Episode-3

1.2K 72 6
                                    

« យើងជាមនុស្សទី១ដែលជុងហ្គុកស្រឡាញ់មិនមែនជានាងនោះទេ រឿងអ្វីយើងមិនហ៊ានជាមួយនាងនោះ »រាងតូចនិយាយក្នុងចិត្តបញ្ចេញស្នាមញញឹមចុងមាត់យ៉ាងមានអំណាចបូករួមជាមួយនិងល្បិចកិចកលរាប់រយជំពូក

« ថេយ៍... »ជុងហ្គុកបានភ្ញាក់និងបានទាញកាយតូចមកឲ្យមកផ្អឹបនិងទ្រូងនាយ

« យ៉ាងមិចបងនិង ?? »ថេយ៉ុងចងចិញ្ចើមចូលគ្នាទាំងនឿយឆ្ងល់ជាមួយនាយតែម្ដង មិចក៏សុឋៗមកទាញគេបែបនេះអាងតែគេតូចទាញចុះទាញឡើង

« មិនមានអ្វីទេ គ្រាន់តែចង់ឲ្យអូននៅក្បែរបង »ជុងហ្គុកយកដៃឱបរឹរចង្កះចង្កះរបស់គេចំណែកដៃម្ខាងទៀតរាវបន្លំច្របា*ឈើរីរបស់រាងតូចបន្តិចថែមទៀត

« អ្ហា....ដៃនិងប្រយត្ន័បាក់ទៅ »ថេយ៉ុងវាយដៃរបស់នាយបន្តិចទាំងក្រឺតមកលេងច្របា*ស្ងាត់ៗអញ្ចឹងស្រាវសឹងអីហើយ ចង់តែកាត់ឲ្យបាក់ទេពិនអារឿងបន្លំកេងចំណេញគេរហូតនិង

« ដាច់ចិត្តវាយបងដែរហក៎ ?? »
« មិនដាច់ចិត្តទេ »
« អូនមិចក៏ហ៊ានវាយប្ដីនោះ »
« ចូលដណ្ដឹងអូនពីកាល ?? »
« តិចទៀតគង់តែហៅដដែលសោះ »
« អត់ទេ ទាល់តែមកដណ្ដឹងសិន »
« ក្បាលខូច »
« បងមិនចង់ដណ្ដឹងអូនមែនទេ?? »
« បងមានបាននិយាយឯណា »

« ជូនអូនដើរលេង លឿនឡើង »ថេយ៉ុងក៏បានរំលឹកពីរឿងដែរនាយបានសន្យាជាមួយគេមុនប៉ុន្មានម៉ោងនោះ

« តែ...បង.... »ជុងហ្គុកហាក់ស្ទាក់ស្ទើបន្តិចអីបន្តិចព្រោះថានាយទើបតែនិងបានមើលសារដែលប្រពន្ធផ្ញើរមកឲ្យត្រឡប់ទៅផ្ទះជាប្រញ៉ាប់

« ប្រពន្ធបងហៅទៅផ្ទះមែនទេ ?? មិនអីទេបងទៅចុះ ចាំពេលក្រោយក៏បានដែរ »ថេយ៉ុងញញឹមស្រាលៗបែបអន់ចិត្តរួចហើយគេក៏បម្រុងនុងចុះចេញពីពូក

« ហីយ៉ា...កុំទាន់អន់ចិត្តទៅមើស៎បងមិនទានើបានថាមិនជូនអូនទៅឯណា »ជុងហ្គុកទាញកាយតូចត្រឡប់មកវិញដើម្បីនិយាយលួងលោមគេ ព្រោះនាយដឹងថាគេកំពុងតែអន់ចិត្ត

« តែប្រពន្ធបងហៅបងប្រញ៉ាប់ ច្បាស់ជាមានរឿងធំហើយបងទៅៗ »មាត់និយាយដេញឲ្យនាយទៅប៉ុន្តែក្នុងចិត្តវិញគឺមិនចង់ឲ្យទៅទេគឺចង់ឲ្យនៅកំដរគេឲ្យបានហូរៗ គិតទៅនិយាយបានតែមាត់មែនណក៎ចិត្តផ្សេងមាត់ផ្សេង

💢ប្រុសកំណាន់❤️‍🔥( Complete✅ )Where stories live. Discover now