ភាគ១
ផ្តើមរឿង!~~
ខ្ញុំឈ្មោះហ្វូតបុរសសង្ហាដាច់គេក្នុងចក្រវាលនេះ។ថ្ងៃនេះខ្ញុំផ្ទេរចូលរៀនសាលាថ្មីដែរសាលានេះទាល់តែកូនអ្នកមានបានអាចចូលរៀនបានតែកុំគិតណាថាខ្ញុំជាកូនអ្នកមានស្អីនោះមិនមែនទេខ្ញុំបានរៀននៅសាលានេះដោយសារតែជាប់អាហារូបករណ៍ទេបាទ។
ខ្ញុំបោះជំហានឈានចូលសាលាថ្មីដោយភាពស្វាហាប់ហើយដក់ដង្ហើមធំមួយឃូស។ក្នុងដំណើរដើរចូលសាលានេះដែរខ្ញុំបានឃើញគេនាំគ្នាឈររោមមើលអ្វីម្យាងប្លែកៗដោយចរិកចេះដឹងរឿងគេរបស់ខ្ញុំក៏ដើរចូលទៅមើលនិងគេដែរ។ខ្ញុំបានឃើញគេលេងល្បែងមួយមិនដែរឃើញសោះ
«នេះគេលេងហ្គេមឈ្មោះអីនៀក?»
ខ្ញុំសួរអ្នកនៅក្បែរនោះក្រែងល៍គេដឹង
«អ៎គឺកូនប្រុសម្ចាស់សាលានេះគេបង្ខំសិស្សក្នុងសាលានេះឲ្យលេងល្បែងមួយដែរគ្រោះថ្នាក់ណាស់នែក៎បើឯងមិនចង់របួរដៃជើងទេកុំទៅយកខ្លួនបៀតគេអី»
ខ្ញុំធ្វើមុខឆ្ងល់ៗនេះសម័យនេះហើយអាច
បញ្ជារមនុស្សឲ្យធ្វើបែបហ្នឹងបានទៀតចុះគេមិនផ្តឹងទេហ៎?
ខ្ញុំឆ្ងល់ចុះឆ្ងល់ឡើងក៏ឃើញបុរសម្នាក់ពាក់ស្នប់ដៃហើយបុរសម្នាក់ទៀតចាំរងឲ្យគេវាយកំពុងហៀបវាយគ្នា
ឈប់តែខ្ញុំនៅតែមិនយល់គេប្រដាល់គ្នាទាំងព្រឹកចឹងហេ?
ឌឹប!
ហយយយយ
សម្លេងសិស្សស្រែកហ៊ោកញ្ជ្រៀវពេលបានឃើញគេវាយគ្នា
ខ្ញុំឈរមើលទាំងមិនសប្បាយចិត្ត។ខ្ញុំសង្គេតមើលទៅបុរសអ្នកវាយនោះមិនបានវាយប្រដាប់រងនោះទេតែគេបែរជាវាយផ្ទៃមុខបុរសអ្នករងនោះឡើងចង់ដាច់ក(just kidding)
ដោយទ្រាំឈរមើលទង្វើរមិនឲ្យតម្លៃគ្នាដូច្នេះបន្តទៀតខ្ញុំក៏ឡើងទៅលើសៃវៀនហើយច្រានបុរសអ្នកវាយនោះចេញហើយលើកបុរសម្នាក់ទៀតឡើង
«ដូចជាជ្រុលពេកហើយ!»
ខ្ញុំប្រើក្រសែភ្នែកមុតស្រួចសម្លឹងទៅបុរសទំនើងចំណែកគេក៏ឈរសម្លក់ខ្ញុំដូចគ្នា
«ឯងធ្វើនេះមានដឹងអត់ថាយើងជាអ្នកណា?»
«មិនដឹង!ទោះឯងជាangelឬជាស្តេចក៏យើងមិនខ្លាចហើយក៏មិនគោរពដែរបើឯងធ្វើចរិកបែបនេះនោះ»
អ្នកគ្រប់គ្នានាំគ្នាខ្សឹបខ្វៀវគ្នាហើយបោះក្រសែភ្នែកមើលមកខ្ញុំ អ្នកខ្លះធ្វើមុខបែបភ្ញាក់ផ្អើល។ខ្ញុំមិនដឹងទេថានិងមានរភងអ្វីនៅបន្តិចទៀតនេះ
ផាច់!
សម្លេងទះកំភ្លៀងលាន់ឮឡើងពេញត្រចផករបស់ខ្ញុំ ខ្ញុំស្ទើរតែដួលដោយសារកម្លាំងទះនេះទៅហើយ
«ឯងចង់លេងហ្គេមជាមួយយើងមែនទេ?ហាស៎!!!»
«....»
ខ្ញុំស្ងាត់មាត់ជ្រៀបហើយឱនមុខចុះមិនហ៊ានសម្លឹងមុខគេចំព្រោះគេពេលនេះដូចខ្មោចចូលអញ្ចឹង
«ក៏បាន...!ពួកហែងឆាប់យកវាទៅ»
«បាទ...លោកបង»
សិស្សសាលា៣ ៤នាក់បានដើរមកអូសខ្ញុំចេញទៅ ខ្ញុំខំប្រឹងរើចេញដែរតែមិនអាចទេ ព្រោះខ្ញុំម្នាក់ឯងរើនិងការចាប់របស់មនុស្ស៣ ៤ នៅមិនបានទេ
«យកយើងទៅណា?យើងមានម៉ោងរៀនណា!»
«បើឯងដឹងថាមានម៉ោងរៀនហើយមកពាក់ព័ន្ធនិងរឿងនេះធ្វើស្អី!?»
.....
សង្ឃឹមថាមានអ្នកគាំទ្រ⬜😍
ជួយFollow ម្នាក់មួយផងណា💯From admin Jessica🌷
Together forever all readers
YOU ARE READING
ហ្គេមស្នេហ៍អភិជនទំនើង
Short Story«ស្នេហាភេទដូចគ្នាដែរគ្រួសារមិនពេញចិត្តតែយើងស្រឡាញ់គ្នាយើងត្រូវតែនៅក្បែរគ្នាគ្មានហេតុផលណាមួយមកបញ្ជាក់បានទេថាហេតុអីដឹងត្រឹមថាពួកយើងស្រឡាញ់គ្នា...» និពន្ធដោយ Jessica តួអង្គឯក: Gemini Fourth