*សូមទោសទុកមុនបើមានកន្លែងណាដែលសរសេរមិនបានត្រឹមត្រូវ🙏🏻
ម៉ោងប្រហែលជាជិត9មកដល់ផ្ទះភ្លាមGeminiបាននាំfourthទៅក្នុងបន្ទប់ដាក់លើពូកថ្នមៗនិងបានឲ្យDeanតេហៅគ្រូពេទ្យ ជាធម្មតាGemពេលឈឺអីគេមិនដែលទៅមន្ទីរពេត្យទេសូម្បីពេលនេះគេត្រូវគ្រាប់ក៏ដោយ គេនៅដូចធម្មតាឯឈាមនៅដើមដៃក៏ហូរមកច្រើនគ្រាន់ដែរឡើងពេញដៃអាវសក្បុសរបស់នាយ
Deanបានយកទូរស័ព្ទទំនាក់ទំនងទៅកាន់ពេទ្យ
ខណៈនោះfotក៏បានដឹងខ្លួនតែការឈឺចាប់នៅឈឺពេញខ្លួននៅឡើយGemឃើញបែបនេះក៏ទៅអង្គុយក្បែរfot fotក៏បានងើបអង្គុយផ្អែកក្បាលគ្រែដោយមានជេមជាអ្នកជួយទ្រ
Gemini«អូនឈឺត្រង់ណាខ្លះ»នាយនិយាយដោយទឹកមុខពោពេញទៅដោយការព្រួយបារម្ភ
Fourth «fotមិនអីទេតែដៃបង..»fotបានមើលទៅរបួសដែលនៅនិងដៃgem
Gemini«បងមិនអីទេ របួសប៉ុននេះឆ្ងាយពីបេះដូងណាស់»នាយនិយាយព្រមទាំងយកដៃទៅអង្អែលក្បាលfotតិចៗភ្ជាប់ជាមួយស្នាមញញឹម ទោះរបួសឈឺប៉ុនណាតែពេលឃើញមុខក្មេងម្នាក់នេះគឺអារម្មណ៍ឈឺទាំងប៉ុន្មានបាត់អស់ហើយ
Fotឮបែបនេះក៏ឱបកgemជាប់មិននិយាយស្តីgemក៏ឱបតបវិញព្រមទាំងអង្អែលខ្នងfotបន្តិចក្រោយលោកគ្រូពេទ្យយកសម្ភារៈលាងរបួសមួយចំនួនមកលាងរបួសនៅលើផ្ទៃមុខឲ្យfot ឯGemក៏ត្រូវលាងរបួសនៅដើមដៃដូចគ្នាតែអារម្មណ៍របស់នាយមិននៅនិងរបួសទេគឺគិតតែពីមើលទៅកាន់មុខfotដែលឈឺចាប់នៅពេលដែលទឹកលាងរបួសប៉ះផ្ទៃមុខនុះទៅវិញ មើលទៅសកម្មភាពដែលfotឈឺផ្សារទាំងបារម្ភ។ បន្ទាប់ពីលាងរបួសនិងឲ្យថ្នាំមួយចំនួនទៅកាន់អ្នកជម្ងឺហើយលោកគ្រូពេទ្យក៏បានទៅវិញបាត់
Geminiក៏បានរៀបចំគេងជាមួយអារម្មណ៍រសាប់រសល់fotវិញគេងលក់យ៉ាងសុខស្រួលព្រោះត្រូវថ្នាំដែលគ្រូពេទ្យបានឲ្យគេលេប
______________________Skip
1សប្តាហ៍ក្រោយចាំតាំងពីរថ្ងៃមានរឿងមកfotក៏បានមានកម្លាំងកំហែងមកជាស្រស់បោះដូចកាលពីមុនវិញព្រោះមានការយកចិត្តទុកមើលថែពីអ្នកនៅផ្ទះនិងGemini
នៅតុអាហារGemini& Fourth កំពុងអង្គុយញ៉ាំបបរមីងNimបានដើរមកដោយអោនមុខចុះបន្តិចដូចមានរឿងអ្វីដែលចង់សុំតែក្រែងចិត្ត
![](https://img.wattpad.com/cover/351410635-288-k617240.jpg)