Ep01:វាមានប្អូន!

211 17 0
                                    

យ៉ុនហ្គីសង្ងំមួយសន្ទុះទូរស័ព្ទនាយក៏រោទិ៍ឡើងទើបនាយបើកភ្នែកចុចទទួល

"ចៅហ្វាយខ្ញុំបានប្រាប់អើយកូនចៅទាំងអស់រកវាជុំវិញហើយតែគ្មានដំណឹងទេទាន"ស៊ុងខ្វាន់បានបញ្ជាអោយកូនចៅតាមរកគ្រប់ច្រកល្ហកនិងបានខលអោយបណ្តាញអ្នកដែលនាយស្គាល់ក៏ដូចជាធ្លាប់រកស៊ីជាមួយគ្នាអោយជួយតាមនឹងស៊ើបមើលប៉ុន្តែគ្មានដំណឹងឡើង

"បើវាមិននៅសេអ៊ូលចាត់កូនចៅអោយរកមើលតាមខេត្តទៅហើយឯងតហរឡប់មកវិញមក"

"បាទទាន!"

"ដល់ពេលដែលយើងសងសឹកឯងបែរជាធ្វើជាឆ្កែកន្ទុយខ្វៀនបែបនឹងហ្ហេស?គិតថារួចខ្លួនមែនទេ?ចាំមើលគ្រួសារឯងនៅថ្ងៃទៅចុះ"ទឹកមុខនាយហាក់ដូចជាចង់សម្លាប់មនុស្សភ្លាមៗយ៉ាងចឹងកំហឹងកើនឡើងស្ទើរតែស្ទះសរសៃរឈាមទៅហើយតើអាចង្រៃនោះវាទៅលាក់ខ្លួនឯណាទៅ?ហេតុអីព័ត៌មានមិនចុអផ្សាយឬក៏ឪពុករបស់វាបង្វែងដានមិនអោយនរណាដឹង?វាកមពុងតែធ្វើអីហើយនៅឯណានាយត្រូវការគេឥឡូវនេះ!!

#ស្អែកឡើង

+Park Company

"នរណាមកនឹង?គ្នាច្រើនម៉្លេះ?"បុគ្គលិកនាំគ្នាឆោឡោពេលឃើញឡានខ្មៅបួនប្រាំគ្រឿងឈប់នៅមុខក្រុមហ៊ុនហើយថែមទាំងមានគ្នាច្រើនថែមទៀត

"មានរឿងអីទៅ?"ពួកគេនាំគ្នាផ្តុំគ្នាដោយភាពភ័យខ្លាចក្រោយឃើញបុរសដែលមានខ្លះស្គាល់ខ្លះទៀតក៏មិនស្គាល់ដើរចូលមកអមជាមួយកូនចៅជាច្រើន

"អ្នកទាំងអស់គ្នាឆាប់រើចេញពីទីនេះទៅព្រោះទីនេះត្រូវការបំផ្លាញចោល"ដុងយ៉ុនស្រែកប្រាប់ទៅបុគ្គលិកទាំងអស់ដែលឈរមើលមកពួកគេ

"ថាមិច?បំផ្លាញ?"

"ហើយចុះពួកយើងមានការងារឯណាធ្វើទៅហេតុអីក៏ពួកលោកធ្វើបែបនេះ?"បុគ្គលិកនាំគ្នាមិនស្ខចិត្តនឹងតវ៉ាយ៉ាងខ្លាំងទើបកូនចៅប៉ុន្មាននាក់ដកកាំភ្លើងមកធ្វើអោយពួកគេភ័យខ្លាចនាំគ្នាថយឯដុងយ៉ុនក៏លើកដៃឃាត់

"ចៅហ្វាយ!ចុះពួកគេ?"បុគ្គលិកច្រើនណាស់អ្នកខ្លះបានការងារនេះហើយទើបអាចចិញ្ចឹមគ្រួសារទើបយ៉ុនហ្គីញាក់ចិញ្ចើមបន្តិចអោយដុងយ៉ុនយល់ការណ៍

🔥រណ្តៅគំនុំ🔥Where stories live. Discover now