ភាគទី6:គិតយ៉ាងណាទៅ

130 12 0
                                    

       ព្រឹកថ្ងៃបន្ទាប់Sunooក៏បានរៀបចំអីវ៉ាន់មកដាក់មុខផ្ទះដើម្បីងាយស្រួលយកដាក់ក្នុងឡាន ពេលដែលគេរៀបចំ
Nikiគេនៅមិនទាន់ក្រោយនៅឡើងទេព្រោះថ្ងៃនេះគេមាន
កម្មវិធីត្រូវថតនៅពេលថ្ងៃត្រង់ឯណោះ
      «Nikiហា៎ក្រោកឡើងយើងរៀបចំចេញទៅហើយ»
Sunooអង្រួនដាស់អ្នកជាសង្សារឲ្យក្រោកឡើងព្រោះ
Nikiបានផ្តាំគេឲ្យដាស់ពេលគេរៀបចេញទៅ
       «ហឹម!អូនជិះអីទៅ»Nikiពាត់ខ្លួនបណ្តើរសួរទៅកាន់សង្សារគឹបណ្តើរ
        «គឺថាHeeseung hyungគាត់មកយកយើងទៅសាលាហើយចេញពីសាលាទៅផ្ទះតែម្តង»Sunoo
        «Heeseung hyungហ្នឹងទៀតហើយSunooបង
ប្រាប់អូនហើយកុំទៅស្និទ្ធជាមួយគេពេកបងមិនចូលចិត្តទេ»Nikiនិយាយទាំងមួម៉ៅព្រោះតែគេប្រច័ណ្ឌSunoo
ជាមួយHeeseung
         «ហៃយ៉ាកុំធ្វើមុខបែបហ្នឹងមើលអាក្រក់មើលណាស់ Heeseung hyungមិនមែនជាមនុស្សដូចដែលឯងគិតទេ»Sunooយកដៃទៅដាក់លើថ្ពាល់Nikiដើម្បីលួងលោមគេ
«ម៉េចក៏អូនដឹងថាគេមិនមែនមនុស្សដូចបងគិត អូនស្គាល់គេច្បាស់ណាស់ហី?»Nikiសួរទាំងធ្វើមុខក្រញ៉ូវដាក់Sunoo
«យើងស្គាល់គេ3ឆ្នាំហើយឯងកុំបារម្ភអីយើងចាត់
ទុកគេដូចបងប្រុសអញ្ចឹង»Sunoo
           «ចុះអូនម៉េចនឹងដឹងថាគេចាត់ទុកអូនជាប្អូនដែរនោះ»Nikiនៅតែប្រកាន់ខ្ជាប់ពាក្យដដែល ធម្មតាទេសង្សារខ្លួនឯងទៅនៅជាមួយប្រុសផ្សេងមាននរណាសប្បាុចិត្តនោះ
         «គាត់ចាត់ទុកយើងជាអីមិនសំខាន់ទេ សំខាន់យើងស្រឡាញ់តែប្រុសម្នាក់ដែលកំពុងអង្គុយធ្វើមុខក្រញ៉ូវដាក់
យើងនៀក»Sunooយកដៃទៅច្បិចថ្ពាល់Nikiថែមទាំងធ្វើចរិកញិកញ៉ក់ដាក់គេទៀយ
        «យ៉ា!Kim Sunooឥឡូវអូនចេះធ្វើចរិកអញ្ចឹងដាក់បងផងហេសហាស?ចេះមកពីណា?»Nikiធ្វើមុខច្រលឹមព្រោះគេខ្នាញ់នឹងចរិកSunooមុននេះណាស់
        «មិនដឹងទេសម្រេចថាព្រមឲ្យយើងទៅៗយើងសន្យាថាមើលថែខ្លួនឲ្យល្អ»Sunooទទូចអង្វរឲ្យNikiព្រមឲ្យគេទៅ
         «បើចង់ទៅត្រូវមានរង្វាន់មកដោះដូរ»Nikiនិយាយហើយក៏យកដៃមកចង្អុលថ្ពាល់ខ្លួនបញ្ជាក់ថាSunooត្រូវថើបគេ
         «ឆ្កួតទេហីអត់ទេ»Sunooរុញថ្ពាល់Nikiចេញទាំងមុខក្រហមព្រឿងៗ
         «ឆាប់ឡើងប្រយ័ត្នបងប្តូរចិត្តណា»NikiនៅតែខិតមុខទៅជិតSunoo Sunooក៏ព្រមថើបថ្ពាល់Nikiទាំអបិទភ្នែក
        «និយាយស្រួលស្តាប់គ្នាអញ្ចឹងបានគួរឲ្យស្រឡាញ់»
Nikiយកដៃទៅអង្អែលក្បាលSunooថ្នមៗ បានបន្តិចក៏មានសម្លេងស៉ីផ្លេឡានបន្លឺឡើង
        «ប្រហែលHeeseung hyungមកដល់ហើយតោះឆាប់ចេញទៅក្រៅទៅ»Sunooពោលរួចក៏ទាញដៃអ្នកជាសង្សារទៅក្រៅ
        «អរុណសួស្តីSunoo»Heeseungនិយាយទៅកាន់Sunooទាំងញញឹម
        «បាទអរុណសួស្តីHyungនេះគឺNiki»Sunooក៏បានណែនាំNikiឲ្យHeeseungបានស្គាល់ តាមពិតទៅ2នាកៀនេះគេបានលឺពីគ្នាតាមSunooរួចហើយគ្រាន់តែមិនដែលជួបគ្នានៅក្រៅបែបនេះ
        «សួស្តី!»HeeseungនិងNikiពោលសួស្តីព្រមគ្នារួចក៏សម្លឹងមុខគ្នាមិនដាក់ភ្នែក Sunooឃើញសភាពមិនស្រួលក៏និយាយឡើង
