ភាគ២២: ភ្នែកលឹបពេកមើលផ្លូវលែងឃើញហើយ?

449 28 0
                                    

ភាគ២២: ភ្នែកលឹបពេកមើលផ្លូវលែងឃើញហើយ?

លោកស្រីចនខឹងច្រឡោតគោះតុផាំង ធ្វើឲ្យអ្នកបម្រើដែលឈរនៅជិតនោះភ្ញាក់ក្រញែងខ្លួន ចំណែកមីនីវិញភ័យស្លេកមុខ អាល្អិតបើកភ្នែកម៉ក់ៗមើលម្ដាយកូនទាស់សម្ដីគ្នា។
     «សម្រេចថាព្រឹកនេះបានអាហារចូលពោះទេបើរវល់តែប្រកែកគ្នាបែបនេះ?»លោកចនដែលស្ងាត់មកជាយូរក៏ហាស្ដីឡើង លោកស្រីចនតបវិញភ្លាម
     «បងមើលកូនប្រុសបងធ្វើចុះ»
     «បងមិនបានខ្វាក់ឯណា នាំគ្នាញ៊ាំបាយទៅ ថ្ងៃនេះត្រូវទៅចូលរួមកម្មវិធីរបស់លោកផាកផង»
     និយាយដល់ផាកគ្រុប លោកស្រីចនក៏ឈប់រករឿងជេខេ ព្រោះគាត់មានរឿងសំខាន់ដែលត្រូវនិយាយ នោះគឺរឿងរកគូស្រករឲ្យកូនប្រុសរបស់ខ្លួន បំណងរបស់គាត់ចង់ផ្សំផ្គុំកូនស្រីផាក គ្រុបជាមួយកូនប្រុសរបស់ខ្លួន។
     «ម៉ាក់រៀបចំណាត់ជាមួយស៊ូហាថ្ងៃស្អែក នាងថាចង់ជួបមុខកូន»លោកស្រីនិយាយទាំងញញឹម គាត់ចង់ឲ្យកូនប្រុសរៀបការមានប្រពន្ធឆាប់ៗ ព្រោះចង់បានចៅ លោកស្រីចនជាមនុស្សស្រលាញ់ក្មេង។
     «ខ្ញុំមានណាត់ មិនបានទៅទេ»ជេខេដឹងពីគោលបំណងរបស់ម្ដាយខ្លួនទើបនាយឆ្លើយបដិសេធភ្លាមៗ
     «តែម៉ាក់ប្រាប់នាងរួចហើយ កូននឹងទៅជួបនាង»
     «ក៏ប្រាប់នាងវិញថាកូនរវល់ មិនបានទៅតាមការណាត់ គ្មានអីពិបាកទេ»ថាហើយ ជេខេក្រោកឈរពេញកម្ពស់ទាញដៃមីនីទៅជាមួយទាំងមិនទាន់បានបាយចូលមាត់មួយម៉ាត់។
     «ប្រញ៉ាប់ទៅណា? កូនមិនទាន់បានញ៊ាំបាយទេជេខេ»លោកស្រីចនសួរឡើង កូនប្រុសម្នាក់នេះតែងតែក្បាលរឹងមិនដែលស្ដាប់តាមសម្ដីរបស់គាត់ម្ដងណាទេ ពេលនិយាយរឿងណាត់លើកណាក៏ជេខេបដិសេធហើយក៏គេចវេសដូចពេលនេះ។
     «ខ្ញុំទៅញ៊ាំនៅខាងក្រៅ!»
     «កូននេះ!!»
លោកស្រីចនក្រវីក្បាលហួសចិត្ត ខឹងនឹងកូនប្រុសដែលតែងតែទំនើងរឹងទទឹងជាមួយខ្លួន ព្រោះតែស្រលាញ់ទំនើសតាមចិត្តតាំងពីក្មេង ទើបធំឡើងក្លាយជាបែបនេះ។
+ក្រុមហ៊ុនចន
