎ស មុននឹងចូលមិចក៏មិនគោះទ្វា » ថេហ្យុងឈរច្រតចង្គេះខាំមាត់សម្លក់ជុងហ្គុកយ៉ាងទំនេីង
« ចុះរាល់ដងឯងឃេីញយេីងដែរគោះទ្វា? »
« ហេុីយ លោកឯង ហុឹស ខ្ញុំយល់ថាមុខលោកឯងមិនទាន់ជាទេីបមិនចង់វៃថែមតែក៏មិនបានមានន័យថាខ្ញុំនឹងលេីកលែងឲ្យលោកឯងដែរ »« ហុឹស ....ធ្វេីដូចខ្លួនឯងខ្លាំង មុននោះគឺដោយសារបានយេីងបន្ថូរដៃឲ្យទេ បេីយេីងលេងមែនទែនឯងស្ពៃមិនខាន » ជុងហ្គុកពេីងទ្រូងបញ្ឆេះឲ្យរាងតូចនេះដែរខំទ្រាំស្ទេីរតែទ្រាំមិនបាន ហក់វៃខ្ទប់ជញ្ជាំងនឹងឡូវហេីយ
« អឺ បេីខ្លាំងណាស់យប់នេះលោកឯងដេកក្រៅបន្ទប់ទៅ »
« ថី ស្មានតែយេីងខ្លាច យេីងមិនព្រឺគ្រាន់តែរឿង
ប៉ុន្នឹងទេប្រាប់ឲ្យហេីយទៅ ហុឹស » នាយធ្វេីរឹកដូចជាអង់អាចណាស់ក៏ដេីរចេញពីមុខថេហ្យុងឡេីងមានភាពជឿជាក់ពេញខ្លួន ទាំងមិនបានចាប់អារម្មណ៍
រេីសប្រអប់ថ្នាំយកទៅវិញទេ« យេីងធ្វេីជ្រុលពេកទេដឹង ប្រហែលជាគេមានបំណងយកវាមកឲ្យយេីងមែនហេីយ តែចរឹកគេគឺសមតែបែរនេះ » រាងតូចឱនរេីសប្រអប់ថ្នាំ
ហេីយក៏ដេីរទៅលេីពូកដេីម្បីលាងរបួសនឹងលាបវាកាត់មកនាពេលយប់
លោកយាយណារីលោកចនរួមទាំងអ្នកស្រីប៊ូរ៉ា ពួកគាត់ត្រូវទៅចូលរួមពិធីមង្គលការរបស់អ្នកភូមិនៅជិតៗនេះ ដោយមិនបាននាំរាងតូចនឹងជុងហ្គុកទៅជាមួយឡេីយ
ពួកគាត់មិនដឹងថាអ្នកទាំងពីរនេះឈ្លោះគ្នាហេីយក៏មិននិយាយរកគ្នាឡេីយ
YOU ARE READING
♡ម្ចាស់ស្នេហ៍ចន ជុងហ្គុក♡
Actionមនុស្សដែលមិនដែលស្គាល់គ្នាសោះ ស្រាប់តែជួបគ្នាភ្លាមក៏ត្រូវចាស់ៗផ្សំផ្គុំឲ្យរៀបការ ទាំងសងខាងដំបូងគឺដូចគ្នារៀបការដើម្បីសងគុណអ្នកមានគុណ ម្នាក់ៗឃេីញមុខគ្នាដឹងតែឈ្លោះហេីយ ខាងរាងតូចកាច ឆ្នាស ជេរដៀលម៉ាសព្វចំណែកឯ រាងក្រាស់វិញហេតុតែចង់ឈ្នះបេីឈ្លោះមិនឈ្នះទេបន្ល...