Ep:25 សង្រ្គោះបន្ទាន់

2.2K 72 4
                                    

សម្លេងឡានជាច្រើនចុចកំផ្លេឲ្យអ្នកដែលរត់នោះគេចចេញពីផ្លូវ តែអ្នកដែលរត់នោះមិនបានចាប់អារម្មណ៍សម្លេងរំខានទាំងនោះទេព្រោះតែអារម្មណ៍រវើរវាយអស់ហើយដឹងត្រឹមថាពេលនេះគេចង់រត់គេចពីជុងគុកឲ្យកាន់តែឆ្ងាយបើអាចសិងមិនឲ្យនាយជួបមុខរហូត....

«ទីត....បាំង....»កាយតូចស្តើងត្រូវបានរថយន្តបុកខ្ទៀតទៅផ្នែកម្ខាងតាមកម្លាំងរថយន្តដែលបើកលឿន

<ថេយយយយ>ជុងគុកស្រែកសិងភ្លាត់សម្លេងពេលឃើញថេយ៍ត្រូវរថយន្តបុកនៅចំពោះមុខ បែបនេះ នាយមិនចាំយូរត់ទៅបីត្រកងកាយតូចស្តើងដែលសន្លប់ក្នុងធ្លុកឈាមជាច្រើន

<ហ្អឹកៗ...ថេយ៍ក្រោកឡើង...កុំគេងបែបបានទេ>ជុងគុកអន្រ្ទួនស្មាថេតិចៗដើម្បីហាមឃាត់កុំឲ្យគេគេង ទឹកភ្នែកកូនប្រុសដែលមិនធ្លាប់ស្រក់ឲ្យនរណាម្នាក់បានឃើញពីមិនតែពេលវាស្រក់នៅចំពីមុខអ្នកគ្រប់គ្នាហើយ

<ចាំបងនាំអូនទៅពេទ្យណា...ទ្រាំបន្តិចទៅ...អូនមិនកើតអីទេ>ជុងគុលពោលទាំងលើកកាយតូចបីនៅក្នុងរង្វង់ដៃរត់ទៅរកមន្ទីពេទ្យ។ទោះជាដឹងថាមន្ទីពេជ្យនៅឆ្ងាយយ៉ាងណាក៏នាយអាចទ្រាំបីគេដល់បានដែល

<បងសុំទោស>មិនដឹងថានេះជាពាក្យសុំទោសលើកទីប៉ុន្មានទេដែលនាយនិយាយចេញមកតែដឹងត្រឹមថាគេដឹងខុសពិតមែនបើអាចចង់ឲ្យពេលវេលាត្រឡប់ក្រោយវិញហើយនាយនឹងសាងភាពផ្អែមល្ហែមជាមួយថេយ៍ម្តងទៀត តែវិនាទីនេះបានត្រឹមតែគិតពនរោះវាមិនអាចត្រឡប់មកក្រោយបានឡើយ។

#មន្ទីពេទ្យ

<លោកគ្រូពេទ្យជួយផង>ជុងគុកបីរាងតូចរត់មករកគ្រូពេទ្យដែលនៅប្រចាំក្បែរនេះឲ្យជួយថេយ៍ផង

កាយតូចស្តើងត្រូវបានដាក់លើរគ្រែដើម្បីរុញទៅបន្ទប់សង្រ្គោះបន្ទាប់។គ្រូពេទ្យជាច្រើននាំគ្នាញាប់ដៃញាប់ជើងព្រោះតែអ្នកជំងឺម្នាក់នេះរងរបួសខ្លាំងណាស់មិនអាចប្រហែលបានទេ ឈាមហូមិនឥតឈប់រហូតដល់គ្រែដែលគេគេងនេះក៏ប្រឡាក់ដោយឈាមក្រហមខ្លាំងដែរ...គ្រូពេទ្យ3_4នាក់រុញថេយ៍សំដៅទៅបន្ទប់សង្រ្គោះបន្ទាន់ដោយមានជុងគុករត់តាមដូចគ្នា

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now