Ep: 28 មករកងាប់អីទៀតហើយ

2K 68 4
                                    

ចិញ្ចៀនមួយវង្សតូចល្អិតនៅក្នុងដៃជុងគុក នាយសម្លឹងមើលទាំងស្នាមញញឹមហើយក៏សង្ឃឹមថាថេយ៍នឹងស្រឡាញ់វាផងដែរ។ជុងគុកទាញដៃថេយ៍ខាងឆ្វេងរបស់ថេមកស៑ូកចញ្ចៀនចូលចង្អុលដៃរួចនាយអោនថើបន្តិច÷

<វាសាកសមនឹងអូនខ្លាំងណាស់...មើលចុះស្អាតណាស់>ជុងគុកនិយាយតែម្នាក់ឯងញញឹមតែម្នាក់ឯងយ៉ាងមានក្តីសុខទោះជាថេយ៍មិនបានលឺអ្វីដែលនាយនិយាយក៏ដោយក៏គេសប្បាយចិត្តពេលនិយាយផងដែរ

«ហ្អឹម...»ថេយ៍ក្រហឹមនឹងបើកភ្នែកតិចៗនៅពេលដែលមានអារម្មណ៍ថាមានរម្នាក់រំខានដំណេករបស់គេ តែត្រូវបើភ្នែកធំៗទាំងក្តៅចិត្តពេលឃើញវត្តមានជុងគុកនៅកាន់ដៃគេ

<មករកងាប់អីទៀតហើយ>ថេយ៍ស្ទុះក្រោកអង្គុយនឹងក្រលាស់ដៃចេញពីនាយរបៀបដូចមិនចង់ឲ្យប៉ះខ្លួនប្រាណគេ

<ថេយ៍....>ជុងគុកចាប់ផ្តើមភ័យបុកពោះពេលដែលថេយ៍ដឹងខ្លួនឃើញនាយនៅទីនេះអ្វីដែលនាយខ្លាចពេលនេះវារត់មករកនាយហើយ...

<ឆាប់ចេញពីមុខខ្ញុំទៅ...>ថេយ៍ស្រែកភ្លាត់សម្លេងព្រោះតែឃើញអ្នកដែលខ្លួនស្អប់នៅចំពោះមុខ។ហេតុអីនាយចេះតែមករវីរល់ជាមួយគេរហូតបែបនេះបើបែកគ្នាហើយចាំបាច់មកតាមរំខានប្រសាទគេធ្វើអី មិចមិនទៅរកមនុស្សស្រីម្នាក់នោះទៅ។

<អូនកុំបែបនេះដាក់បងបានទេ ពួកយើងមកដូចដើមវិញបានទេ>ជុងគុកនៅតែព្យាមនិយាយឲ្យថេយ៍យល់ តែគិតមែនទេថាថេយល់នោះគឺអត់ទេគេរិតតែស្អប់ថែមបើនាយនៅតែតាមរញ៉េរញ៉ៃគេ

<ខ្ញុំមិនដែលស្គាល់លោកទេ ឆាប់ចេញទៅវិញទៅ>ថេយ៍

<បាទបើអូនដេញបងដល់ថ្នាក់នេះហើយបងនឹងចេញមិនឲ្យអូនឃើញមុខបងទេ...នេះចញ្ចៀននេះជាកាដូសម្រាប់ខួបកំណើតអូនសូមអូនពាក់វាកុំដោះចេញណា>បើសិនជានៅគេមិនចង់ឃើញមុខដដែលនាយសុកចិត្តចេញក៏បានតែសុំកុំដោះចញ្ចៀកកាដូថ្ងៃកំណើតចេញអីព្រោះថាវាទិញមកសម្រាប់ផ្តល់ក្តីស្រឡាញ់ឲ្យគេ។បន្ទាប់ពីនិយាយរួចហើយជុងគុកងាគខ្នងបែក្រោយដើម្បីចាកចេញពីបន្ទប់នេះតែភ្លាមនោះនាយក៏ទប់ដំណើហើយងាគមករកថេហ្យុងវិញក្រោយពេលលឺថេនិយាយ÷

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now