ភាគ២: ធ្វើមិត្តភក្តិគ្នាបានទេ?

163 15 0
                                    

​​​​​  

+Seol

SunooបាននាំNikiដើរមើលជុំវិញDormដូចជាសួនកំសាន្ត ផ្សារទំនើប​ហើយSunooក៏បានទិញសម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់អោយNikiផងដែរបន្ទាប់ពីទិញរួចពួកគេក៏បានទៅញ៉ំាអាហារជាមួយគ្នា

+ហាងអាហារ

​ "អេ៎!ឈ្មោះអី"NikiសួរSunooទាំងកំបុតៗ

"សួរខ្ញុំមែនទេ?"​sunooងាកមើលឆ្វេងស្តាំរួចគេក៏ចង្អុលមកខ្លួនឯង​ អោយគេដឹងថាសួរអ្នកណាយ៉ាងម៉េចបានទៅបើអ្នកសួរ​សួរអត់ក្បាលអត់កន្ទុយអញ្ជឹង

"ខ្ញុំមកញ៉ាំតែ២នាក់ឯងទេបើខ្ញុំមិនសួរឯងអោយខ្ញុំសួរអ្នកណា​?"Nikiតបទៅ​Sunooវិញ​ ធ្វើឲ្យអ្នកម្ខាងទៀតសម្លក់មកចង់លៀនភ្នែក

"Kim Seonwooតែហៅខ្ញុំតែSunooបានហើយ"SunooតបទៅNikiវិញទាំងមាត់កំពុងញ៉ំាព្រោះអាហារដែលពួកគេកកម្ម៉ង់បានមកដល់ហើយ

"okay Sunooសម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់ដែលឯងទិញអោយខ្ញុំមុននេះចាំពេលខ្ញុំDebutហើយខ្ញុំសងឯងវិញ ព្រោះឯងក៏ដឹងស្រាប់ហើយថាគេមិនអោយtrainerមានលុយជាប់ខ្លួនទេ"Nikiនិយាយទៅកាន់Sunooទាំងមិនភ្លេចញ៉ាំអាហារបណ្តើរផង

"មិនបាច់ទេ"Sunooនិយាយយ៉ាងខ្លីព្រោះគេរវល់ញ៉ាំបាយ

"យើងមិនដែលស្គាល់គ្នាទេម៉េចក៏ឯងចិត្តល្អ​ដាក់ខ្ញុំម្ល៉េះ​ ស្រឡាញ់ខ្ញុំមែនទេ​?"NikiតបទៅSunooទាំងឆ្ងល់ព្រោះពួកគេស្គាល់គ្នាមិនទាន់បានមួយថ្ងៃស្រួលបួលផងសុទ្ធតែទិញខោអាវអោយFree Freeចឹងតិចស្រឡាញ់គេអីទៅ ​ឯSunooវិញគ្រាន់តែលឺNikiនិយាយបែបនេះគេឡើងឈ្លក់ទឹក

"នែ៎លោកឯងឆ្កួតមែនទេខ្ញុំឯណាទៅស្រឡាញ់មនុស្សមុខដូចក្មេងស្ទាវដូចលោកឯងនោះ"SunooតបទៅNikiទាំងឈ្លក់ទឹកផង​ នឹងហួសចិត្តជាមួយសម្តីNikiផង

"ចុះម៉េចក៏ឯងចិត្តល្អដាក់ខ្ញុំម៉្លេះ"Nikiនៅតែសួរសំនួរដដែលទៅកាន់Sunoo

"ខ្ញុំមិនចិត្តល្អអីទេលុយម៉ាក់លោកទុកអោយខ្ញុំទិញរបស់ប្រើប្រាស់អោយលោករាល់ខែហ្នឹងណា"Sunooក៏បានប្រាប់Nikiរឿងដែលម៉ាក់Nikiអោយលុយមកគេ ស្រាប់តែ......

"ហាសថាម៉េចម៉ាក់ខ្ញុំអោយលុយឯងរាល់ខែ?ហើយមួយខែប៉ុន្មាន?"Nikiគ្រាន់តែលឺថាម៉ាក់គេអោយលុយSunooភ្លាមគេស្រាប់តែស្ទុះឡើងស្រែកធ្វើដូចភ្ញាក់ផ្អើលណាស់អញ្ចឹងធ្វើអោយអ្នកដែលទៅញ៉ាំនៅទីនោះងាកមកមើលគេគ្រប់គ្នា

My strange friendDonde viven las historias. Descúbrelo ahora