វូវូៗៗ ជាសម្លេងខ្យល់ដែលបក់កាត់បង្អួចចំហចោលធ្វើអោយមានការរងាទៅដល់អ្នកដែលសំងំគេង នៅលើគ្រែ!!!!
បងស្រឡាញ់អូនណា ម្ចាស់ស្នេហ៍បង(ជាសម្លេងរបស់មនុស្សម្នាក់ដែលគេតែងតែនឹកនាមករហូត)ក្នុងការចងចាំរបស់គេគឺពោរពេញទៅដោយក្ដីសុខនិងស្នាមញញឹម បើសួរថាតើគេធ្លាប់ឈឺចាប់ទេ ចម្លើយគឺច្បាស់ជាអត់ព្រោះសម្រាប់គេវាជារឿងមួយដែលល្អបំផុតក្នុងជីវិតដែលបានជួបបុរសម្នាក់នេះ បុរសម្នាក់ដែលសូម្បីតែនៅក្នុងដង្ហើមចុងក្រោយរបស់គេក៏បួងសួងអោយមនុស្សដែលគេស្រឡាញ់រស់នៅក្នុងជីវិតមួយដែលមានតែការចងចាំល្អៗ និងរស់នៅអោយបានល្អបំផុតដែរ តើមានមនុស្សប្រុសប៉ុន្មាននាក់ដែលអាចធ្វើបានដូចជាគេ ប្រហែលមិនមានច្រើនទេ
បងដឹងទេ មានមនុស្សប្រុសច្រើនណាស់ដែលបានចូលមកក្នុងជីវិតអូន តែអូននៅតែយល់ថាគេនោះ មិនមាននរណាម្នាក់អាចប្រៀបប្រដូចទៅនឹងបងបានឡើយទោះបីគេជាមនុស្សល្អយ៉ាងណាក៏ដោយ ប្រហែលដោយសារ បេះដូងអូននៅតែមានរូបបង នឹងមានតែបងជារៀងរហូតទៅ
ក្ដីស្រឡាញ់របស់យើងនឹងក្លាយជាការចងចាំដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលបានដឹងរឿងរវាងយើង នឹងការលះបង់របស់បងមកលើអូន .............ផឹប(សម្លេងបិទសៀវភៅរឿង)មិនថាវាកន្លងផុតទៅយូរយ៉ាងណា ពេលដែលត្រឡប់មកអានវាឡើងវិញ វានៅតែធ្វើអោយខ្ញុំមានអារម្មណ៍រំជួលចិត្តនិងមានសេចក្តីស្ងប់ស្ញែងចំពោះស្នេហារបស់តួអង្គទាំងពីរនេះ..
Taehyung អា៎៎ ងើបឬនៅកូនដល់ម៉ោងទៅសាលាហើយ?
បាទ ងើបហើយម៉ាក់
ប្រញាប់ឡើងកូន មកញ៉ាំអាហារពេលព្រឹក
បាទ ទៅហើយម៉ាក់ (ត្រូវហើយខ្ញុំគឺ taeyhung កូនពៅត្រកូលKim)......................................!!