« នេះយកទៅ~!! »គេដកលុយចេញមកពីការបូបលុយខ្លួនមកយ៉ាងច្រេីនហុចទៅអោយស្រីស្រស់ដែររៀបចំសម្លៀកបំពាក់របស់នាងនោះមុននិងហាស្ដីទៅនាងស៊ូយ៉ុនមេីលមុខនាយសង្ហារហាក់មិនពេញចិត្តនិងទង្វេីដែរនាយធ្វេីមកលេីខ្លួននេះ គិតថានាងជាស្រីលក់ខ្លួនឬទេីបចង់សុីពេលណាគ្រាន់តែញាក់ចិញ្ចេីមក៏បានហេីយអោយលុយរឿងទាំងអស់ក៏ចប់នោះ? គិតថានាងព្រមងាយៗឬ?ដូចគិតស្រួលពេកហេីយ~~!!
« ??? »ចងចិញ្ចេីលមេីលលុយដែរនាយហុចអោយឆ្លាស់គ្នាទៅមកនិងជុងហ្គុកដែរឈរនោះ
« ខ្ញុំគ្មានពេលច្រេីនមកសុំាញុំានិងនាងនោះទេ....យកហេីយឈប់មកពាក់ព័ន្ធនិងខ្ញុំទៀតអោយសោះចាប់ពីពេលនេះតទៅ »ជុងហ្គុក ឃេីញនាងឈរស្ងៀមមិនព្រមលេីកដៃយកលុយពីដៃនាយគេក៏និយាយដាស់តឿននាងម្ដងទៀតជាលេីកចុងក្រោយដោយមុខស្មេីធេញមិនញញឹមញញែមដូចដែរបង្ហាញទៅមនុស្សគ្រប់គ្នានោះទេ
« អោយលុយហេីយក៏ចប់?លោកគិតថាខ្ញុំជាស្រីលក់ខ្លួនឬយ៉ាងមិច?ខ្ញុំមិនសុខចិត្តជាដាច់ខាត »នាងស្រែកតវ៉ាខ្លាំងតាមតែចិត្តកំពុងខឹងខ្លាំងបង្កេីតជាសំឡេងឮពេញបន្ទប់ទឹក នាយក្រាស់ប្រញាប់ចូលខ្លួនទៅខ្ទប់មាត់នាងផ្អឹបជាប់និងជញ្ជាំងបន្ទប់ទឹកនោះធ្វេីអោយនាងធ្វេីធ្វេីអីមិនបានព្រោះនាយជាប្រុសនាងមិចនិងអាចឈ្នះកម្លាំងមនុស្សប្រុសបាននោះ
« មិនសុខក៏ត្រូវតែសុខដែរនាងក៏ដឹង..... »
« ខ្ញុំនិងបកអាក្រាតមុខមាត់ពិតរបស់លោកអោយគេដឹងមិនខាន...ចាំតែមេីលចុះ »
« នាងដឹងស្អីខ្លះ? »ជុងហ្គុក សេីចចុងមាត់ចម្អកទៅនាង
« លោកមិនមែនល្អដូចដែរគេដឹងតែលោកវាគម្រក់»
« ចឹងឬ??? ចុះបេីមួយនេះត្រូវបានខ្ញុំផ្សាយចេញវិញនោះ..~~ » នាងបេីកភ្នែកធំៗមេីលទៅអេក្រង់
ទូរស័ព្ទដៃដែរជុងហ្គុកកំពុងបេីកនៅវីឌីដូរអាសអាភាសដែរឃេីញត្រឹមតែមុខនាងតែប៉ុណ្ណោះនោះដោយញញឹមដោយការមានព្រៀបលេីនាង« ថោកទាបបំផុត!!! »
« កុំចង់ខ្លាំងជាមួយខ្ញុំបេីមិនចង់កម្មដល់ខ្លួនឯងវិញ លាហេីយសម្រេចថាបេីលុយនេះមិនយកទេខ្ញុំទុកវិញក៏បាន~លាហេីយ »នាយសង្ហារញញឹមខិលដាក់នាងរួចអោនទៅថេីបថ្ពាល់នាងមួយខ្សឺតទេីបចាកចេញទៅ