ភាគ៣: អប្សុកណាស់ពេលគ្មានគេ

168 19 0
                                    

ព្រះអាទិត្យរះឡើងពីទិសខាងកើតចាំងជះពន្លឺតាមចន្លោះបង្អួចបង្ហាញឲ្យឃើញក្មេងប្រុសម្នាក់កំពុងគេងលក់ស្កប់ស្កល់នៅលើគ្រេគេងរបស់គេបន្ទាប់មកក៏ឃើញមានក្មេងប្រុសម្នាក់ទៀតដើរចេញពីបន្ទប់ទឹកមក
«Nikiហា!ក្រោកឡើងឯងមានមើលម៉ោងទេម៉ោងប៉ុន្មានហើយថ្ងៃនេះឯងត្រូវហាត់សមផងឆាប់ក្រោកឡើងងូតទឹក»Sunooអង្រួនNikiតិចៗធ្វើអោយសមីខ្លួនដែលត្រូវគេអង្រួនបើកភ្នែកមកតិចៗហើយក៏និយាយ
«ដេកមិនទាន់ឆ្អែតផងប្រញាប់តែដាសងងុយណាស់»
Nikiនិយាយតិចៗទៅមិនទាន់ស្វាងទៅកាន់Sunoo
«ដេកប៉ុណ្នឹងបានហើយកុំដេកច្រើនពេកនាំតែខ្ចិលទេ»
Sunooនិយាយបណ្តើរសិតសក់របស់គេបណ្តើរព្រោះមិននេះគេងូតទឹករួចហើយ
«ក៏បានដែរ!អេ៎ឈប់សិនឯងរៀបចំខ្លួនទៅណា»Niki
ក្រោកពីគ្រែឡើងហើយក៏ងាកឃើញSunooកំពុងរៀបចំខ្លួនស្អាតបាតគេក៏សួរ
«ខ្ញុំត្រូវទៅរៀន នោះអាហាររបស់ឯងខ្ញុំរៀបចំទុករួចហើយ ទូរស័ព្ទរបស់ឯងក៏ខ្ញុំប្តូរស៉ីមអោយនិងបាន
Saveលេខខ្ញុំឲ្យរួចដែរត្រូវការអីCallទៅខ្ញុំទៅ»Sunooចង្អុលប្រាប់Nikiទៅលើតុគឺអាហារដែលគេរៀបចំឲ្យNikiសុទ្ធតែបន្លែសុទ្ធសាត🙏
«ងាប់ហើយសុទ្ធតែបន្លែធ្វើមើលតែខ្ញុំទន្សាយហើយ អោយខ្ញុំញ៉ំាធ្វើម៉េច»Nikiនិយាយទាំងទម្លាក់ទឹកមុខចុះ មនុស្សគេធ្លាប់តែញ៉ំាតាមចិត្តឥឡូវមកត្រូវកំណត់របបអាហារសួរថាប្រុសណាធ្វើចិត្តបាន😔
«នែNishimura rikiបន្តិចទៀតលោកឯងក្លាយជាidol
ហើយអញ្ចឹងត្រូវមើលថែខ្លួន លោកមិនមែនជាមនុស្សធម្មតាដូចមុនទៀតទេត្រូវចាំ»Sunooងាកមកសម្លក់Nikiរួចក៏ដើរចេញទៅរៀនបាត់ទៅ
«NikiអើយNikiជីវិតឯងត្រូវជួបរឿងវេទនាបែបនេះប៉ុន្មានដងទៀតទៅហ៉ើយជីវិតជាidolពិតជាមិនស្រួលមែន»
Nikiរអ៊ូតិចៗហើយក៏ចូលទៅងូតទឹកបាត់ទៅ
   +School
  បន្ទាប់ពីជិះឡានក្រុងប្រហែល5នាទីរួចមកSunooក៏បានមកដល់សាលារៀនហើយក៏មានបុរសម្នាក់មើលទៅដូចជាឈរចាំគេនៅមុខក្លោងទ្វាសាលា
   «Heseungបងមកដល់យូរហើយមែនទេ?»Sunooរត់ទៅអោបដៃបុរសម្នាក់ដែលឈរចាំគេនោះរួចក៏សួរ
   «បងទើបតែមកដល់មុននេះបន្តិចទេ ឯងញ៉ំាអីហើយឬនៅ?»HeeseungសួរនាំSunooបណ្តើរអង្អែលក្បាលគេបណ្តើរហើយក៏ដើរចូលទៅក្នុងជាមួយគ្នា
*(សូមណែនាំតួអង្គថ្មីឈ្មោះ : Lee heeseung អាយុ20ឆ្នាំ ជាសិស្សច្បងជំនាន់ទី3របស់Sunoo គេជាកូនអ្នកធូធារនៅក្នុងតំបន់ហើយថែមទាំងជាសិស្សឆ្នើមនៅក្នុងសាលានិងជាប្រុសសង្ហារប្រចាំសាលាទៀតផង។ ប៉ុន្តែHeeseungគ្មានសង្សារទេដោយសារអ្វីអ្នកទាំងអស់គ្នាដឹងទេ?គឺដោយសារតែHeeseungស្រឡាញ់Sunooគ្រាន់តែគេមិនហ៊ានសារភាពព្រោះគេខ្លាចថាមិត្តភក្តិជាបងប្អូនរវាងគេនិងSunooអាចនឹងបែកបាក់។)

My strange friendDonde viven las historias. Descúbrelo ahora