កាតមកមើលជេមវិញគអត់បានញាំបាយពេញមួយថ្ងៃហើយគិតតែពីជួយធ្វើការជួយបេះបន្លែផ្លែឈើកម្មករនៅក្នុងចំការរបស់ហ្វូតដោយមិនមានអីចូលពោះសោះគេហៅអោយទៅសំរាកក៏មិនព្រមទៅហៅអោយទៅញាំបាយក៏មិនព្រមញាំបាយទៀត
ហើយពេលនោះហ្វូតគេនាំពនដើរលេងក្នុងចំការក៏ងាកទៅឃើញជេមហ្វូតធ្វើជាក្រិចជើង អួយឈឺ ហ្វូតគេស្រែកឡើលឺដើម្បីអោយជេមលឺហើយជេមគេក៏ងាកមកមើលហ្វូតពិតមែនហ្វូតពេលឃើញជេមងាកមកមើលគេៗក៏សំដែង អួយឈឺជើងណាស់បងពនៗគេមិនបានដឹងថាហ្វូតសំដែងគេបារម្មណ៍ពីហ្វូតណាស់ហ្វូតយ៉ាងម៉េចហើយដើរបានទេហឺបើដើរមិនបានចាំបងអៀវទៅវិញណា
ជេមគេក៏បានឃើញសកម្មភាពហ្វូតហើយនិងពនតែគេធ្វើជាមិនខ្វល់ក៏បានដើរចេញ
ហ្វូតពេលឃើញជេមគេដើរចេញហើយគេក៏ឈប់សំដែងអឺបងពនខ្ញុំបាត់ឈឺហើយបងអរគុណហើយណាហ្វូតញញឹមហើយក៏ដើរចេញទៅបាត់ទុកអោយពនឈរអេះក្បាលឆ្ងល់អោហេតុអីជាលឿនម្លេះនេះខ្ញុំមិនទាន់បានធ្វើអីផង
កាត់មកពេលល្ងាចហ្វូតបងទៅវិញហើយណាអរគុណដែលជូនបងដើរលេង
ហ្វូត បាទថ្ងៃក្រោយមកលេងទៀតណា
ពន បងថាកុំអីល្អជាង
ហ្វូត ហេតុអីបងនិយាយបែបនេះយ៉ាងម៉េចខ្ញុំនាំបងដើរលេងអត់សប្បាយហ៎
ពន អឺសប្បាយណាស់បើមានរឿងដូចព្រឹកមិញ
ហ្វូតពេលលឺពននិយាយរឿងព្រឹកក៏ញញឹមមិនសូវសមរឿងកាលពីព្រឹកមិញខ្ញុំសុំទោសណា
ពន អឺ មិនអីទេបងមិនប្រកាន់ទេតែថាម្នាក់ឈ្មោះជេមនោះជាសង្សាឯងហ៎បងឃើញមើលមកឯងរហូតពេលបងនៅជិតឯងគឺទឹកមុខគេមិនសូវល្អសោះ
ហ្វូត អរគេមិនមែនជាសង្សារខ្ញុំទេគេគឺជាកម្មករមកថ្មីតើបង
ពន ចឹងហ៎ តែកម្មករថ្មីម្នាក់ពិតជាមិនធម្មតាណា
ហ្វូត មិនធម្មតាយ៉ាងម៉េចទៅបង
ពន ក៏បងឃើញកម្មករផ្សេងគេញាំបាយនៅផ្ទះបាយធម្មតាតែគេម្នាក់នេះញាំបាយជាមួយចាហ្វាយ បើគេជាកម្មកធម្មតាឯងចាំបាច់ប្រាប់គេថាបងសង្សារបសឯងធ្វើអី
ហ្វូត អត់មានអីឆ្លើយតបនិងពនគេក៏ដេញពនអោយទៅវិញបានហើយប្រយត្ន័បងវីនរកបងមិនឃើញទៅ
ពន អឺចឹងទៅហើយតែរឿងឯងមិនទាន់ចប់ទេបងទៅសួភូវីនក៏បាន ទៅហើយបាយៗ
ហ្វូត បាយៗបង
អួយហើយមកដើរអីនៅត្រង់ហារបានហើយឆាប់លែងខ្ញុំទៅប្រយត្ន័គេមកឃើញវាមិនល្អទេ
ជេម នេះពេលនៅជាមួយបងខ្លាចគេឃើញវាមិនល្អហើយចុះពេលអូននៅជាមួយម្នាក់នោះហេតុអីមិនគិតបែបផង
ហ្វូត ក៏គេជាសង្សាខ្ញុំមានរឿងអីដែលខ្ញុំខ្លាចគេឃើញនោះ
ជេម គ្រាន់តែលឺហ្វូតហៅពនថាសង្សាៗហ៎នេះហៅគេសង្សាពេញៗមាត់បែបនេះប្រហែលជាមិនត្រឹមតែសង្សាទេដឹងនៅជាមួយគ្នាពេញមួយយប់មិនទាន់ឆ្អែតក៏មកបន្តនៅផ្ទះទៀតមែនទេហឺ
ហ្វូត គេលឺជេមនិយាយបែបនេះយ៉ាងម៉េចប្រយត្ន័ហ៎និងគឺខ្ញុំមិនទាន់ឆ្អែតទើបនាំគេមកបន្តនៅផ្ទះ (ឌឺណាស់កូនម្ដាយប្រយត្ន័គេចាប់យកទៅឆាក្តៅទៅកូន)
ជេម ហេតុអីក៏អូនបែបនេះហាហ្វូត
ហ្វូត លែង ខ្ញុំបានហើយខ្ញុំដកដង្ហើមមិនចេញទេ
ជេម បងមិនលែងទេបងសួរអូនតាមត្រូវចុះណាតើអូនចង់អោយបងធ្វើយ៉ាងម៉េចទើបអូនលើកលែងទោសអោយបងហឺ អូនឆាប់និយាយមកបងព្រមធ្វើតាមអូនទាំងអស់
ហ្វូត ដើរចេញពីជីវិតខ្ញុំពេលនេះតើលោកធ្វើបានទេ
ជេម ហ្វូតបងសុំចុះណាអូនអោយបងធ្វើអីក៏បានលើកលែងតែដើរចេញពីជីវិតអូន
ហ្វូត ក៏បានបើលោកមិនចង់ដើរចេញពីជីវិតខ្ញុំទេអញ្ជឹងលោកត្រូវធ្វើការទាំងអស់នេះអោយហើយក្នុងយប់នេះហើយអ្នកណាមកជួយមិនចឹងត្រៀមវ៉េចបវេចរកការងារអោយហើយទៅ
ជេម បានបើអូនចង់បានបែបនេះបងធ្វើអោយតែអូនព្រមលើកលែងទោសអោយបង