     «លោកនាំខ្ញុំមកក្រុមហ៊ុនធ្វើអី?»មីនីដើរតាមអ្នកកំឡោះត្រុកៗ បបូរមាត់ផ្លាំរអ៊ូងូវៗដាក់ពីក្រោយខ្នងមនុស្សមាឌធំ ដោយសារខ្លួនចង់ទៅផ្ទះយកគ្រឿងអលង្ការឲ្យម៉ាក់តែត្រូវជេខេអូសដៃមកក្រុមហ៊ុនជាមួយទៅវិញ។
ជេខេឈប់ស្ងៀម បែរក្រោយមកមើលក្មេងល្អិត ធ្វើឲ្យអាល្អិតមីនីដែលកំពុងធ្វើមុខជូរដើរមិនបានមើលមុខក៏បុកទ្រូងនាយមួយទំហឹង ចង្កេះតូចមួយក្ដាប់ត្រូវដៃសុទ្ធតែសរសៃអោបមកពិតនឹងខ្លួនយ៉ាងរហ័ស ការពារខ្លាចមីនីផ្ងារក្រោយ មុខសង្ហារៗខាបព្រលឹងមនុស្សស្រីញញឹមតិចៗមើលមុខក្មេងល្អិតដែលកំពុងលើកដៃញីក្បាល ក្នាញ់ពេកនាយសង្ហារលើកដៃផ្ទាត់លើថ្ងាស់មីនីស្រាលដៃមុននឹងនិយាយឌឺថែម
     «ភ្នែកលឹបពេកមើលផ្លូវលែងឃើញហើយ?»
     «អ្នកណាឲ្យលោកឈប់ភ្លាមៗ! មើសលែងខ្ញុំ!»មីនីប្រឹងរើខ្លួនទាញដៃជេខេចេញពីចង្កេះ តែនាយសង្ហារប្រើកម្លាំងដៃរឹតកាន់តែខ្លាំង រួចលើកមីនីដាក់លើស្មាចូលការិល័យរបស់ខ្លួន ព្រោះខ្លាចបុគ្គលិកមកឃើញមានរឿងអាស្រូវ។
ជេខេផ្ដួលមីនីលើសាឡុង មុននឹងទ្រោបពីលើខ្លួនអាល្អិតសង្កត់ក្មេងឆ្នាស់នៅខាងក្រោមកុំរើរួច ផ្ទៃមុខសង្ហារអោនចុះមកសង្គ្រប់ថើបក្រញិកបបូរមាត់ផ្លាំខ្លាំង ថើបព្រោះគ្រឺតក្នាញ់បបូរមាត់នេះពេក។
     «ហ្ហឹម.. »ជេខេក្រហឹមក្នុងបំពង់កពេលទទួលដឹងឮក្មេងនៅខាងក្រោមថើបតបតវិញ ដៃមាំលូកចូលអាវអាល្អិត ច្បិចចុងពណ៌ផ្លាឈូកលេងស្រាលៗ ធ្វើឲ្យអ្នកខាងក្រោមថ្ងូរក្នុងបំពង់ក ខ្លួនកន្រ្តាក់រមួលតាមការស្ទៀបអង្អែលរបស់អ្នកកំលោះ។
តុកៗ!!
     «មានគេមកហើយ!»មីនីដកមាត់ចេញ រុញជេខេឲ្យងើប ព្រោះមានគេមកគោះទ្វា
     «យើងមិនខ្វល់!»ថារួចជេខេបម្រុងអោនថើបមីនីបន្ត
     «ជេខេ! អ្ហា!»
     «មិននឹកស្មានថាឯងល្មោភដល់ថ្នាក់នេះសោះ»សម្លេងគ្រលធំ ពន្លឺឡើងស្របជាមួយនឹងទឹកមុខច្រឡឺម ដើរមកអង្គុយលើតុធ្វើការរបស់ជេខេយ៉ាងហំ មើលក៏ដឹងថាជាមិត្តជិតស្នឹតរបស់ជេខេ។
____
Adminអត់បានកែពាក្យទេ កុំប្រកាន់បើសរសេរខុសច្រើន🌷

KARMA!!  (ចប់)Where stories live. Discover now