ភាគ2:សាមញ្ញតែក្ដីសុខ

22 2 0
                                    

     ពន្លឺព្រះអាទិត្យរះចាំងចូលតាមបង្អួចជះត្រូវ ថេយ៉ុង ដែលកំពុងដេកយ៉ាងស្កប់ស្កល់បង្ខំចិត្តបើកភ្នែកឡើងព្រឹកថ្ងៃនេះអាកាសធាតុចុះត្រជាក់ខុសធម្មតាធ្វើឲ្យ រាងតូចរសៀលៗទៅអោប ជុងហ្គុក ស្រូបយកកម្ដៅពីស្បែកនាយធ្វើគេកក់ក្តៅជាងមុន ថេយ៉ុង សម្លឹងមើលមុខរបស់នាយទាំងយ៉ាងស្រទន់ ក្នុងចិត្តគិតពីនាយដែល ស្រឡាញ់គេខ្លាំងណាស់ លះបង់ដើម្បីគេច្រើនណាស់ ទាំងដែលរាងតូចមិនដែលទាមទារឲ្យនាយធ្វើចឹងឡើយ

  "ហ៊ឹម~ថេយ៍ អូនភ្ញាក់លឿនម្លេះ?នេះទើបព្រលឹមទេ គេងវិញទៅ ចាំបងធ្វើអាហារពេលព្រឹកឲ្យ"ជុងហ្គុក ភ្ញាក់ដោយសាររាងតូចអោបនាយណែនពេក នាយងើបអង្គុយអោនមុខទៅថើបថ្ងាស់រាងតូចរួចដើរទៅយកកន្សែងឲ្យគេងូតទឹក

  "ទេ!!អូនមិនធ្វើជាសង្សារកញ្ជើទៀតទេ អូននឹងធ្វើការងារផ្ទះវិញម្ដង បងទៅងូតទឹកទៅ"ថេយ៉ុង តាំងចិត្តលែងខ្ចិលតែមិនដឹងបានប៉ុន្មានថ្ងៃទេ រាងតូចរុញកន្សែងឲ្យ ជុងហ្គុក វិញ ហើយអូសនាយចូលបន្ទប់ទឹក ចំណែកគេទៅធ្វើអាហារឲ្យនាយ សម្រាប់ព្រឹកនេះ។ ជុងហ្គុក ចេញពីបន្ទប់ទឹកភ្លាមក៏ធុំក្លិនអាហារឈ្ងុយពេញបរិវេណផ្ទះ នាយដើរសំដៅទៅផ្ទះបាយ ដែលរាងតូច កំពុងលើកអាហារដាក់លើតុទាំងញញឹមផ្អែមដាក់នាយ

  "បងឆាប់មកញ៉ាំមក ទាន់នៅក្ដៅៗ"ថេយ៉ុង ទាញដៃ ជុងហ្គុកឲ្យអង្គុយចុះ ឯគេវិញបម្រុងនឹងដើរចេញទៅហើយ ប៉ុន្តែនាយស្រាប់តែទាញកន្ត្រាក់ដៃគេ ធ្វើឲ្យរាងតូចអស់ជំហរដួលទៅលើភ្លៅមាំរបស់នាយ

  "លែងដៃអូនទៅ អូនអង្គុយអ៊ីចឹងបងពិបាកញុំាហើយ!"ថេយ៉ុង ប្រឹងរើបម្រះ ជុងហ្គុក ក៏បន្ថែមកម្លាំងដៃអោបគេកាន់តែណែនជាងមុន គេចមិនផុតសោះពីកណ្ដាប់ដៃប្រុសសង្ហា

  "ទេ!អង្គុយទីនេះហើយញុំាជាមួយគ្នា មោះបងបញ្ចុក"ជុងហ្គុក ដួសដល់មាត់ហើយតែរាងតូចមិនព្រមបើកមាត់សោះ រឹងណាស់មនុស្សហ្នឹង!

  "ញុំាតាមសម្រួលឬចង់ឲ្យបងលេងធម៌ក្ដៅ ហឹម??"នាយគម្រាមគេ បើនាយមិនធ្វើអ៊ីចឹងមុខហ្នឹងដឹងតែអត់អីចូលពោះដល់ថ្ងៃហើយ

ღយុវវ័យរបស់យើងWhere stories live. Discover now