ភាគ៣៨: អ៊ីចឹងម៉ាក់ត្រៀមខ្លួនចាញ់រួចហើយឬនៅ?

362 24 0
                                    

ភាគ៣៨: អ៊ីចឹងម៉ាក់ត្រៀមខ្លួនចាញ់រួចហើយឬនៅ?

«អួយម៉ាក់!»ប៊ីនីស្រែកចាច ពេលម៉ាក់ខ្លួនមួលសាច់មួយទំហឹង បើចាំតែស្រែកគំរាម ប៊ីនីអត់ខ្លាច អត់ញិនទេ ទាល់តែប្រើដៃប្រើជើងខ្លះ។
«ស្ងាត់ខ្លះទៅយើងហ្នឹង!»ភីមើលមុខកូនដាក់គំនាប ប៊ីនីក៏ធ្វើមុខស្អុយអង្គុយញ៊ាំអាហារ លែងហ៊ាននិយាយច្រើនទៀត។
«តាមពិតម៉ាក់មិនថាអ្វីទេ បើកូនទាំងចង់ធ្វើអី ធ្វើហ្នឹងចុះ»ភីនិយាយទៅកាន់ជេខេ នាងមិនឃាត់បើសិនជេខេនិងមីនីចង់រៀបការ
«ខ្ញុំស្រេចលើមីនីប៉ុណ្ណោះ»ជេខេមើលមុខអាល្អិតដែលកំពុងបើកភ្នែកម៉ក់ៗមើលមកគេវិញដូចគ្នា
     «មីនីចង់ធ្វើតាមក្ដីស្រមៃសិន»ឥឡូវក៏កំពុងដើរតាមក្ដីស្រមៃដែលមានអ្នកកំលោះជាអ្នកជួយជ្រោមជ្រែងហើយ គេគ្រាន់តែខ្លាចម៉ាក់ជេខេ តែពេលនេះគេជឿជាក់លើជេខេជាងខ្លាចរឿងនៅថ្ងៃអនាគត។
     «បងនឹងជួយអូនសម្រេចក្ដីស្រមៃ..»អ្នកកំលោះក្ដោបដៃតូចលើកទឹកចិត្ត មិនទាន់រៀបការក៏បាន តែបើមីនីចង់រៀបការ គេរៀបចំការថ្ងៃស្អែកតែម្ដង ព្រោះដើម្បីមីនីសប្បាយចិត្ត ជឿជាក់លើគេ គេអាចធ្វើបានគ្រប់យ៉ាង។
     ភីញញឹមស្ងួតមើលទំនាក់ទំនងជេខេនិងកូនខ្លួន នាងមិនស្គាល់ជេខេច្បាស់ ប៉ុន្តែទាំងសំដីនិងកាយវិការបស់គេធ្វើឲ្យនាងជឿជាក់ព្រមលើកកូនប្រុសជាទីស្រលាញ់ឲ្យដោយមិនមានចិត្តរេរែកអីបន្តិចឡើយ។
     ជេខេញ៊ាំអាហារពេលព្រឹករួចក៏ទៅក្រុមហ៊ុនខ្លួន ដោយមានមីនីតាមគេគ្រប់កន្លែង ពេលមានអ្នកសួរក៏ប្រាប់ថាជំនួយការផ្ទាល់ខ្លួន ទើបមិនសូវមានអ្នកចាប់អារម្មណ៍ពួកគេច្រើន។
ការិយាល័យ...
     ក្នុងបន្ទប់ប្រណិត រៀបចំឡើងមានផាសុខភាពខ្ទស់ ផ្ទៃខាងក្នុងធំទូលាយ មានសាឡុងធំៗតម្រៀមគ្នា ជញ្ជាំងកញ្ចក់មើលឃើញទេសភាពខាងក្រៅដើម្បីបានបន្ធូរអារម្មណ៍នៅពេលមានការងារច្រើន ស្មុកស្មាញស្ត្រេសអីបានមើលទេសភាពខាងក្រៅដើម្បីកាត់បន្ថយភាពស្មុគស្មាញ សាឡុងធំៗទន់ល្អ ស្រួលអង្គុយ ស្រួលគេង ទើបក្មេងខ្លះ គេងគូរូបផងច្រៀងផងទាំងអារម្មណ៍ល្អ ចំណែកមនុស្សមាឌធំអង្គុយធ្វើការក្បែរនោះងាកមើលក្មេងល្អិតជាញឹកញាប់ មាត់ស្ដើងលេចស្នាមញញឹមពេលស្ដាប់ឮមីនីច្រៀងបទចម្រៀងខេផប់ ប៉ុន្តែសំឡេងដូចកូនក្មេងអាយុ5ឆ្នាំច្រៀងមិនខុស។
     «ចង់ប្ដូរអាជីបពីអ្នកឌីសាញទៅធ្វើអ្នកចម្រៀង?»ជេខេញញឹមសួរ កាន់laptopមកអង្គុយធ្វើការជិតក្មេងល្អិត។
     «គ្មានទេ! មីនីច្រៀងលេង»មីនីសើចស្ញេញក្រោកពីសាឡុងមកអង្គុយលើភ្លៅមនុស្សមាឌធំ មុខប៉ោងឈ្ងុបអឹបនឹងកញ្ចឹងករាងក្រាស់ បបូរមាត់ផ្លាំថើបថើៗរួចខាំកអ្នកកំលោះមួយទំហឹងព្រោះគ្រឺតពេក
