Episode-1

2.2K 113 0
                                    

    នៅក្នុងគ្រួសារអ្នកមានមួយដែលមានទ្រព្យសម្បិត្តិយ៉ាងច្រើនហូរហែរចាយ មានអ្វីៗគ្រប់យ៉ាងមិនខ្វះសោះឡើយ ប៉ុន្តែទោះបីជាមានលុយច្រើនហូរហែពិតមែននៅក្នុងគ្រួសារដែរមិនចុះសម្រុងគ្នាក៏មិនមានសុភមង្គលនោះដែរ ។

« បងមិននៅញុំាបាយសិនទេឬ ?? »ម៉ារីណាជាភរិយាក៏បានសួរទៅកាន់ស្វាមីដែរចុះមករៀបនិងទៅធ្វើការ

« អត់ទេថ្ងៃនេះបងប្រជុំ »ជុងហ្គុកងាកឆ្លើយជាមួយនិងភរិយាទាំងទឹកមុខមិនស្រស់ស្រាយអ្វីសោះឡើយ ។ ចន ជុងហ្គុក មានវ័យ30ឆ្នាំនាយជាម្ចាស់ក្រុមហ៊ុនក៏ធំមួយដែលមានដៃគូរសហការជំនាញៗជាច្រើន និងមានមុខមាត់កិតិ្តយសសាយភាយពេញទីក្រុងនរណាក៏ស្គាល់ នាយបានរៀបការជាមួយនិងម៉ារីណាដែរជាមនុស្សស្រីដែលគ្រូសារនាយផ្សំផ្គុំ នាយមិនបានពេញចិត្តនិងព្រមនោះទេប៉ុន្តែមិនអាចប្រកែកបាន ។ រស់នៅរាល់ថ្ងៃនេះឲ្យតែចុះមកឃើញមុខនាងពេលណានាយមិនដែរមានសិរីសួរស្ដីនោះឡើយព្រោះនាងតែងតែសួរនេះសួរនោះមិនឈប់គឺ=

« ប្រជុំអ្វី ?? ថ្ងៃនេះថ្ងៃសៅរ៍ជិតចុងសបា្តហ័ហើយតើ »ម៉ារីណា

« ប្រជុំចាំបាច់មានថ្ងៃដែរឬ ?? »
« តែនេះបងរវល់ស្ទើតែរាល់ថ្ងៃហើយ »
« អូនមិនមែនជាបងអូនមិនយល់ទេ »
« រៀបការរយៈពេល2ឆ្នាំជាងមកនេះ បងមិនដែរខ្វល់ខ្វាយពីខ្ញុំជាប្រពន្ធសូម្បីបន្តិច »
« មិនខ្វល់ខ្វាយយ៉ាងមិច ?? លុយ ឡាន ផ្ទះ អ្វីៗគ្រប់យ៉ាងបងមានឲ្យអូនទាំងអស់នៅថាបងមិនឲ្យអូនទៀតឬ ?? »

« ទាំងអស់និងវាមិនមែនជាក្ដីសុខក្នុងគ្រួសារនោះទេ ការស្រឡាញ់ប្រពន្ធ បារម្មណ៍ថ្នាក់ថ្នម មានពេលវេលាឲ្យគ្នាទៅវិញទៅមកទើបវាហៅថាក្ដីសុខ បងដែរធ្វើវាទេ ??? »ម៉ារីណានិយាយរៀបរាប់ទាំងទឹកភ្នែកស្រក់ចុះមកជាដំណក់ៗ

« បើបងមិនល្អអូនព្រមរៀបការជាមួយបងធ្វើអីទៅ ?? បងជាម្ចាស់ក្រុមហ៊ុនធំមានការងារច្រើនណាស់ពេលតែមួយនាទីគេងមិនបានផង »ជុងហ្គុកឆ្លើយតបជាមួយចម្លើយដ៏សែនគ្មានន័យនិងគំរោះគំរើយ

« អញ្ចឹងផង ?? ប្រសិនខ្ញុំប្រាប់រឿងទាំងអស់ទៅកាន់ម៉ាក់បងតើបងនិងមានពេលមកអង្គុយញុំាបាយជាមួយខ្ញុំទេ ?? »ម៉ារីណាលើកទូរសព្ទមកចុចបម្រុងចង់ខលទៅប្ដឹងប្រាប់ម៉ាក់ក្មេងរបស់នាហ ព្រោះថានាងអាងម៉ាក់ក្មេកស្រឡាញ់ពេញចិត្តនាងមិមជំទាស់ឲ្យតែជុងហ្គុកនាយហ៊ានជំទាស់ចិត្តនាងដឹងតែគាត់មកដល់ស្ដីឲ្យនាយខតែម្ដង

💢ប្រុសកំណាន់❤️‍🔥( Complete✅ )Where stories live. Discover now