        «អា៎!ជិតដល់ម៉ោងហើយតោះHyungយើងឆាប់ទៅ»SunooទាញដៃHeeseungឲ្យឡើងឡានហើយក៏មិនភ្លេចលាNiki
        «Nikiយើងទៅសិនហើយថែរក្សាខ្លួន!»Sunoo
និយាយលាសឹងតែមិនទាន់Heeseungក៏បើកឡានចេញទៅបាត់
          បន្ទាប់ពីធ្វើដំណើររយៈពេល10នាទីពួកគេក៏មកដល់សាលា
        «អរគុណហើយHyungខ្ញុំទៅថ្នាក់ហើយ ចាំពេលចេញខ្ញុំមកចាំបង»SunooអរគុណHeeseungហើយក៏រត់ទៅថ្នាក់បាត់ទៅ ចំណែកHeeseungគេក៏បើកឡានទៅចតហើយក៏ទៅថ្នាក់របស់គេដូចគ្នា
       +ក្នុងថ្នាក់
        «Sunoo!ថ្ងៃនេះឯងទៅនៅជាមួយHeeseung hyungហើយមែនទេ»JungwonងាកមកសួរSunooគេពិតជាចង់ដឹងណាស់ជាពិសេសរឿងSunoo&Heeseungនឹងហ្មង
        «ត្រូវហើយមានអីមែនទេ»Sunooឆ្លើយហើយក៏សួរបកទៅកាន់អ្នកជាមិត្តវិញ
         «គ្មានអីនោះទេគឺថាមិត្តភក្តិយើងទៅនៅផ្ទះជាមួយសិស្សច្បងសង្សារតើមានរឿងកើតឡើងទៀតទៅណ៎»Jungwonនិយាយញ៉ោះSunooតែSunooគេមិនខ្វល់ទេ
          «វាគ្មានស្អីកើតឡើងទេគេក៏ជាមនុស្សប្រុសយើងក៏ជាមនុស្សប្រុស»Sunooឆ្លើយទាំងហីហី
           «ឆឺស!ឲ្យតែដូចមាត់»Jungwonនិយាយរួចក៏បែរទៅមើលគ្រូពន្យល់តទៀត
            #Skipមកដល់ផ្ទះHeeseungហ្មងទៅកុំឲ្យច្រាស់ម៉ោងពេក😭😭😭
           បន្ទាប់ពីជួយជញ្ជូនអីវ៉ាន់ដាក់ក្នុងបន្ទប់ឲ្យSunooរួច
Heeseungក៏និយាយប្រាប់កន្លែងនៅក្នុងផ្ទះគេមួយចំនួនឲ្យSunooបានដឹង
           «Sunooចង្រាន្តបាយនៅជាប់បន្ទប់ទទួលភ្ញៀវ ចំណែកឯបន្ទប់ដាក់សៀវភៅនៅជាប់បន្ទប់បងឯងអាច
យកសៀវភៅដែលឯងចង់អានបានតាមចិត្តកុំបាច់ក្រែងចិត្តបងអីចាត់ទុកថាផ្ទះនេះជាផ្ទះរបស់ឯងទៅ ហើយកូនសោសាគួរបស់ផ្ទះបងដាក់ក្រោមថូផ្លាកុលាបពណ៍លឿនពេលឯងបាត់កូនសោអីអាចយកវាប្រើបណ្តោះអាសន្នបាន»Heeseungប្រាប់Sunooពីកន្លែងសំខាន់ៗក្នុងផ្ទះ
         «អរគុណច្រើនហើយHyung Hyungជួយខ្ញុំច្រើនណាស់ខ្ញុំពិតជាក្រែងចិត្តណាស់»Sunooពោលទៅកាន់Heeseung នរណាមិនក្រែងចិត្តនោះនៅFree
ហើយរបស់របរប្រើតាមចិត្តទៀត
          «មិនអីទេកុំក្រែងចិត្តបងអី អ៎ររមែនហើយរបស់ញ៉ំានៅក្នុងទូរទឹកកកឯងអាចយកញ៉ំាបានជាពិសេសបងបានទិញMint chocolateដែលឯងចូលចិត្តទុកឲ្យច្រើនណាស់»Heeseungនិយាយបន្ថែម
          «អរគុណច្រើនហើយHyungល្អដាក់ខ្ញុំយ៉ាងនេះខ្ញុំមានអីតបស្នងបងទៅ»Sunoo
          «ធ្វើសង្សារបងទៅ»Heeseungនិយាយភ្លាមធ្វើឲ្យSunooគាំងស្តូកនិយាយលែងចេញ
           «ហាសហាបងនិយាយលេងទេកុំទុកដាក់ក្នុងចិត្តអីទៅងូតទឹកទៅ»Heeseungសើចហើយក៏លើកដៃអង្អែលក្បាលSunooរួចក៏ដើរចូលបន្ទប់គេបាត់ទៅ
           «ហ៉ើយKim SunooអើយតិចដូចJungwon
និយាយទៅគួរធ្វើយ៉ាងណាទៅខ្ញុំ»Sunooនិយាយតិចៗទាំងក្រពុលមុខគេមិនដឹងថាគួរធ្វើម៉េចទៀតទេមួយជាសង្សារ មួយទៀតជាសិស្សច្បងដែលស្រឡាញ់ដូចបងមកបបួលគេធ្វើសង្សារឈឺក្បាលមាំណាស់។

                   To be continue.....!
                   Thanks for read🙏❤️
                          (Heedin)

My strange friendDonde viven las historias. Descúbrelo ahora