Ep07:រូបថតមនុស្សស្រី?

219 17 0
                                    


ជីមីននៅធ្វើការតាមធម្មតាដោយមានអ៊ីហួនជួយ ធ្វើដូចជាបោសជូតនិងលាងបន្លែធ្វើម្ហូបអីបែបនឹងតែគេ មិនសូវចេះធ្វើម្ហូបកូរ៉េនោះទេព្រោះតែគេរស់នៅអាមេរិក តាំងពីតូចដូច្នេះបើម្ហូបខាងនឹងគេចេះតែសម្រាប់ម្ហូបកូរ៉េគេ អាចធ្វើបានប៉ុន្មានមុខដែរគឺចេះពីម៉ាក់របស់គេនឹងឯង។

"បងញាំបាយហើយទៅសម្រាកទៅកុំទ្រាំធ្វើទាំងឈឺអី” អ៊ីហួនព្យាយាមបញ្ចុះបញ្ចូលគេអោយឈប់ធ្វើការដើម្បី សម្រាកព្រោះគេត្រូវលោកម្ចាស់ដាក់ទោសស្ទើរតែដើរមិន រួចនៅខំប្រឹងមកធ្វើការទៀត។

"បងមិនអីទេ"

"លោកម្ចាស់មិនមកតាមដានបងទេបងសម្រាកខ្លះ ក៏បាន"ដោយសារឮគេបដិសេដខ្លាចថាខ្លាចលោកម្ចាស់គេខឹងអីបែបនឹងទើបព្យាយាមនិយាយជាមួយចង់អោយគេបានសម្រាក។

"បងមិនបានខ្លាចគេមកតាមដានបងទេវាជាការងារបងៗត្រូវតែធ្វើ”គេជាអ្នកបម្រើម៉េចនឹងអាចសម្រាកទុកអោយ អ្នកដទៃធ្វើទៅ?គេមិនខ្លាចយ៉ុនហ្គីស្តីបន្ទោសទេតែគេ គិតពីអ្នកបម្រើផ្សេងទៀតដែលពូកែច្រណែននៅមិនសុខទៅវិញទេ។

"ហ្ហើយ!ទោះនិយាយដល់ស្អែកក៏បងមិនស្តាប់ដែរ"

"ដូច្នេះឯងគួរតែធ្វើការហើយឈប់ដេញបងទៅ”

"ថ្ងៃនេះចៅហ្វាយចេញទៅតាំងពីព្រលឹមមើលទៅប្រញាប់ប្រហែលយប់នេះមិនមកវិញទេ”

"ម៉េចក៏ដឹង?"បើមិនមកវិញល្អហើយអោយគេបានបិទ ភ្នែកគេងស្រួលបន្តិច

"គឺអោយតែមានការប្រញាប់ដឹងតែមានរឿងអ្វីកើតឡើង
នៅឃ្លាំងហើយដូច្នេះបើគាត់នៅដោះស្រាយច្បាស់ជា គេងនៅសណ្ឋាគារមិនមកវិញទេ"មើលទៅនាងដឹងរឿង ច្រើនណាស់ទើបឆ្លៀតសួររឿងខ្លះៗពីនាក់ខាងនោះ។

"ត្រូវហើយអឺ...គឺអូនដឹងថាភ្នែកលោកម្ចាស់កើតអ្វីទេ?”

"ក៏មិនដឹងដែរតែឮមកថាគាត់វាយគ្នាជាមួយពួកម៉ាហ្វៀ ពួកGangអីបែបនឹងទើបត្រូវពួកវាឆូតមួយកាំបិត លោកម្ចាស់ឧស្សាហ៍ត្រូវរបួសណាស់ព្រោះគាត់ជាម៉ាហ្វៀសត្រូវច្រើន”

"អរ....*ដូច្នេះបងប្រុសប្រហែលមានរឿងជាមួយគេ ហើយបានជាគេខឹងគំគួនធ្វើបាបខ្ញុំជំនួសបែបនេះ*”
ជីមីន គិតក្នុងចិត្តប្រហែលមកពីបងប្រុសគេចូលមកពាក់ព័ន្ធ ហើយបានជាបែបនឹងនិយាយទៅដូចជាក្នុងរឿងយ៉ាងចឹងមិនស្មានថាជីវិតគេវាដូចទៅនឹងរឿងភាគដែរសោះ។

🔥រណ្តៅគំនុំ🔥Where stories live. Discover now