បងជេម អរ សុំទោស សុំ ទោសចឹងសុំបន្តទៀតចុះ
ហ្វូតគ្រាន់តែមកដល់ក្រុមហ៊ុនជេមភ្លាមគេបើកទ្វា ហើយក៏បានហៅឈ្នោះជេមអ្នកនៅក្នុងនោះងាកមកមើលហ្វូតគ្រប់គ្នាព្រោះពេលនេះជេមគេកុំពុងអង្គុយប្រជុំជាមួយម្ចាស់ភាគហ៊ុនប្រហែលជា10នាក់ជេមគ្រាន់តែឃើញហ្វូតបើកទ្វាមកគេអង្គុយក្រវីក្បាលតែម្តងហើយគេបានប្រាប់លេខារបស់គេអោយជូនហ្វូតទៅអង្គុយចាំគេនៅបន្ទប់ធ្វើការរបស់គេលេខា ច៎ាលោកប្រធាន តោះប្អូនឆាប់មកតាមបងមក
ហើយប្អូនឈ្មោះអីដែលហើយត្រូវជាអ្វីនិងលោកប្រធានដែលថ្ងៃនេះប្អូនសំណាងហើយណាដែលលោកប្រធានមិននិយាយអីខ្លាំងជាងនេះបើរាល់គឺថាញាំបាយលែងចូលតែម្ដង ហ្វូតនេះគេកាវដល់ថ្នាក់និងផងហ៎លេខា មិនត្រឹមតែកាចទេគឺច្បាស់លាស់រាបរាយគ្រប់យ៉ាងនេះបន្ទប់ធ្វើការរបស់លោកប្រធានប្អូនអាចអង្គុយចាំនៅទីនេះបានណាតែហាមប៉ះរបស់របរគាត់ណា
ហ្វូត បាទអរគុណបងស្រីស្អាតហើយហ្វូតគេអង្គុយចាំជេមមួយសន្ទុះហើយទ្វាបន្ទប់ជេមធ្វើការក៏បានបើកមកអោយឃើញបុរសរូបរាងសង្ហារបស់យើងនោះគឺជាលោកប្រធានជេមយើងនិងឯង
ជេម មកធ្វើអីពាក្យបីម៉ាតដែលគេនិយាយទៅកាន់ហ្វូតខ្លីៗគ្មានក្បាលគ្មានកន្ទុយ
ហ្វូត គឺមកតាមលួងមនុស្សចាស់ពូកែងរ
ជេម អ្នកណាងរ
ហ្វូត ក៏មិនដឹងដែលគឺមានអ្នកខ្លះពូកែអន់ចិត្តគ្រាន់តែគេអត់អោយអោបសោះរត់មកផ្ទះវិញ
ជេម កុំសាំញាំច្រើនពេកមានការអីក៏ឆាប់និយាយមកខ្ញុំប្រញាប់ធ្វើការងារខ្ញុំតរហើយបើគ្មានការអីសំខាន់ចាំទៅនិយាយកន្លែងផ្សេងទៅ
ហ្វូត គឺអូនឹកបងនិងណាហេតុអីគ្រាន់តែប្រពន្ធមកលេងប្ដីមិនបានហ៎រឺមួយក៏បងមានលាក់អ្នកណានៅក្នុងនេះហា
ជេម នៅទីនេះអ្នកណាជាប្ដីឯងហា
ហ្វូត គឺបងនិងហើយតើនៅមានអ្នកណាទៀត
ជេម បានហើយយើងមិនមែនជាប្ដីឯងទេយើងទៅការជាមួយឯងតាំងពីពេលណាហាសុំអោបក៏មិនអោយសុំរៀបការក៏មិនព្រមហើយឥឡូវមកហៅថាប្ដីឥឡូឯងចង់យ៉ាងម៉េចអោយប្រកដរហាយើងតាមឯងអត់ទាន់ទេ