*សូមទោសទុកមុនបើមានកន្លែងណាដែលសរសេរមិនបានត្រឹមត្រូវ🙏🏻
Gemini«fotហេតុអីក៏មកលឿនម្ល៉េះការងារក្រុមហ៊ុនគេធ្វើនៅដល់ល្ងាចឯណោះ» gemតបហើយដើរចេញពីសាឡុងទាំងភ័យៗខ្លួនព្រោះដេកអត់ធ្វើការងារផ្ទះ
Fourth «បើខ្ញុំមិនមកពេលនេះ ម៉េចនិងបានឃើញបងមកដេកមិនធ្វើស្អីចឹងនុះ» និយាយរួចក៏ដើរតាំងៗទៅជិតGem តែGemគេចទៅកន្លែងផ្សេង
Gemini«បងដេកលេងៗតែលក់មែនទែន គ្មានបំណងទេ» gemតបទៅវិញទាំងទឹកមុខcuteបែបញ៉ិកញ៉ក់ Kevin&Deanគ្រាន់ឃើញចឹងក៏មើលមុខគ្នា ព្រោះចៅហ្វាយគេមិនមែនចឹងទេកាលមុន (ឥទ្ធិពលនៃស្នេហា)
Fourth « ខ្ជិលឲ្យច្បាស់ក្រឡែតកុំមកលេស»fotបានដើរទៅញឹងស្លឹកត្រចៀកgemឡើងលើភ្លាមៗ
Gemini«អ៊ូយៗ...ឈឺៗ មួលស្លឹកត្រចៀកបងថ្នាក់នេះដាច់ត្រចៀកបងខានបានស្តាប់អូនរអ៊ូច្រើនមិនខានទេ»
Fourth «បងចង់ថាខ្ញុំរអ៊ូច្រើនហេស៎» fotខឹងហើយក៏មួលស្លឹកត្រចៀកជេមខ្លាំងឡើង ឡើងក្រហម
Gemini«អត់ទេ បងមានបានថាណា »
Fourth «ហើយចុះមិញអាប្រកាច់ណាថាមិញ»Gemini«បងមិនដឹងអាណាទេ តែអូនលែងស្លឹកត្រចៀកបងទៅដាច់ឡូវហី» fotក៏ព្រមប្រលែង
តាមFourth «Deanយកអំបោសមកនេះ» ឮfotថាបែបនេះDeanក៏បានរកយកអំបោសទៅឲ្យ
Gemini«កុំណាអាDean.»
Fourth «Deanមិនបាច់យកទេទុកឲ្យយើងវិញ»ថាហើយបម្រុងនិងដើរទៅយកហើយតែក៏ត្រូវGemចាប់ឲ្យមកអឹបនិងទ្រូងរួចក៏ទម្លាក់បបូរមាត់ទៅលើមាត់fot fotវិញបើកភ្នែកធំៗធ្វើដូចមិនធ្លាប់ (ភ្លាមៗ
ពេកប្រហែលទទួលយកអត់បាន)Dean«អាKevinបិទភ្នែក..» Dean បានដើរទៅបិទរបស់ភ្នែករបស់kevin តែដៃបែរជាទៅបិទមាត់Kevin kevinក្រឡែកមើលមុខdeanក៏ឃើញថាdeanមើលឡើងភ្លឹកហើយពីអ្នកនុះគិតតែថើបគ្នា kevinក៏យកដៃទៅបិទមាត់Deanវិញបានបន្តិច Dean ក៏ដកដៃKevinចេញ
Dean«បិទមាត់យើងធ្វើស្អី»
Kevin«ខ្លាចរុយចូលមាត់ហែង..»
Dean«ផ្តេសផ្តាស!!» ថាហើយក៏ដើរចេញទៅវិញបាត់
Kevin«អេ!!ចាំផងមិញហែងបិទមាត់អញដែរសោះ» សម្លេងស្រែករបស់Kevinធ្វើឲ្យfotរាងភ្ញាក់បន្តិចក៏រុញGemចេញពីខ្លួន
![](https://img.wattpad.com/cover/351410635-288-k617240.jpg)