«ឈូៗៗ» ម៉ោង10:25 នាទី ថ្ងៃទី08 ខែធ្នូ...
នាកណ្ដាលរាត្រីដ៏សែនត្រជាក់ប៉ុន្តែវាបែរជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យសីតុណ្ហភាពនៅក្នុងក្រុង Seoul ពេលនេះចុះត្រជាក់រាប់អង្សាហើយស្ទើរតែគ្រប់ទីកន្លែងសុទ្ធសឹងតែត្រូវការម៉ាសុីនកំដៅឬត្រូវសំងំនៅក្នុងបន្ទប់ដើម្បីរក្សាកម្ដៅប៉ុន្តែ...«ផាំងៗៗ ផឹប» សម្លេងគ្រាប់កាំភ្លើងបានបន្លឺឡើងនៅក្នុងភូមិគ្រិះដ៏ធំក្សឹមក្សៃមួយដែលមនុស្សស្ទើរតែគ្រប់គ្នាស្គាល់ថាជាភូមិគ្រិះ Lee ម្ចាស់ជំនួញដ៏ល្បីល្បាញមាន កេរ្ដិ៍ឈ្មោះ កិត្តិយស មុខមាត់ទូទាំងប្រទេសនិងក្រៅប្រទេសផងដែរ ប៉ុន្តែតើកំពុងតែមានរឿងអ្វីកើតឡើងនៅក្នុងភូមិគ្រិះទាំងកណ្ដាលយប់ត្រជាក់មួយនេះទៅ??
"អ៎ា អ៎ា ហឹក ហឹក appa អ្ហា៎!!!!!" សម្លេងយំរបស់ក្មេងអាយុប្រហែលប្រាំឆ្នាំបានបន្លឺឡើងប្រណាំងនឹងគ្រាប់កាំភ្លើងហើយក៏នៅតែបន្តឮបើទោះបីជាស្នូរគ្រាប់កាំភ្លើងបានបញ្ចប់ហើយក៏ដោយ...
"យើងមកដើម្បីសងសឹកប៉ុន្តែយើងមិនចង់យកវាពីឯងទេ ឆាប់យកក្មេងនេះចាកចេញឱ្យឆ្ងាយបំផុតរហូតដល់គេគ្រប់អាយុ18ឆ្នាំ យើងនឹងចាកចេញ" បុរសមាឌមាំក្នុងសម្លៀកបំពាក់មានអំណាចពណ៍ខ្មៅក្រឹបបាននិយាយទៅកាន់ក្មេងប្រុសប្រហែលជាអាយុ15ឆ្នាំដែលនៅក្បែរក្មេងដែលកំពុងតែយំនោះ"ហឹកៗ ប៉ុ-ប៉ុន្តែ លោកពូ ហឹកៗ" គេមិនអាចធ្វើអ្វីបានក្រៅពីយំសុំក្ដីអាណិតទៅកាន់បុរសចំណាស់ព្រោះគេពិតជាមិនចង់បោះបង់ប្អូនប្រុសជាទីស្រឡាញ់ដែលនៅតូចទាំងបែបនេះឡើយ។យល់! ថាគេត្រឹមជាក្មេងអាយុ15ទៅ16ឆ្នាំពិតមែនប៉ុន្តែគេក៏អាចនឹងចេះគិត ចេះអាណិត ចេះយោគយល់ និង ដឹងច្បាស់ពីកាលទេសៈព្រោះថាពេលនេះជាពេលដែលគ្រោះថ្នាក់បំផុតសម្រាប់ក្មេងៗដែលនៅតូចដូចជាគេ
«ផូស» បុរសវ័យចំណាស់ដកដំបង baseball វាយទៅកាន់ក្បាលក្មេងប្រុសអាយុប្រហែលប្រាំឆ្នាំដល់សន្លប់ហើយចេញឈាមមកជាច្រើនរួចគេក៏បានចាប់បីក្មេងនោះទៅទីណាក៏មិនដឹង ដឹងត្រឹមថាមិនមែនជាមន្ទីពេទ្យដោយបោះសម្ដីទៅកាន់កូនចៅរបស់ខ្លួន និង ក្មួយប្រុសរបស់ខ្លួនមុននឹងចាកចេញទៅ
YOU ARE READING
Brother / បងប្រុសបង្កើត \ Heehoon
Fantasiaវាជាស្នេហាមួយដែលមិនបានព្រាងទុកឡើយរវាងបងប្អូនប្រុសបង្កើតពីរនាក់ដែលមានមុខមាត់ល្បីល្បាញនៅក្នុងសង្គមថែមទាំងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយល្បីល្បាញសុះសាយទូទាំងប្រទេស!! Heehoon. (Heeseung Top Sunghoon Btt)