🌻🌻🌻

370 42 2
                                    

ខ្ញុំមកដល់សាលាព្យាណូដែរហើយចំណែកមេរោគជេមីណាយគេក៏មកតាមខ្ញុំដែរ និយាយតាមត្រង់ខ្ញុំធុញនិងគេខ្លាំងៗ
«ជម្រាបសួរលោកគ្រូ»
លោកគ្រូដែរត្រូវបង្រៀនព្យាណូខ្ញុំគាត់មានមុខសង្ហាម្លេះណ៎:(
«នែក៎!»
ជេមវាយស្មាខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់ព្រឺត
«ឯងមើលស្អី?»
«យ៉ាងមិច?នេះខ្ញុំមើលមុខគេមិនបានដែរហ៎?ផ្តាច់ការម្លេះ?»
«ឯងជាកម្មសិទ្ធរបស់យើងយើងផ្តាច់ការអញ្ចឹង!»
«នែកអាអ្នកមាន!យាយយើងចិញ្ចឹមយើងតាំងពីតូចឲ្យលុយយើងចាយផងចិញ្ចឹមផងដូចជាមិនផ្តាច់ការដូចឯងទេ...នែក៎បើថាផ្តាច់ការឲ្យលុយយើងយើងចេះទ្រាំខ្លះតែនេះផ្តាច់ការដាក់ហើយចាយលុយយើងទៀត!»
«នេះ១០០០ដុល្លា»
គេទាញលុយចេញពីហោប៉ៅរបស់គេហើយហុចមកឲ្យខ្ញុំទាំងគ្មានស្ទាក់ស្ទើរអ្វីបន្តិច
«ហឹស...ចង់យកលុយទិញក្បាលខ្ញុំមែនទេ?»
.....
ក្នុងភូមិគ្រឹស្តដ៏ធំមួយនៅកណ្តាលក្រុងបាងកក...
«នេះកូនរបស់ឯងទៅណាហើយ?ខលហៅគេមកជាប្រញ៉ាប់នេះគូដណ្តឹងមកទាំងមូលបែរជាមិននៅផ្ទះទៅវិញ»
«បាទប៉ា...»
លោកពូដែរមានឈ្មោះថាឆៃដែរត្រូវជាប៉ាបង្កើតរបស់ជេមីណាយទាញទូរស័ព្ទចេញមកដើម្បីខលឲ្យកូនប្រុស
«ហាឡូប៉ា»
«ឯងនៅឯណាកូន?នេះប៉ានមកថៃទាំងមូលណាកូន!ឆាប់មកផ្ទះវិញដើម្បីទទួលនាងឥឡូនេះ»
«កូនទៅមិនបានទេប៉ា...»
«មិនខ្វល់ថាកូនឯងនេះមានធុរៈអ្វីទេដាច់ខាតគឺត្រូវតែមក»
.....
ឡានទំនើបពណ៍ខ្មៅរបស់ជេមីណាយបើកាត់លើផ្លូវថ្នល់យ៉ាងលឿនស្លែវទៅកាន់
ព្រលានយន្តហោះ
«មកធ្វើអីម៉ោង៥ល្ងាច?មិនព្រមមកស្អែកទៅមិនល្អជាង!»
គេរអ៊ូង៉ូវៗក្នុងឡានម្នាក់ឯងទាំងក្រពុលមុខ
ឡានឈប់យឺតៗនៅចំណតព្រលាន។ជេមចុះពីលើឡានហើយដើរទៅកាន់កន្លែងរងចាំ
ប្រមាណ២០នាទីក្រោយមកប៉ានដែរត្រូវជាគូដណ្តឹងពីក្មេងរបស់គេក៏បានមកដល់
«មើលធ្វើមុខដូចគេយកទៅសម្លាប់អញ្ចឹងហាអស់អារម្មណ៍រលីង!ឃើញមុខអ្នកមកទទួលអញ្ចឹងអីនៀក»
«បានហើយៗ...ឯណាសង្សារមិនមកជាមួយទេឬ?»
«បែកគ្នាបាត់ហើយ ហុឺយបែកក៏ល្អមិនចាំបាច់ត្រូវទាក់ទងបែបស្ងាត់ៗទៀត»
.....
រំលងទៅពីមួយថ្ងៃទៅមួយថ្ងៃឥឡូវក៏ដល់ថ្ងៃដែរខ្ញុំចូលរៀនវិញ។ខ្ញុំស្លៀកពាក់រៀបចំខ្លួនយ៉ាងមានរបៀបហើយទាញកង់កញ្ចាស់របស់ខ្លួនជិះទៅកាន់សាលា។ខ្ញុំហ៊ួចបណ្តើរជិះកងបណ្តើរមើលទេសភាពមុនថ្ងៃឆ្លងឆ្នាំបណ្តើរ
អេត្រូវហើយថ្ងៃស្អែកគឺឆ្លងឆ្នាំតែខូចចិត្តដែរអត់មានអ្នកកាន់ដែរមើលកាំជ្រួច....
មិនយូរខ្ញុំក៏បានមកដល់សាលាជាស្រេច
«ហ្វូតឯងឈឺមែនទេបានជាមិនមករៀនច្រលនថ្ងៃបែបនេះ?»
«គ្នាឈប់តា៥ថ្ងៃតាស៎ថាឈឺក៏ពិតជាឈឺពិតមែនតែមិនធ្ងន់ធ្ងរទេ»
«និយាយអញ្ចឹងថ្ងៃស្អែកមានអ្នកបបួលទៅមើលកាំជ្រួចឬនៅfriend?»
«មុខដូចអាចម៍ដូចជាគ្នានេះសមនិងមានអ្នកហៅដែរឬ?»
«សមគឺយើង!»
ជេមីណាយដើរមកយ៉ាងជះរាងសង្ហាជាមួយដៃគូរដែរកង់របស់គេ
«កុំប្រាបើណាស់ថាឯងចង់បបួលយើងទៅមើលកាំជ្រួច?»
«យ៉ាងមិចបើយើងបបួលវាយ៉ាងមិច?»
......
Happy New day and Happy New Year naឆ្នាំថ្មីជូនពរឲ្យសំណាងល្អណាអ្នកអានគ្រប់រូប។
សូមប្រាប់ដំណឹងបន្តិចបានជាខ្ញុំពុំសូវបានផុតរឿងតប៉ុន្មានថ្ងៃមកនេះព្រោះខ្ញុំពិតជារវល់រៀនខ្លាំងមែនទែនបើមានពេលទំនេរខ្ញុំនិងផុសតតែបើមិនមានហើយថែមទាំងហត់ទៀតគឺទាល់តែចាំសិនណា....😍😍
By me Jessica 🌷💗

ហ្គេមស្នេហ៍អភិជនទំនើងWhere stories live. Discover now