Ep06:ឈឺប៉ុណ្ណាក៏ត្រូវតែទ្រាំ🔥

258 16 1
                                    


    ពីមួយថ្ងៃទៅមួយថ្ងៃជីមីនត្រូវរស់នៅជាអ្នកបម្រើផង អ្នកទាសករសិ**អោយម្ចាស់វិមានផងទោះទ្រាំទ្រមិនបាន យ៉ាងណាក៏គេធ្វើអ្វីមិនបានដែរ។ការដែលរស់នៅជាទាស កក្នុងចំណោមអ្នកបម្រើមិនស្រួលឡើយពួកគេតែងតែរក វិធីធ្វើបាបគេរាល់ថ្ងៃរំខានសូម្បីតែពេលគេញាំបាយថ្ងៃខ្លះ មិនបានញាំបាយក៏មាន។

"ធ្វើការអោយលឿនៗទៅ”ជីមីនមិនតបគិតតែពីធ្វើតាម សម្ដីពួកនាងៗប្រើអ្វីក៏គេធ្វើមិនដែលប្រកែកបែបនឹង ហើយទើបពួកនាងកាន់តែបានចិត្ត។មិនមែនគេមិនចង់ តបតឬក៏និយាយអ្វីឡើយគឺគេមិនចង់មានរឿងគេប្រើអ្វីក៏ ធ្វើនឹងតែបើវាលើសខ្លាំងគេក៏ចេះប្រកែកដែរ។

"ហើយឯង!! កុំគិតចង់ជួយមិនចឹងយើងប្រាប់លោកម្ចាស់!!"

"ហើយនាងមានសិទ្ធស្ដីប្រើគាត់?!!យើងនឹងប្រាប់គាត់ថា ឯងប្រើទាសករបស់លោកម្ចាស់!!"

"ឯងសាកទៅ!!!គាត់ប្រាកដជាមិនថាទេគាត់ក៏ប្រហែលជាសប្បាយចិត្តដែលយើងធ្វើជាដៃជើងជំនួសគាត់”

"តែផ្តាស!!!ពួកនាងជ្រុលពេកហើយ!នាងជាអ្នកបម្រើគ្មានសិទ្ធស្អីនៅទីនេះទេ!!”

"ចុះឯងជាស្អីដែរ?!គ្រាន់តែជាក្មេងដែលគេលេងសើចក្នុង បារប៉ុណ្ណោះកុំមកចេះប្រដៅពួកយើង!!"

"ចុះពួកនាងអស្ចារ្យស្អីណាស់ណាទៅ?!ក៏សុទ្ធតែគ្មាន ទីពឹងបានលោកម្ចាស់ជួយដូចគ្នាទេពួកនាងនៅទីនេះក៏ជាអ្នកបម្រើដែរនាងមានសិទ្ធស្អីធំជាងខ្ញុំដែរទៅ?”

"បានហើយអ៊ីហួនបងមិនអីទេឯងទៅធ្វើការរបស់ឯង ទៅ"ឃើញថាម្នាក់ៗដូចជាតឹងសរសៃរកដាក់គ្នាខ្លាំងខណៈជីមីនចូលមកឃាត់

"តែពួកនាងធ្វើបាបបង!!"មានតែអ៊ីហួនទេដែលចាំការពារនាយតូចប៉ុណ្ណាធ្វើអ្វីមិនបានព្រោះគេមានគ្នាច្រើន

"បងមិនអីទេ"នាយតូចញញឹមរុញនាងអោយចេញកុំមកពាក់ព័ន្ធនឹងគេមិនចឹងមានរឿងដោយទាំងគេដែរឥឡូវហើយ។

"ចេះនិយាយតើ!ស្មានតែគ!!"អ្នកបម្រើគ្នីគ្នាគេនិយាយ ទាំងពេបមាត់ព្រោះមិនដែលឮនាយតូចនិយាយ

"ហឹស!!វាថាយើងគ្មានឋានៈដូច្នេះយើងនឹងបង្កើតឋានៈ អោយខ្លួនឯងមួយចុះ!"

🔥រណ្តៅគំនុំ🔥Where stories live. Discover now