•Episode18

452 40 23
                                    

[ត]
ចាប់ពីថ្ងៃនោះមកភីចឈីក៏ក្លាយជាគូដណ្តឹងរបស់អេឡិច ឯអ្នកផ្ទះរបស់នាយកម្លោះក៏មិនសូវគិតអ្វីច្រើននោះដែរ ម្នាក់ៗគឺថាស្រឡាញ់អាណិតដល់រាងតូចខ្លាំងណាស់។

+ត្រឡប់មកបច្ចុប្បន្នវិញ
អ្នកទាំងបីក៏មកដើរផ្សាទិញរបស់នេះរបស់នោះ ជាច្រើន ពិសេសគឺអេនណានេះតែម្តង ព្រោះតែចង់ធ្វើបាបបងរបស់ខ្លួនអោយយួររបស់ធ្ងន់ៗ ឯអេឡិចវិញបានត្រឹមដើរតាមក្រោយកាន់អីវ៉ាន់ជាច្រើន។
(.....)

រូបភាពជាច្រើនសន្លឹកត្រូវបានថតដោយបុរសអាថ៍កាំបាំងម្នាក់ គេម្នាក់នោះថតយកតែសកម្មភាពរបស់រាងតូចតែម្នាក់ប៉ុណ្ណោះ

ត្រឹមតែពេលប៉ុន្មានម៉ោងរូបថតជាច្រើនសន្លឹករបស់ភីចឈីបានទៅដល់ដៃរបស់ប៊េលឡា គេអង្គុយមើលពីមួយសន្លឹកទៅមួយសន្លឹក

«យើងតាមរកនាងសឹងតែគ្រប់ទីកន្លែង តាមពិតនាងនៅទីនោះសោះ»

«រៀបចំអីវ៉ាន់ទៅយើងចេញទៅស្វីសនៅថ្ងៃស្អែកនេះ»

(...)

+ថ្ងៃបន្ទាប់

ប្រទេសស្វីស

ប៊េលឡា បានមកដល់ប្រទេសស្វីសនៅពេលរៀបល្ងាច មកដល់ភ្លាមក៏បញ្ជាទៅកូនចៅអោយតាមសើបកន្លែងស្នាក់នៅរបស់រាងតូច

-នៅក្នុងឡានកំពុងធ្វើដំណើរនៅលើដងវិថី

ប៊េលឡាកំពុងតែបើកឡានសុខៗ ក៏ទាក់ភ្នែកនិងហាងមួយកន្លែង ក៏បត់ចូលទៅខាងមុខហាងនោះ រាងក្រាសចេញពីក្នុងឡាន សំដៅទៅខាងក្នុងហាង តែដោយចៃដន្យក៏ជួបនិងដៃគូសហការរបស់ខ្លួនអ្នកទាំងពីរប្រៀបដូចជាមិត្តភក្តិនិងគ្នាយ៉ាងចឹង

«នេះអ្នកនាងប៊េលឡាមែនទេ»អេឡិច

«ត្រូវហើយគឺខ្ញុំ នេះចៃដន្យពេកហើយ»ប៊េលឡា

«ហេតុក៏មកស្វីសមិនប្រាប់មួយម៉ាតបែបនេះ»អេឡិច

«សុំទោសផង ព្រោះរវល់ការងារពេក»ប៊េលឡា

«មកស្វីសលើកនេះ ដើម្បីដើរកំសាន្តមែនទេ បើមិនរវល់ទេ អាចទៅញាុំអាហារផ្ទះខ្ញុំមួយពេល ទុកថាជាការអញ្ជើញតើបានទេ»អេឡិច

  សម្អប់ស្នេហ៍   (ចប់)Where stories live. Discover now