Ep:15 នាងផ្ញើឲ្យអូនមើល ហុឹកៗ😭

1.5K 53 0
                                    

<នាងផ្ញើឲ្យអូនមើល..ហុឹកៗ>រាងតូចកាន់តែយំបន្ថែមទៀតធ្វើឲ្យរាងក្រាស់ពិតជាអាណិតគេខ្លាំងណាស់ នេះថេយ៍គេដឹងការពិតហើយឬតែការពិតនោះនាយមិនអាចទទួលស្គាល់បានឡើយ។នាយនៅតែព្យាយាមរកពាក្យដោះសាកុំឲ្យរាងតូចខូចចិត្តបន្តទៀត

<ឈប់យំទៅណា អូនកុំជឿលើរូបភាពទាំងនោះអីពេលខ្លះនាងគ្រាន់តែចង់ឲ្យយើងឈ្លោះគ្នាតែប៉ុនណ្ណោះ ឈប់គិតច្រើនទៅ>បញ្ចប់ប្រយោគនាយទាញថេយ៍ចេញពីដើមទ្រូងនាយហើយនិយាយសម្តីស្រទន់ទៅកាន់រាងតូច ដៃទាំងគូលើកជូតទឹកភ្នែកដែលដាបជាប់ថ្ពាល់ក្រពុំរួចពោលបន្តទៀត÷

<អូនស្រឡាញ់បងទេ>ជុងគុកស្រាប់តែសួសំណួនេះឡើងទៅកាន់ថេយ៍ ថេយ៍មិនតបតែក៏ងក់ក្បាលបញ្ចាញ់នាយ

<បើស្រឡាញ់បងកុំជឿតែមួយជ្រុងត្រូវចាំស្តាប់ហេតុផលបងសិន>ជុងគុក

<អូនជឿលើភាពស្មោះត្រង់ចំពោះបង>ថេយ៍ប្តូពីយំទាំងព្រឹកមកញញឹមយ៉ាងស្រស់ទៅកាន់នាយ ពេលនេះអារម្មណ៍ដែលខឹងនាយទាំងប៉ុន្មានក៏រលុបបាត់អស់គ្មានសល់ក្រោយពេលស្តាប់ពាក្យដោះសារនាយតែប៉ុន្មានម៉ាត់របស់នាយ

<មើលចុះភ្នែកឡើងក្រហមមុខឡើងហើមអស់ហើយ ក្មេងឆ្គួតនេះ>ជុងគុក
ថេយ៍ធ្វើមុខភ្លើសៗសម្លឹងមុខនាយ រីឯជុងគុកវិញខ្នាញ់នឹងទឹកមុខគួឲ្យស្រឡាញ់នេះពេកក៏អោនទៅថើបគេមួយខ្សឺត

<ឆាប់ទៅងូតទឹកទៅចាំបងជូនទៅញាំអី>ជុងគុក
ថេយ៍គ្រាន់តែលឺបែបនេះភ្លាមក្រោកភ្លាមរត់ចូលបន្ទប់ទឹកដើម្បីងូតទឹកបានទៅញាំអីជាមួយនាយ ព្រោះថាគេខានញាំអីជាមួយនាយមួយរយ:ហើយនេះជាឪកាសល្អរបស់គេហើយ។

ថ្ងៃនេះជាថ្ងៃអាទិត្យទើបពួកគេមិនចាំបាច់ត្រូវទៅធ្វើការឡើយ ទុកពេលវេលាផ្ទាល់ខ្លួនសម្រាប់បង្កើតក្តីសុខឲ្យខ្លួនឯងវិញល្អជាង។

ចំណាយពេលប្រហែលជា20នាទីថេហ្យុងចេញពីបន្ទប់ទឹកដោយស្លៀកពាក់បានស្អាតបាត ចំណែកជុងគុកវិញនាយក៏ចូលទៅងូតទឹកដូចគ្នា មិនយូប៉ុន្មាននាយក៏រួចរាល់ស្របជាមួយថេហ្យុងតែងខ្លួនហើយទៀតទើបពួកគេបណ្តើគ្នាចេញទៅក្រៅដើម្បីញាំអារហារពេលព្រឹកជាមួយគ្នា។

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now