Ep2:លោកគិតថាមានតែម្នាក់?

1K 59 11
                                    

+នៅក្នុងបន្ទប់មួយនៅផ្ទះGem
Fourth គ្រាន់តែឃើញសភាពបន្ទប់ភ្លាមរៀងខ្លាចដែរព្រោះវាមើលទៅងងឹតស្លុង កំពុងតែគិតសុខៗក៏មានអ្នកដើរចូលមក គ្មាននរណាក្រៅពីម្ចាស់ផ្ទះនេះទេGeminiនិងឯង

Gemini<<យ៉ាងម៉េចខ្លាចមែនទេ>>គេសួរដោយដើរទៅជិតFourthម្តងបន្តិចៗដែលធ្វើឲ្យFourthដើរថយក្រោយម្តងបន្តិចៗដូចគ្នា
Fourth<<លោកចាប់ខ្ញុំមកបន្ទប់ហើយមិនឲ្យខ្ញុំខ្លាចឲ្យខ្ញុំសប្បាយចិត្តមែនទេ?>>

Oops*
ខ្នងរបស់fourthបានប៉ះទៅនិងជញ្ជាំងដែលធ្វើឲ្យគេរឹតតែខ្លាច
Fourth <<ន៎ែលោកឯងចង់ធ្វើស្អីនិង>>
Gemini<<ឯងមិនបាច់ខ្លាចទេយើងមិនធ្វើស្អីឯងទេតែប៉ារបស់ឯងយើងមិនហ៊ានធានាទេ>>
Fourth<<ហើយប៉ារបស់យើងទៅធ្វើស្អីឯង បានជាឯងនិយាយបែបនេះ>>និយាយដោយច្រានGemចេញពីខ្លួន
Gemដោយគេមិនចង់មានរឿងច្រើនគេបានថយចេញពីFourth(ឃើញគេអញ្ចឹងមែនតែគេមិនផ្តេសផ្តាសទេ)
Gemini<<នេះឯងជាកូនយ៉ាងម៉េចបានមិនដឹងពីឪពុកឯងដូចនេះ>>Gemនិយាយបណ្តើរនិងដើរទៅអង្គុយកន្លែងសាឡុងដោយឲ្យfourthមើលមុខគេភ្លឹសៗ
Fourth<<នេះលោកទៅដឹងរឿងស្អីមកនិង>>
Gemini<<រឿងដែលប៉ាឯងគ្មានថ្ងៃនិងប្រាប់ឯង>>
Fourth <<រឿងស្អីរបស់លោកនៅអូសក្រឡានៅនិងហើយមិនព្រមប្រាប់ទេស៎>>
ដោយខ្ជិលស៉ាំញ៉ាំច្រើនGeminiក៏បានប្រាប់រឿងរ៉ាវដែលទាក់ទងនិងឪពុករបស់fourthឲ្យfourthស្តាប់

+បកទៅកាលពីប៉ុន្មានឆ្នាំមុនកាលGemនៅរៀន

មានគេជួលឲ្យប៉ារបស់fourthទៅបាញ់សម្លាប់អ្នកផ្ទះGemដោយអ្នកដែលជួលនុះគឺជាដៃគូប្រជែងរកស៉ីរបស់ឪពុកGem ប៉ាfourthដោយកាលនុះខ្វះខាតថវិការសងបំណុលគេក៏សម្រេចចិត្តធ្វើតាមអ្នកដែរបញ្ជានុះ ពេលមួយដែលមានឱកាសល្អគេក៏បាននាំមនុស្សប៉ុន្មានអ្នកចូលទៅក្នុងផ្ទះរបស់លោកThamដែលជាប៉ាGemini
ចូលទៅដល់គេក៏បានបាញ់អ្នកនៅក្នុងនុះទាំងអស់រួមមានម៉ាក់និងប៉ាបស់Gemរួមទាំងអ្នកបម្រើប៉ុន្មាននាក់
កាលនុះGeminiមិនបានដឹងទេព្រោះពេលនោះគេកំពុងរៀននៅឯសាលា តែពេលគេបានមកដល់ផ្ទះវិញឃើញសភាពបែបនេះធ្វើឲ្យគេទ្រហោយំយកតែម្តង (គិតមើលៗគ្នាកំពុងតែសប្បាយនិងការរៀនសុខៗមកដល់ភ្លាមឃើញអ្នកផ្ទះទៅចោលអស់គ្មានសល់ម្នាក់បែបនេះអ្នកណាទៅធ្វើចិត្តបាន)គេយំយូរបន្តិចបន្ទាប់មករកយកកាំភ្លើងបាញ់ខ្លួនឯងដែរតែមានលោកពូគេម្នាក់មកឃាត់គេទាន់(បញ្ជាក់ផងដែរកាលនុះGemមានអាយុជាង10ឆ្នាំហើយ)ដោយលោកពូម្នាក់នុះជាប្អូនរបស់លោកThamត្រូវជាពូរបស់Gemini ពូម្នាក់នោះមានឈ្មោះថាThin លោកពូThinបានលួងលោមGemដោយឲ្យGemចាំសងសឹកអ្នកដែរធ្វើបាបគ្រួសារគេ

គំនុំចងស្នេហ៍⏳💕[Complete]Where stories live. Discover now