ភាគ៦០: សង្រ្គាមចាប់ផ្ដើម

582 37 0
                                    

ភាគ៦០: សង្រ្គាមចាប់ផ្ដើម

ក្រុមហ៊ុនចន...
    ទោះជេខេមកនៅជាមួយមីនី តែគេមកធ្វើការតាមធម្មតា ព្រោះបើគ្មានគេគ្រប់គ្រង គ្មានអ្នកណាមកគ្រប់គ្រងជំនួសឡើយ ម៉ាក់ប៉ាសុទ្ធតែចាស់ៗ ហើយមានតែគេម្នាក់ទៀត។
    តុកៗ
    សំឡេងគោះទ្វារពន្លឺឡើង ជេខេស្រែកពីខាងក្នុងអនុញ្ញាតឲ្យអ្នកខាងក្រៅចូល ភ្លាមនោះទ្វារបើកឲ្យឃើញមនុស្សប្រុសម្នាក់ដើរចូលមករកជេខេ ថែមទាំងមានឯកសារផ្សេងៗកាន់នៅក្នុងដៃផងដែរ។
    «យ៉ាងម៉េចហើយរកឃើញអ្នកនៅពីក្រោយឬនៅ?»ជេខេចោទសួរទៅកូនចៅជំនិត កុំឃើញគេស្ងាត់ហាក់ដូចមិនចាប់អារម្មណ៍ព័ត៌មានដែលចេញផ្សាយ និងអ្នកដែលលួចយកឯកសាររបស់មីនីឲ្យសោះ តាមពិតគេឲ្យមនុស្សជំនិតតាមដានអ្នកនៅពីក្រោយរឿងទាំងអស់នោះ ដោយសម្ងាត់ប៉ុណ្ណោះ។
    «អ្នកនាងស៊ូហាជាអ្នកផ្សាយព័ត៌មានទាំងនោះ រឿងលួចឯកសាររបស់អ្នកប្រុសតូចក៏អ្នកនាងស៊ូហាជាអ្នកបញ្ជាពីខាងក្រោយដែរ ប្រហែលខឹងដែលអ្នកប្រុសទាក់ទងអ្នកប្រុសតូច តែរូបចុះអេតាសស៊ីវីល អ្នកប្រុសប៊ីនីជាអ្នកយកឲ្យអ្នកសារព័ត៌មាន មិនមែនអ្នកនាងស៊ូហាទេទាន» មនុស្សជំនិតរៀបរាប់ប្រាប់តាមដំណើរ។ ជេខេងក់ក្បាលមើលទៅភស្តុតាងផ្សេងៗដែលមនុស្សជំនិតយកមកឲ្យ។
    «ស៊ូហាមានប្រតិកម្មអ្វីទៀតទេ ពេលដឹងថាយើងចុះអេតាសស៊ីវីលរួចមក?»
     «ក៏ថ្មីៗនេះចេញព័ត៌មានបំផុសបំផុលនិយាយអាក្រក់ពីអ្នកប្រុសតូច នៅយកឯកសារឌីហ្សាញអ្នកប្រុសទៅឲ្យសត្រូវប្រកួតប្រជែងរបស់ហាងពេជ្រយើងទៀត»
    «មើលទៅនាងមិនបញ្ឈប់ត្រឹមនេះនោះទេ ទាល់តែផ្ដល់មេរៀនឲ្យនាងខ្លះទើបបាន» ជេខេងើបឈរពេញកម្ពស់ ឱនខ្សឹបអ្វីម្យ៉ាងប្រាប់មនុស្សជំនិត បន្ទាប់ពីនោះមនុស្សជំនិតងក់ក្បាលហើយចេញទៅវិញបាត់។
៙៙៙
ភូមិគ្រឹះផាក...
