ចូលឆ្នាំសកល

293 40 5
                                    

យប់ថ្ងៃឆ្លងឆ្នាំក៏បានបញ្ចប់ទៅ។ថ្ងៃនេះជាថ្ងៃទី១នៃឆ្នាំថ្មីមិនប៉ងអ្វីច្រើនទេសុំត្រឹមមានក្តីសុខទៅបានហើយ។តែសុំរាល់ឆ្នាំមិនដែរបានសមបំណងទេមានភាពរកាំរកុះរហូតតែសង្ឃឹមថាឆ្នាំនេះជាឆ្នាំសំណាងរបស់ខ្ញុំទៅចុះ។ថ្ងៃនេះសាលាមិនរៀននោះទេព្រោះជាថ្ងៃចូលឆ្នាំសកល។មិនរៀនបែបនេះខ្ញុំក៏នៅជួយយាយធ្វើនេះធ្វើនោះអូហ៍មែនហើយមិនដែរប្រាប់សោះថាយាយខ្ញុំប្រកប របរអ្វីយាយគាត់ជានាក់ធ្វើចេកឆាបលក់គាត់មានម៉ូយចាំយកទៅលក់បន្តរាល់ថ្ងៃ។
«យាយមោះចៅជួយឈូសចេក»
ខ្ញុំគ្រាហ៍លោកយាយឲ្យអង្គុយឲ្យបានស្រួលហើយដាក់បង្គុយឈូសចេកជំនួសគាត់
«ឈូសស្តើងៗណាកុំឲ្យដូចលើកមុនក្រាស់ពេកយកទៅឲ្យម៉ូយគេសឹងមិនចង់ទិញ
«បាទយាយចាំចៅខំឈូសឲ្យស្ដើងណា»
ខ្ញុំឈូសចេកថ្នមដៃបំផុតមែនទែនហើយ។ខ្ញុំចំណាយពេលជិតកន្លះម៉ោងទីបំផុតក៏រួចរាល់ហើយចាត់យកកំប៉ោមកលាយទឹកហើយយកចេកទៅត្រាំក្នុងទឹកនោះដើម្បីកុំឲ្យចេកឡើងខ្មៅ
«អស់ខ្លាំងបំពងចេកហើយចៅឯងទៅទិញឲ្យយាយបន្តិចមកលុយក្នុងកំប៉ុងនំលើក្បាលដំណេកយាយ»
«បាទយាយ»
ខ្ញុំដើរទៅយកលុយហើយទាញកង់ជិះទៅតូបលក់ចាបហួយជិតនោះ
«អ៊ុំខ្លាញ់ដបធំមួយ»
«នេះអស់មួយមុឺនពីរពាន់»
....
ងាកមកមើលខាងមុខផ្ទះរបស់ហ្វូតវិញគ្រាន់តែហ្វូតចេញទៅបាត់ភ្លាមក៏មានឡានទំនើបមួយបើកមកសំចតនៅមុខផ្ទះតែម្តងមិនបាវ់ប្រាប់ក៏ដឹងដែរថាជាអ្នកណាណ៎
ជេមីណាយចុះពីលើឡានឯដៃទៃងពីមានកាន់ថង់ឥវ៉ាន់ច្រើបគួរសមមកជាមួយ
«អរយាយជម្រាបសួរ»
គេដាក់របស់របរចុះហើយលើកដៃសំពះលោកយាយចំណែកលោកយាយក៏ទទួលរាក់ទសក់គេវិញផងដែរព្រមទាំងសួរពីគេនេះនោះហើយក៏ស្គាល់ថាម្នាក់ប្រុសនេះហើយដែរជាដើមហេតុមិនឲ្យចៅគាត់ចូលប្រឡងទាន់ពេលបានតែគាត់មិនបានប្រកាន់ទោសអូសដំណើរវែងឆ្ងាយទេព្រោះរឿងវាកន្លងទៅហើយណាមួយឆ្នាំថ្មីសេរីសួរស្តីទៀត
«នេះលោកយាយខ្ញុំបានទិញវីតាមីនបំប៉ន់ឆ្អឹងកំឲ្យឆាប់ពុកព្រោះលោកយាយមានវ័យចំណាស់ហើយពិសារបង្ការក៏ល្អ»
«ថ្លៃពេកទេដឹង?បើហូបទៅល្អអស់ចង់ទិញទៀតយាយមានលុយឯងពាទិញហូបត?»
«លោកយាយមានអ្នកចាំទិញឲ្យហើយតើគឺខ្ញុំណា...មិនបាច់ក្រែងចិត្តទេព្រោះវីតាមីននេះម៉ាក់របស់ចៅជិតទិញសិទ្ធធ្វើជាម្ចាស់brandផ្តាច់មុខក្នុងប្រទេសហើយចៅមិនខ្វះឲ្យលោកយាញពិសារទេ»
«ឯងមិនឲ្យយាយក្រែងចិត្តតែយាយវាចេះតែក្រែង»
«ណាលោកយាយណាចាត់ទុកថាជាសំណងសងអ្វីដែរខ្ញុំធ្លាប់ធ្វើបាបហ្វូតទៅណា»
លោកយាយគិតមួយសន្ទុះ ហើយក៏យល់ព្រមទទួល
«ហើយរបស់អីទៀតហ្នឹងច្រើនម្លេះចៅ?»
«ខោអាវគេងយប់និងស្បែកជើងប៉ាត់តាណាលោកយាយខោអាវគេងយប់នេះមិនថ្លៃទេចៅឲ្យលោកយាយណាហើយ...ស្បែកជើងចៅផ្ញើរឲ្យហ្វូតផងពេលគេមកវិញ»
«មិនបាច់ផ្ញើរទេនោះមកល្មម»
.....
ទិញរបស់របររួចខ្ញុំក៏ប្រញ៉ាប់ត្រឡប់មកវិញព្រោះខ្លាចយាយប្រញ៉ាប់។តែអេនេះដូចជាឡានរបស់ជេមីណាយហើយគេមកផ្ទះខ្ញុំធ្វើអី?
.....
Cut!! Long time no 🙈 hope y'all still support me💖🌷
Jessica 🌷



ហ្គេមស្នេហ៍អភិជនទំនើងWhere stories live. Discover now