"បើចឹងពួកឯងនៅសំណេះសំណាលគ្នាសិនទៅចាំបងទៅយកអ្វីមកឱ្យញុាំ"
"ប៉ុន្តែ unnie ហ៎ា~" នាយក៏ឈោងទៅចាប់ដៃអ្នកជាបងស្រីជាប់ហើយធ្វើភ្នែកភ្លឹសៗបែបឆ្ងល់ៗ ចំណែកឯជីស៊ូក៏យល់ទើបបែរទៅប្រាប់ប្អូនវិញព្រមទាំងអង្អែរក្បាលនាយថ្នមៗ
"មិនអីទេ! គេជាមនុស្សដែលឯងត្រូវតែស្គាល់ស្រាប់ទៅហើយ!គេមិនធ្វើអ្វីឯងទេ~"
"ប៉ុន្តែ-" នាយក៏នៅតែហៀបនឹងនិយាយពាក្យដដែលឡើងមកម្ដងទៀតប៉ុន្តែក៏ត្រូវបានកាត់ដោយការចរចារទៅមនុស្សម្នាក់ផ្សេងទៀតរបស់អ្នកដែលមាននាមជាបងស្រី
"ហុីសុឹង! បងផ្ញើរហ៊ុននីផងណ៎ា!" ជីស៊ូក៏ងាកទៅប្រាប់ហុីសុឹងវិញមុននឹងដើរទៅកាន់ផ្ទះបាយ
"បាទ~" ទីបំផុតរាងក្រាស់ក៏សម្រេចចិត្តនិយាយឡើងចេញមកយ៉ាងស្រទន់ បង្វែរចំណាប់អារម្មណ៍រាងតូចឱ្យងាកទៅមើលនាយភ្លាមមួយរំពេច ដែលវាធ្វើឱ្យរាងតូចបានឃើញនូវមុខដ៏សែនស្រស់សង្ហារបស់រាងក្រាស់ហុីសុឹងពេញៗភ្នែកតែម្ដង មកពីអម្បែងមិញនេះគេមិនហ៊ានមើលមុខរាងក្រាស់ចំឡើយ ព្រោះថាជាមនុស្សមិនដែលស្គាល់គ្នា តែឥលូវបានមើលចំហើយ សង្ហាណាស់!
"អឹ-អឹ គឺ - គឺ លោ-លោកពូជានរណាគេទៅ!?"
"លោកពូចឹងហេស៎? ហិស ហិស នេះយើងមាននាមជាបងឯងប៉ុន្តែឯងបែរជាហៅយើងថាជាពូទៅវិញ! គួរឱ្យអស់សំណើចណាស់!"
"ប-បង? អាយ៎~~~" កំពុងតែរៀបនឹងបោះសំណួរមួយទៀតទៅកាន់រាងក្រាស់ទៅហើយប៉ុន្តែភ្លើងដែលនៅក្នុងបន្ទប់ទាំងមូលក៏ប្រែជាងងឹតស្លុប រាងតូចស្រែកដោយភាពភ័យខ្លាច ហើយក៏រឹតតែស្រែកនៅពេលដែលមានដៃមាំចំនួនមួយគូរទៀតមកក្រសោបចង្កេះគេពីក្រោយបែបនេះ
"Shhh ជាបងទេកុំស្រែកអី" រាងក្រាស់ក៏ព្យាយាមលួងលោមម្ចាស់សាមីខ្លួនខណៈដែលដៃនៅរបស់នាយនៅក្រសោបចង្កេះរាងតូចនៅឡើយ
"អត់ទេ!លែងទៅ unnie ហ៎ា~ ជួយខ្ញុំផង ហុឹកៗ" នាយតូចស្រាប់តែចាប់ផ្ដើមយំដូចកូនក្មេងដោយគ្មានមូលហេតុដែលវាធ្វើឱ្យរាងក្រាស់ភ័យមិនស្ទើរដែរហ្នឹងណា
"ជុជុ កុំយំអីបងមិនធ្វើអីឯងទេ~" នាយក៏នៅតែព្យាយាមលួងលោមរាងតូចជាមួយនិងសម្លេងស្រទន់ដដែល
YOU ARE READING
Brother / បងប្រុសបង្កើត \ Heehoon
Fantasyវាជាស្នេហាមួយដែលមិនបានព្រាងទុកឡើយរវាងបងប្អូនប្រុសបង្កើតពីរនាក់ដែលមានមុខមាត់ល្បីល្បាញនៅក្នុងសង្គមថែមទាំងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយល្បីល្បាញសុះសាយទូទាំងប្រទេស!! Heehoon. (Heeseung Top Sunghoon Btt)