« ថេយ៍? ថេយ៍មួយណាទៅនៀក? »រាងក្រាស់ចងចិញ្ចេីមសួរសំណួរមកកាន់ខ្លួនឯងដាស់អោយខួរក្បាលកេីបប្រមូលរាល់ការចងចាំពីមុនត្រឡប់មកអោយអស់ដេីម្បីដឹងថានាយតូចច្រឡឹងម្នាក់នោះជាអ្នកណាគេតែបន្តិចក្រោយមកក៏ចាំមកវិញពិតមែនដោយមានម៉ែដោះជាអ្នកបង្ហេីបៗពីក្រោយតាមពិតនេះគឺ.....ជាក្មួយរបស់ម៉ាក់គេដែរឧស្សាហ៍មកលេងនៅផ្ទះនាយជាញឹកញាប់នោះសោះតែពេលវេលាដូចជាដេីរលឿនជ្រុលហួសពីការស្មានពេកហេីយ9ឆ្នាំអីក៏លឿនម្ល៉ោះ? កាលនោះថេហ្យុងទេីបតូចញិបសោះនិងហេីយលូវពេញរូបពេញរាងបាត់។
បេីរឭកដល់កាលនិងវិញនាយនេះនិយាយពីថាចូលចិត្តថេហ្យុងណាស់ក្មេងក្បែរផ្ទះមិនដែលចង់លេងជាមួយនោះទេតែអោយតែឮថាថេយ៍មកដឹងតែផ្អែប បាយមិនចង់នឹកញុំាផង ។ទៅលេងនិងក្មេងក្បែរផ្ទះលេីកណាក៏វៃគេយំដែរព្រោះលេងជាមួយគ្នាមិនចុះបេីជាមួយថេយ៍ថេយ៍គេវិញស្លូតអេីយមហាស្លូត~~
« ជាថេយ៍មែនឬ~? អ៊ំកុហសខ្ញុំទេដឹងនៀក? »
« យ៉ាអ្នកប្រុសខ្ញុំមិចនិងហ៊ាននោះ~~ »
« ឈប់!! ទៅសួរម៉ាក់វិញ »ជុងហ្គុក ថារួចបែររត់ទៅរកអ្នកស្រីចនវិញវេីងដោយការប្រញាប់
« ម៉ាក់!!!!!! » ស្រែក
« ??? »គាត់លេីកចិញ្ចេីមមេីលមុខគេព្រោះចម្ងល់ថាមានកិច្ចការអ្វីសំខាន់និងគាត់ឬទេីបមេីលទៅដូចស្លន់ស្លោដូចមាន់រកពងចឹង
« នោះ!!! ជាអ្នកណាគេម៉ាក់?ជាថេយ៍មែនទេ~ថេយ៍កាលពី9ឆ្នាំងលេងជាមួយកូននោះ~គឺជាគេឬ? »
« ត្រូវហេីយ!! កូនចាំបាច់ស្លន់ស្លោដល់ថ្នាក់និងដែរ? »ចងចិញ្ចេីមចូលគ្នា
« ហិ ហិ អត់ទេ! គ្រាន់តែរំភេីប~ »នាយស្ញេញដាក់ម៉ាក់របស់គេបន្តិចរួចស្ទុះទៅវេីងហួសទៅផ្ទះបាយយ៉ាងលឿន
« មានអ្វីអោយបងជួយដែរទេ? »
« ??? អូ~គ្មាននោះទេព្រោះខ្ញុំធ្វេីជិតរួចអស់ហេីយ »រាងតូចញញឹមដាក់អ្នកម្ល៉ោះយ៉ាងសុភាពរាបសារផ្គួបមកជាមួយមួយនិងស្នាមញញឹមដ៏ស្រស់ត្រកាលមកជាមួយគ្នា។
9ឆ្នាំហេីយស្នាមញញឹមរបស់គេនៅតែស្រស់ស្អាតនិងមានឥទ្ធិពលមកលេីគេដដែរមិនគួរអោយជឿសោះ។