ភាគ4:បញ្ហា

24 4 0
                                    

      ថ្ងៃថ្មីឈានមកដល់ ថេយ៉ុង ដើរចូលសាលាទាំងអារម្មណ៍មិនស្រួល សិស្សនៅទីនេះនាំគ្នាមើលមុខរបស់គេ តាមធម្មតាគេមិនចម្លែកទេព្រោះដឹងថាខ្លួនក៏រៀងល្បីដែរ ដែលមានអ្នកមើលចូលចិត្តនោះ ប៉ុន្តែឥឡូវបែបជាចម្លែកណាស់ គេមើលខ្លួនដោយពេបជ្រាយទៅវិញ រាងតូចប្រញាប់ចូលក្នុងថ្នាក់គេចក្រសែភ្នែកទាំងនោះ

  "ថេយ៉ុង ឯងយ៉ាងម៉េចហើយ?" ប៊ីនណា នាងជាមិត្តដែលមិនជិតស្និទ្ធរបស់ ថេយ៉ុង ដោយដឹងរឿងរ៉ាវដែលផ្ទុះនោះ នាងមកអង្អែលស្មារាងតូចឲ្យគេស្ងប់អារម្មណ៍

  "មានរឿងអីឬ?ខ្ញុំមិនបានកើតអីទេ"ថេយ៉ុង ងេងើឆ្ងល់ពីទង្វើម្នាក់ៗមិនដឹងជាកើតអ្វីសោះ

  "គឺ...គឺខ្ញុំ-"ប៊ីនណា កាន់ទូរស័ព្ទចង់ឲ្យ ថេយ៉ុង តិចអត់តិច ធ្វើទង្វើស្ទាក់ស្ទើរកាន់តែឲ្យរាងតូចចង់ដឹងទើបទាញយកទៅមើល

  "នេះ...មិនអាចទេ!!"ថេយ៉ុង ភ្ញាក់ផ្អើលបេះដូងគេចាប់ផ្ដើមលោតញាប់ ញើសហូរតាមជើងសក់ រឿងដែលគេខ្លាចបំផុតក៏កើតឡើង ពេលនេះគេត្រូវការ ជុងហ្គុក ខ្លាំងណាស់ គេភ័យខ្លាំងណាស់ ដៃប្រែជាទន់កាន់ទូរស័ព្ទសឹងតែជ្រុះម្ដងៗ។ប៊ីនណា ឃើញរាងតូចក្លាយជាបែបនាងលួចញញឹម រួចក៏ធ្វើជាអោបរាងតូច

  "ថេយ៉ុង មិនអីទេណា៎កុំខ្លាចអីខ្ញុំមិនប្រកាន់ទេ"ថេយ៉ុង គេអោបនាងវិញទាំងធូរចិត្ត ប៉ុន្តែមិនបានដឹងថាអ្នកម្ខាងទៀតកំពុងតែញញឹមចុងមាត់ព្រិចភ្នែកដាក់គ្នីគ្នាឡើយ
        ----------------
     ជុងហ្គក ក្រោយពីដឹងជញ្ជូនម្ហូបឲ្យភ្ញៀវរួចនាយក៏ត្រឡប់មកហាងវិញសំដៅទៅបន្ទប់សម្រាក។ពេលបើកទ្វារចូលក៏ឃើញបងស្រី អ៊ុនម៉្យុល ដែលជាម្ចាស់ហាង ដេកអោបពោះនៅលើសាឡុង នាយដើរបង្ហួសទៅអង្គុយលើកៅអីឯភ្នែកចេះតែដៀងមើលទៅនាងរហូត ព្រោះទឹកមុខនាងហាក់ដូចមិនស្រួលទើប ជុងហ្គុក ងើបទៅសួរនាំ

  "បង អ៊ុនម៉្យុល បងកើតអីដែរទេ មើលទៅដូចមិនស្រួលសោះ"ជុងហ្គុក  បន្ទន់ជង្គង់នៅជិតនាង

  "គឺមិនអីទេគ្រាន់តែចុកពោះបន្តិច"អ៊ុនម៉្យុល ញញឹមតិចៗដាក់នាយ

  "បងចុកពោះហ្ហេស៎??ចាំខ្ញុំជូនទៅពេទ្យមុខបងស្លេកណាស់ ប្រយ័ត្នក្រពះណា៎!"ជុងហ្គុក ប្រុងនឹងជួយគ្រាទៅពេទ្យ ប៉ុន្តែនាងប្រកែក

ღយុវវ័យរបស់យើងWhere stories live. Discover now