    ក្នុងបន្ទប់ធំទូលាយ មិនចាញ់បន្ទប់របស់ជេខេប៉ុន្មាន រៀបចំលម្អរបស់ថ្លៃៗ តែម្ចាស់បន្ទប់ចរិតមិនថ្លៃសោះដូចការលម្អបន្ទប់សោះ។ ស៊ូហាដែលគេស្គាល់ថាតារាល្បី មានចរិតរួសរាយរមទមទុំ កំពុងអង្គុយក្ដាប់រូបថតរបស់មីនីនិងជេខេខ្ទេចខ្ចី លើជញ្ជាំងក្នុងបន្ទប់សុទ្ធតែជាផែនការចាប់យកជេខេ តែគ្រប់យ៉ាងមិនបានដូចបំណងរបស់នាងសោះ ពិតជាគួរឲ្យក្ដៅក្រហាយខ្លាំងណាស់។
    ឃើញមុខស្លូតបូតស្រគត់ស្រគំ    តែធាតុពិតកាចសាហាវណាស់ នាងក្ដាប់រូបជេខេនិងមីនីជាច្រើនសន្លឹកយ៉ាងណែនទក់ទី វាជារូបរបស់ជេខេនិងមីនីនៅកោះជេជូ ស៊ូហាមានជួលមនុស្សឲ្យលួចតាមដានជេខេនិងមីនី ហើយក៏ដឹងថាអ្នកទាំងពីរស្រលាញ់គ្នា តែនាងក៏ស្រលាញ់ជេខេដែរ នាងមិនព្រមឲ្យមីនីដណ្ដើមជេខេពីនាងបានឡើយ បែបនេះទើបស៊ូហាមានគំនិតអាក្រក់ ចេញផ្សាយព័ត៌មាន រូបដែលបែកធ្លាយនាងជាអ្នកចេញ តែមិនចេញឲ្យឃើញច្បាស់នោះទេ គោលបំណងរបស់នាងគ្រាន់តែចង់ឲ្យលោកស្រីចនហៅជេខេមកវិញ និងឲ្យលោកស្រីចនប្រាប់អ្នកកាសែតថាជេខេកំពុងទាក់ទងជាមួយនាង តែចង្រៃអី ជេខេមិនចេញព័ត៌មានទទួលស្គាល់សោះ មានតែនាងម្នាក់ឯង។
    គម្រោងមិនបានសម្រេច ស៊ូហាបានជួលមនុស្សឲ្យទៅលួចឯកសារមីនី ព្រោះមិនចង់ឲ្យមីនីមានឱកាសបានចូលរួមក្នុងគម្រោង តែមីនីមានសមត្ថភាពលើសពីអ្វីដែលនាងគិតទុកទៅទៀត មិនត្រឹមឌីហ្សាញទាន់ពេលទេ នៅមកដណ្ដើមធ្វើតួឯងនៅថ្ងៃឡើងឆាកទៀត គម្រោងដែលឲ្យគេយល់ច្រឡំថា ជេខេមានទំនាក់ទំនងជាមួយនាងបានរលាយគ្រប់យ៉ាង ពេលនេះនាងគេចអ្វីមិនចេញ បានត្រឹមសម្ងំក្នុងបន្ទប់ក្ដាប់រូបថតជេខេនិងមីនីឲ្យគំនុំ។
     «មានតែយើងប៉ុណ្ណោះដែលសាកសមជាមួយបងជេខេ» ស៊ូហានិយាយម្នាក់ឯងដូចមនុស្សឆ្កួតបាត់បង់សតិ បើសិនមិនយកទៅពេទ្យព្យាបាលសតិអារម្មណ៍នោះទេ នាងប្រាកដជាធ្ងន់ធ្ងរជាងនេះទៅទៀត។
ព្រឹកថ្ងៃថ្មី...
    ព័ត៌មានថ្មីស្រឡាំងកូនស្រីលោកផាក អ្នកនាងស៊ូហាដែលគេស្គាល់ថាជាមនុស្សរួសរាយសុភាពរមទម តែតាមពិតមានចរិតអាក្រក់ ឈ្នានីសអ្នកដទៃ ដែលជនរងគ្រោះជាអ្នកឌីហ្សាញវ័យក្មេងក្នុងក្រុមហ៊ុន Jeon jewelry ឈ្មោះពិតចន មីនី។
    ព័ត៌មានថែមទាំងភស្តុតាងលោតលើទំព័រមុខ អ្នកកាសែតតាមស៊ូហាគ្រប់កន្លែងដើម្បីសួរពីព័ត៌មានបន្ថែម តែស៊ូហាគេចមុខ ឃំខ្លួនឯងក្នុងបន្ទប់លែងចេញទៅណាទៀត ចំណែកលោកស្រីគីវូវិញខឹងយ៉ាងខ្លាំង ទៅរករឿងជេខេដល់ភូមិគ្រឹះ តែជួនអីជេខេមិនបាននៅភូមិគ្រឹះចនទៀតនោះទេ មានតែស្សីឲ្យលោកស្រីចនជំនួស ហលយទើបលោកស្រីគីវូក៏ទៅរកជេខេនៅក្រុមហ៊ុនទៀត ថ្ងៃនេះបើសិនជេខេមិនព្រមចេញមុខមកទទួលកំហុសនោះទេ គាត់នឹងប្រកាសសង្រ្គាមជាមួយជេខេមិនខាន។
ក្រុមហ៊ុនចន...
    លោកស្រីគីវូដើរចូលក្នុងក្រុមហ៊ុន ទាំងខឹងញ័រសាច់ បុគ្គលិកនៅក្រុមហ៊ុន គ្មានអ្នកណាហ៊ានឃាត់គាត់នោះទេ ហើយជេខេក៏មិនបានហាមបុគ្គលិក ឲ្យឃាត់លោកស្រីគីវូដែរ ព្រោះមានរឿងខ្លះចង់និយាយជាមួយលោកស្រីគីវូដូចគ្នា។
    «ឯងធ្វើបែបនេះមានន័យថាម៉េចហា៎ជេខេ?»
