"ទេ យើងមិនព្រមដាច់ខាត!!!"សំឡេងឈ្លោះប្រកែក ឡូឡារបស់មេគ្រួសារជាមួយកូនប្រុសពៅ ធ្វើឲ្យអ្នកបម្រើខ្លាចនាំគ្នារត់ពួនអស់ ព្រោះលោកជាមនុស្សដែលកាច និងដាច់អហង្ការ
"ប៉ា!!កូនពិតជាស្រឡាញ់ ថេយ៍ ណាស់ហេតុអ្វីមិនឲ្យពួកយើងទាក់ទងគ្នា?"ជុងហ្គុក មិនចុះចាញ់ខំប្រឹងនិយាយឲ្យគាត់ទទួលដឹងពីក្ដីស្រឡាញ់របស់ពួកគេ ដៃរបស់នាយកាន់ដៃ ថេយ៉ុងជាប់មិនលែង រហូតធ្វើឲ្យលោកចនកាន់តែខឹងស្អប់ថែម
"ទាក់ទងស្អីរបស់ឯងអាស្នេហាឆ្គួតឡប់នោះមិនបានជួយអ្វី ក្រៅពីធ្វើឲ្យគ្រួសារអាប់អោនកិតិ្តយសទេ!! ឯងចង់ឲ្យអ្វីដែលយើងខំសាងឡើងរលាយអស់ឬ??"លោកចន ស្រែកកំហបគាត់ស្អប់ខ្លាំងណាស់អ្នកដែលស្រឡាញ់ភេទផ្ទុយគ្នា ប៉ុន្តែហេតុអី្វក៏ត្រូវធ្លាក់មកលើកូនប្រុសគាត់ទៅវិញ?
"ប៉ាខ្វល់ខ្វាយតែពីមុខមាត់កិតិយស! មិនដែលខ្វល់ពីគ្រួសារទេ បងស្រីត្រូវបង្ខំរៀបការជាមួយមនុស្សដែលមិនធ្លាប់ទាំងស្គាល់ រស់នៅគ្មានក្ដីសុខ ព្រោះតែពាក្យថាកិត្តិយស?? ប៉ាអាត្មានិយមណាស់!!"ជុងហ្គុក រៀបរាប់ទាំងឈឺចាប់សម្លឹងមើលបងស្រីដែលឈរអោនមុខចុះមិនហ៊ានមាត់
ផាច់!!!"បើឯងនៅតែរឹងចចេសបន្ត ឯងមិនមែនជាកូនប្រុសយើងទៀតឡើយ!!ឆាប់ចេញពីទីនេះភ្លាម!ហើយកុំសង្ឃឹមថាបានលុយមួយកាក់មួយសេងពីយើងនោះ!"លោកចន លើកដៃដែលធ្លាប់តែថ្នាក់ថ្នមមកទះកូនប្រុសបង្កើតមួយទំហឹង ព្រោះតែភាពខុសធម្មជាតិរបស់គេព្រមទាំងដេញទាំងគ្មានអាល័យ
"បានខ្ញុំនឹងចេញ!!ហើយមិនមកជាន់ទីនេះឲ្យលោកឃើញមុខទៀតដែរ!"ជុងហ្គុក កាន់ដៃ ថេយ៉ុង ចាក់ចេញ ភ្នែករបស់នាយក្រហមយំ មិននឹងស្មានថាឪពុកដែលខ្លួនតែងតែគោរពបែបជាកាត់ការនាយទាំងមិនស្រណោះអ្វីបន្តិច
"កូនជុងកុំទៅអី!!បងៗនិយាយអ្វីបន្តិចទៅកុំឲ្យគេទៅអី...ហ្ហឹកៗ"អ្នកស្រីចន មិនអាចធ្វើអ្វីបាន បានត្រឹមអង្គុយយំអាណិតកូន គេនៅក្មេងណាស់ឲ្យទៅរស់នៅក្នុងសង្គមដ៏ឃោរឃៅនេះយ៉ាងម៉េចទៅ?
--------------
"ហ្ហឹកៗ...អូនសុំទោស...គ្រប់យ៉ាងដោយសារតែអូនទើបបងត្រូវមកបែបនេះ!ហ្ហឹកៗ" ថេយ៉ុង យំបន្ទោសខ្លួនឯងបើមិនដោយសារគេ ជុងហ្គុក អាចនឹងមានជីវិតល្អជាងនេះ
YOU ARE READING
ღយុវវ័យរបស់យើង
Короткий рассказដោយសារតែស្នេហាភេទដូចគ្នា អ្នកទាំងពីរត្រូវឪពុកម្ដាយមិនទទួលស្គាល់ ទើបជីវិតយុវវ័យរបស់ ជុងហ្គុក និង ថេយ៉ុង ត្រូវចេញមករស់នៅតែពីរនាក់តស៊ូជាមួយគ្នាប្រឆាំងនឹងសង្គមបច្ចុប្បន្ន តើស្នេហារបស់ពួកគេទៅជាយ៉ាងណា បើមានឧបសគ្គនៅខាងមុខកំពុងតែរង់ចាំអ្នកទាំងពីរ? ღទោះជាយ៉...