     «អួយ..!»ជេខេភ្ញាក់បន្តិច តែក៏នៅស្ងៀមឲ្យក្មេងខ្លះបឺតជញ្ចក់កញ្ចឹងករបស់ខ្លួនរហូតដល់អស់ចិត្ត ទោះឈឺនិងរសើបខ្លាំងយ៉ាងណាក៏មិនរើ បែរជាលើកដៃអោបត្រគៀកតូចមកអឹបជាមួយរាងកាយខ្លួនកាន់តែណែន
«រមាស់ធ្មេញ?»ឃើញអាល្អិតខាំគេខ្លាំងៗដូចកូនក្មេងតូចៗទើបតែដុះធ្មេញចាប់ផ្ដើមរមាសខាំដោះម្ដាយមិនខុស គេក៏លើកចិញ្ចើមសួរ
«មីនីខ្នាញ់ពេក..គ្រឺត.. ចង់តែខាំ!»មែនគេចង់តែខាំ ចង់តែឱបមនុស្សមាឌធំបែបនេះរហូត មិនដឹងថាមកពីអ្វី ប្រហែលខ្លួនក៏លង់នឹងជេខេងើបមុខលែងរួចដែរហើយ
«គ្រឺតចង់តែខាំ?..ចុះលើពីហ្នឹងចង់ទេ?»
«ចង់ឱបបែបនេះ»មីនីតោងកអ្នកកំលោះរួចឱបគេយ៉ាងណែន
«ចង់ធ្វើលើសពីឱបក៏បាន បងមិនថាអី»គេខ្សឹបតិចៗជិតត្រចៀកមីនី រួចញញឹមខិល
«ដល់ផ្ទះចាំធ្វើ»មីនីក៏មិននយ ចាក់បណ្ដោយថែម
«ធ្វើឥឡូវក៏បាន បងមិនកំណាញ់ មិនចេះរើសកន្លែង»
«ខ្លាចធ្វើៗ មិត្តបងបើកទ្វាចូលមក!»
«ចាំបងទៅចាក់គន្លឹះ»
«ខិលមែនបងឯងនេះ!»មីនីអង្គុយសើចកក្អឹកលើមនុស្សមាឌធំ
«បងនិយាយមែន»
«តែមីនីនិយាយលេង»គេចេះតែចាក់បណ្ដោយតាមទេ
«តែកូនប្រុសបងខឹងមែនទេន..ធ្វើយ៉ាងម៉េចទៅ?»
«មីនីមិនដឹងទេ»មីនីប្រឹងរើខ្លួនចង់ចុះពីលើភ្លៅមាំ តែអ្នកកំលោះចាប់ត្រគៀកតូចជាប់ឲ្យកកិតលើរបស់ខ្លះដែលកំពុងតែរីកមាឌ ប៉ុន្តែភ្លាមៗមិនទាន់បានធ្វើអី សំឡេងគោះទ្វាក៏ពន្លឺឡើង មីនីរហ័សក្រោកចេញពីលើរាងក្រាស់ ខណៈទ្វាបើកល្មម លេចចេញវត្តមានលោកស្រីចនកាន់កាបូបចូលមកដោយទឹកមុខមិនសូវជាស្រស់ស្រាយប៉ុន្មាន។
«មានការងារសំខាន់ឬម៉ាក់បានជាមកដល់ក្រុមហ៊ុន?»ជេខេធ្វើឫកពាធម្មតា ទាំងដែលខាងក្នុងខ្លួនកំពុងតែពិបាកទ្រាំ ចំណែកមីនីអង្គុយលើសាឡុងជិតអ្នកកំលោះ បើកភ្នែកមើលលោកស្រីចនម៉ក់ៗទាំងមិននិយាយអី
«ម៉ាក់មកសួររឿងពេជ្រ កូនមិនទាន់ដាក់ថ្ងៃទេ»ជ្រុលជាភ្នាល់ចង់ឈ្នះចាញ់ទៅហើយ គាត់ត្រូវតែដឹងពីការភ្នាល់ឲ្យបានច្បាស់ ខ្លាចជេខេលេងល្បិច ក៏ធ្លាប់ចាញ់ល្បិចជេខេញឹកញាប់ដែរ
«3ថ្ងៃទៀត!»
«បាន!! ពេលរួចរាល់ ពេជ្រដែលត្រូវភ្នាល់ត្រូវយកមកដាក់ក្នុងហាង»
«បាទ..»
«បើកូនចាញ់ ម៉ាក់នឹងចាប់ក្មេងនេះដាក់គុក!»
«ចុះបើកូនឈ្នះ?»
«ម៉ាក់ឲ្យក្មេងនេះធ្វើជាអ្នកឌីសាញក្នុងហាង»
«អ៊ីចឹងម៉ាក់ត្រៀមខ្លួនចាញ់រួចហើយឬនៅ?»
«ម៉ាក់មិនចាញ់ទេជេខេ!!»លោកស្រីចនស្រែកដាក់កូនប្រុស ធ្វើឲ្យអ្នកកំលោះសើចហ្ហឹសៗដើមក រួចលោទៅអោបម្ដាយនិងថើបលួងចិត្តខ្សឺតៗ។
_____
Adminអត់បានកែពាក្យទេ កុំប្រកាន់បើសរសេរខុសច្រើន🌷

KARMA!!  (ចប់)Where stories live. Discover now