•Episode9

326 29 6
                                    

[ត]

"សត្វឆ្កែកំពុងតែចូលអន្ទាក់ហើយ"សេរ៉ាគិតក្នុងចិត្ត

សូហ្វៀរបញ្ជាអោយឆែករុករើគ្រប់បន្ទប់អ្នកបម្រើសឹងតែតាំងអស់នៅតែរកមិនឃើញរហូតបន្តមកដល់បន្ទប់របស់ភីចឈី អ្នកបម្រើម្នាក់កំពុងតែរុករើបន្ទប់រាងតូចចុះឡើងៗ ក៏...

«ឃើញហើយអ្នកនាង..»អ្នកបម្រើA លើកប្រអប់ខ្សែរកចេញមក ភីចឈីភ្ញាក់ផ្អើល ឯសូហ្វៀរក៏ចូលទៅយកមកឃើញ ឃើញថាពិតជារបស់ខ្លួនមែន

«ផាច់»ផ្ទៃមុខភីចឈីត្រូវងាកទៅម្ខាងដោយត្រូវសូហ្វៀរទះ នាងប្រើអ្នកបម្រើពីរអ្នកចាប់រាងតូចជាប់

«ខ្ញុំមិនបានយកនោះទេអ្នកនាងសូហ្វៀរ»រាងតូចទឹកភ្នែកស្រក់ឥតឈប់ ព្យាយាមនិយាយបកស្រាយ មួយថ្ងៃនេះនាងមិនទាំងបានឡើងទៅខាងលើផង ម្តេចនាងទៅយករបស់នោះកើតទៅ

«បើនាងឯងមិនបានយក..ហេតុអីវានៅក្នុងបន្ទប់នាង..ចោវាមិនដែរទទួលស្គាល់ថាវាលួចទេ..»សូហ្វៀបោចសក់រាងតូចអោយងើបមុខឡើង

«ហ្ហឹកៗ..ខ្ញុំមិនបានធ្វើមែន..អ្នកនាង»ភីចឈីនិយាយអង្វរទៅសូហ្វៀ

«ផាច់»ផ្ទៃមុខរាងតូចត្រូវទះជាលើកទីពីរដោយដៃរបស់សូហ្វៀ ឯសេរ៉ាញញឹមជាប់។ ស្រីបម្រើម្នាក់ដោយឃើញសូហ្វៀធ្វើបាបរាងតូចខ្លាំងពេកនាងក៏ចូលទៅជួយឃាត់

«អ្នកនាងៗ..កុំធ្វើបាបនាងទៀតអី..»សូហ្វៀបម្រុងនិងលើកដៃទះរាងតូចម្តងទៀតទៅហើយ ក៏ត្រូវឈប់

«នាងឯងជាស្អីនិងវា »សូហ្វៀរ

«.....»ស្រីបម្រើម្នាក់នោះឆ្លើយមិនចេញ

«អ្នកនាងសូហ្វៀរ..»ម៉ែដោះចូលមកក៏រហ័សចូលទៅជួយលើករាងតូចឡើង

«ភីចឈីមិនបានធ្វើនោះទេ ខ្ញុំហ៊ានធានា»ម៉ែដោះ

«ម៉ែដោះសម្អាងស្អី»សូហ្វៀ

«ខ្ញុំនៅជាមួយភីចឈីពេញមួយថ្ងៃ នាងមិនបានចេញទៅណាក្រៅពីភ្នែកខ្ញុំឡើយ..ប្រហែលជាមានអ្នកចង់ធ្វើបាបនាងមិនខានឡើយ»ម៉ែដោះសម្លឹងមើលទៅសេរ៉ា

«អ្នកណា...»

«គឺ..ខ្ញុំៗ..អ្នកនាង»ស្រីបម្រើដែរត្រូវសេរ៉ាបញ្ជានោះក៏ចូលមកសារភាព

  សម្អប់ស្នេហ៍   (ចប់)Where stories live. Discover now