វីដេអូបែកធ្លាយ?

380 47 1
                                    

ខ្ញុំបោះជំហានឈានទៅមុខយ៉ាងលឿនដើម្បីរករកមេនាំរឿងហើយសួរនាំថាមានរឿងអ្វីកើតឡើងរវាងគេនិងខ្ញុំ?
«មករកយើងចង់រករឿងអីទៀតហើយមែន?»
ជេមីណាយគ្រាន់តែឃើញខ្ញុំភ្លាមក៏បោះសម្តីមកកាន់ខ្ញុំ ខ្ញុំមិចាំយូរក៏សួរ
«មិញនិងគេនិយាយដើមខ្ញុំគ្រប់គ្នាតើមានរឿងអីទៅ?គេថាខ្ញុំចង់ទាក់ឯងមិចទេស?»
«ហាសហាវីដេអូបែកធ្លាយនោះមែនទេ?បំភ្លេចវាចោលទៅ»
សញ្ញាសួរលោតពេញក្បាលរបស់ខ្ញុំតើខ្ញុំទៅធ្វើអីខុសជាមួយគេទៅ នេះមិនមែនខ្ញុំបែកធ្លាយវីដេអូសិចឯណាហី ហេ!តែខ្ញីមិនដែរធ្វើរឿងហ្នឹងផងហ្នឹង
«វីដេអូស្អីទៅ?»
«ទូរសព្ទមានហេតុអីមិនមើលឯងល្ងង់មែន!»
ឮបែបនេះខ្ញុំក៏រហ័សដកទូរស័ព្ទចេញមកហើយឆែកមើលក្នុងប្រពន័ព្ធ ធ្វីតធ័រ ក៏ឃើញវីដេអូមួយដែរខ្ញុំនិងជេមីណាយទៅដើរលេងជាមួយគ្នាតែ២នាក់នាថ្ងៃឆ្លងឆ្នាំវីដេអូនោះបង្ហាញសកម្មភាពពេលពួកយើងញុាំអាហារហើយជេមីណាយក៏យកក្រដាសជូតមាត់ឲ្យខ្ញុំ
ខ្ញុំបិទទូរស័ព្ទដាក់ក្នុងហោប៉ៅវិញទាំងទឹកមុនខជូរហួញ
«ឯងជួយទៅប្រាប់ពួកគេទៅថាយើងគ្រាន់តែជាមិត្តទេយើងពិបាកក្នុងការរៀនណាស់ក្នុងថ្នាក់មានតែអ្នកនិយាយដើម»
«អូហូ!ឯងចាត់ទុកយើងជាមិត្តហើយហ៎ក្រែងមិនចង់ណាហី?»
ជេមីណាយសើចតិចៗមើលទៅដូចជាសប្បាយនិងលេងសើចជាមួយខ្ញុំណាស់តើ
«បើឯងមិនចង់ជួយទេក៏បានឈប់ទៅផ្ទះយើងទៀត!មិនស្វាគមន៍ទេ»
ខ្ញុំធ្វើជាងក់ងរហើយរកដើរចេញទៅតែជេមីណាយក៏បានឃាត់ខ្ញុំឲ្យមកវិញគឺគេព្រមធ្វើតាមអីដែរខ្ញុំសុំហើយ
...
នាម៉ោង១០ពេលព្រឹកខាងសាលាក៏បានគាស់ហៅសិស្សគ្រាប់គ្នាដែររៀននៅទៅនេះទៅសាលប្រជុំរវាងនាយកសាលានិងសិស្សៗក្នុងនោះក៏មានខ្ញុំដែរហិហិ
«ជម្រាបសួរទៅកាន់សិស្សទាំងអស់គ្នាថ្មីៗនេះខ្ញុំបានឮមកថាមានវីដែរអូមួយបង្ហាញពីភាពស្និតស្នាលរវាងជេមីណាយនិងសិស្សប្រុសម្នាក់ទៅឈ្មោះថាហ្វូតឥឡូវនេះជេមីណាយដែរជាកូនប្រុសរបស់អ្នកឧបត្ថម្ភសាលាដ៎ធំមួយនេះចង់ឡើងនិយាយបកស្រាយពីបញ្ហានេះសូមសិស្សទាំងអស់ស្ងាត់»
លោកគ្រូនាយកដាក់មេក្រូចុះហើយបន្តិចក្រោយមកជេមីណាក៏លេចវត្តមាននៅទៅឆាកវិញម្តង
«វាពិតជាគួរឲ្យអស់សំណើចណាស់ដែរអ្នករាល់គ្នាគិតថាខ្ញុំនិងអាម្នាក់នោះមានទំទាក់ទំនងជាមួយគ្នានេះមិនគួរឲ្យចង់សើចទេឬ?មនុស្សដូចជាខ្ញុំនេះឬដែរត្រូវទៅស្និតស្នាលជាមួយគេដល់ថ្នាក់នេះ?សូមជ្រាបខ្ញុំនិងនិយាយថាក្នុងវីដេអូនេះមិនមែនជាខ្ញុំនោះទេបើខ្ញុំដឹងថាមានអ្នកណានៅតែនិយាយពីរឿងនេះទៀតខ្ញុំនិងឲ្យខាងសាលាកត់ឈ្មោះ
ចូលក្នុងបញ្ជីស្បែកខ្មៅភ្លាមៗ»
...
ការនិយាយលាតត្រដាងក៏បានបញ្ចប់ខ្ញុំក៏បានរួចផុតពីការខ្សឹបខ្សៀវគ្នាតទៅទៀតហើយតែខ្ញុំដូចជាមិនសូវសប្បាយចិត្តសោះព្រោះក្នុងខួរក្បាលគិតឃើញតែពាក្យដែរជេមីណាយបាននិយាយនោះខ្ញុំគួរតែសប្បាយចិត្តមិនមែនបែបនេះទេ តែថាសម្តីជេមីណាយមុននេះដូចជាមើលងាយខ្ញុំពេកហើយទេដឹង?
.....
Surprise 😊
Jessica 💞😚😚

ហ្គេមស្នេហ៍អភិជនទំនើងWhere stories live. Discover now