Part 8: អញ់សុំទោស

362 38 2
                                    

" Fot គឺយើងមិនបានតាំងចិត្តស្រែកដាក់ឯងទេណាកុំយំអី " gem គេយកដៃអង្អែលខ្នងនាយល្អិតថ្នមៗជាការលួងលោមគេមិនបានតាំងចិត្តពិតមែនព្រោះតាំងពីពួកគេស្គាល់គ្នាមកនេះជាលើកទីមួយហើយដែលគេស្រែកដាក់នាយល្អិតតែក៏ដោយសារហាមធម្មតាមិនស្តាប់ដែរ

" លែង លែងអញ់ " fot ជាថ្មីម្តងទៀតសម្លេងស្រួយស្រឹបស្រែកឡើងតែម្តងនេះលាយឡំជាមួយទឹកភ្នែកដារពេញថ្ពាល់ ដៃរុញគេចេញពីខ្លួនរើចេញមិនអោយអ្នកម្ខាងទៀតអោបខ្លួនគេ

" fot យើងមិនបានតាំងចិត្តពិតមែន" gem គេព្យាយាមទាញរាងកាយដែលរើពេញទំហឹងស្ទុះអោបជាប់ខ្លួនរិទ្ធដៃអស់ពីកម្លាំងរបស់គេបើមិនចឹងគេច្បាស់ជាអត់ឈ្នះអ្នកដែលរើ fotរើយកឈ្នះចាញ់ខ្លាំងៗមួយទំហឹងស្ទើរតែនាយក្រាស់របូតពីដៃទៅហើយ fotស្រែកលែងចេញសម្លេងចុងក្រោយក៏បាត់ពាក្យលែងអញ់នៅសល់តែសម្លេងអណ្តឺតអណ្តត់ស្រែកយំដូចគេចាប់មួករទៅក្រោយ

" អាឆ្កួត អាឡប់  អា ហឹុក ហឹុៗ" សម្លេងអណ្តឺតណ្តត់របស់fotពេលធើ្វអីមិនបានរើក៏លែងបានលែងឈ្នះក៏ព្រមចាញ់ព្រមឈប់តែមាត់នៅស្រែកយំជេរអ្នកក្បែរខ្លួន Gemធើ្វអីលែងត្រូវមិនដឹងធើ្វមិចគេព្យាយាមរិទ្ធរាងកាយតូចនោះជាប់រហូតលែងមានសម្លេងជេរសម្លេងខ្លាំងដូចមុន ទើបគេប្រលែងកម្លាំងដៃតិចៗពីខ្លួនfot

" ហឹុក ហឹុៗ" fot នៅតែអណ្តឺតអណ្តត់នៅឡើយតែក៏ថយជាងមុន gemទាញរាងកាយនោះអោយមានសើរភាពពីការចាប់របស់ខ្លួនអោយមុខរបស់fotប្រឈមនឹងមុខគេ ដៃមាំមានសសៃទាំងគូចាប់ក្រសោបថ្ពាល់ទាំងសងខាងដែលម្ចាស់វានៅតែសឺតសតៗមិនឈប់ គេមិនមាត់អីតែក៏ជូនទឹកភ្នែកដែលរមាសចេញពីភ្នែកលឹបៗនោះថ្នមៗ មុននឹងសម្លេងនៃការលួងលោមបន្លឺឡើងពីបបូរមាត់របស់គេ

" fot អញសុំទោស អញ់មិនបានតាំងចិត្តពិតមែន អញ់សុំទោសណា ហែងឈប់យំទៅណា អញ់ខុស អញ់អ្នកខុស អញ់ឈប់ស្រែកដាក់ហែងហើយ " gem សម្លេងស្រាលស្រទន់ដៃជូនទឹកភ្នែកដែលស្រក់កាត់ថ្ពាល់ គេដាក់មុខទៅជិតមុខនាយល្អិតដែលនៅតែសឺតសតៗមិនមាត់តបតអ្វីនឹងគេសូម្បីក្រសែភ្នែកតូចៗលឹបៗរបស់នាយល្អិតក៏មិនសម្លឹងមកគេ
fotនៅតែអណ្អឺតអណ្តត់សឺតសតៗមិនឈប់

myមិត្តmyស្នេហាWhere stories live. Discover now