    «ធ្វើអីទៅអ្នកមីង?» ជេខេធ្វើពើជាសួរ។
    «រឿងដែលឯងបញ្ចេញព័ត៌មាន វាយប្រហារស៊ូហានៅថ្ងៃនេះ កុំស្មានថាមីងមិនដឹងថាវាជាស្នាដៃរបស់ឯង» គីវូមកលើកនេះកាចសាហាវ មិនមែនដូចមុនចេះតែញញិមរៀបឫកពាបានសមណាស់។
    «ព័ត៌មានចេញផ្សាយមិនមែនជាស្នាដៃរបស់ខ្ញុំទេតែព័ត៌មាននោះសុទ្ធតែជាការពិត មានអីត្រូវខឹងទៅ?» ជេខេញិមៗសួរ ឃើញសភាពគីវូពេលនេះ គេពិតជាសមចិត្តមែនទែន។
    «បើមិនមែនឯងតើជាអ្នកណា? បើឯងនិយាយក្ដែងៗបែបនេះទៅហើយ យើងនឹងប្រកាសសង្រ្គាមជាមួយឯងចាប់ពីថ្ងៃនេះតទៅ ត្រៀមខ្លួនឲ្យហើយទៅ អរនៅមួយទៀត មើលប្រពន្ធប្រុសនិងម្ដាយក្មេករបស់ឯងឲ្យល្អផងណា បន្តិចទៀតមានរឿងលើទំព័រមុខមិនខាន» អ្នកស្រីគីវូនិយាយគំរាមតែជេខេហាក់មិនញញើតនឹងពាក្យគំរាមទាំងនោះអីបន្តិច។
    «ក្រដាសខ្ចប់ភ្លើងមិនជិតនោះទេ កុំស្មានថាខ្ញុំល្ងង់ខ្លាចមីងនោះ ប្រាប់មីងយកតែបុណ្យទៅចុះ ព័ត៌មាននោះខ្ញុំមិនបានបញ្ចេញគ្រាន់តែស៊ើបដឹងហើយយកឲ្យបងថ្លៃរបស់ខ្ញុំមើល »
     «អាក្មេងប៊ីនីដើរលក់ខ្លួនឲ្យប្រុសៗនោះមែនទេ? ហ្ហឹសទាំងម៉ែ ទាំងបង ទាំងប្អូនរកស៊ីលក់ខ្លួនដើម្បីសងបំណុល ឯងរើសមនុស្សខុសហើយណាជេខេ ក្មេងនោះមិនដឹងឆ្លងកាត់ប្រុសប៉ុន្មាននាក់ទើបមកដល់ឯងនោះទេ កូនក្នុងពោះនោះក៏មិនដឹងថាជាកូនអ្នកណាទៀត ហើយបន្តិចទៀតឯងក៏ត្រៀមខ្លួនទទួលនូវអ្វី ដែលឯងបានធ្វើមកលើកូនរបស់យើងផង» សម្ដីរបស់គីវូធ្វើឲ្យជេខេញញិមចុងមាត់ នេះមីនីមានកូនដឹងតែគេ ប៊ីនី និងម៉ាក់ក្មេកប៉ុណ្ណោះ សូម្បីតែម៉ាក់បង្កើតរបស់គេក៏មិនទាន់ដឹងដែរ តែលោកស្រីគីវូដឹងច្បាស់ម្ល៉េះ នៅស្គាល់សមាជិកគ្រួសារមីនីច្បាស់ទៀត នេះបញ្ជាក់យ៉ាងច្បាស់ថាគីវូតាមដានគ្រួសារមីនីរហូត តែជួបមីនីដំបូងរៀបឫកធ្វើមិនស្គាល់មីនីបានយ៉ាងសម។
    «ខ្ញុំមិនខ្លាចនឹងទទួលនូវអ្វីដែលបានធ្វើនោះទេ ខ្លាចតែមីងមិនហ៊ានទទួល នូវអ្វីដែលខ្លួនបានធ្វើកន្លងមក អញ្ជើញទៅវិញចុះ ខ្ញុំមិនបានជូនដំណើរ» ថាហើយជេខេអង្គុយស៊ីញេឯងសារបន្ត ចំណែកលោកស្រីគីវូដើរចេញពីក្រុមហ៊ុន ជិះឡានទៅផ្ទះភីបន្ត ថ្ងៃនេះគីវូដើរក្រឡុកមិនឲ្យអ្នកណាមានក្ដីសុខឡើង។
______

KARMA!!  (ចប់)Where stories live. Discover now