part 3

623 13 2
                                    

យល់ថាជំទាស់យ៉ាងណាក្តីក៏ដោយគ្មានប្រសិទ្ធភាព នាងក៏គ្មានអ្វីនិយាយបានត្រឹមតែយំខ្សឹបខ្សួលនឹងពាក្យដែលគេដៀល ព្រោះតែនាងមាននាមជាស្រីបម្រើក្នុងវិមានរបស់គេ នាងជំទាស់មកពីនាងមានហេតុផល គឺនាងអាលេហ្សីជាមួយនឹងរោមឆ្មា ប៉ុន្តែនាងមិនអាចប្រឆាំងនឹងបញ្ជារបស់គេបានមានតែបណ្តោយទៅតាមហ្នឹងចុះ ជីវិតនាងមួយនេះក៏មិនដឹងស្លាប់នៅថ្ងៃណាទេ ឪពុកម្តាយក៏ស្លាប់ចោលតាំងពីតូច គ្មានភាពកក់ក្តៅ វាហាក់ដូចជា ព្រះលេងសើចជាមួយនឹងឲ្យរស់នូវមានតែភាពឯកា។
ព្រះច័ន្ទក៏លិចចុះម្តងបន្តិចៗ ពន្លឺរបស់ព្រះអាទិត្យក៏ចាប់ផ្តើមលេចឡើង បញ្ជាក់ថាពេលព្រឹកកំពុងតែឈានចូលមកដល់ ខុសប្លែកតែរាងខ្ពស់កំពុងតែគេងមមើល ទាំងអាការៈភិតភ័យជាមួយនឹងអតិតកាលជាខ្លាំង
«អត់ទេ!!!!! កុំសម្លាប់ម៉ាក់របស់យើង!!!» សម្រែកស្រែកមួយអស់សម្លេងដោយអង្វរក្តី គេក៏ភ្ញាក់ឡើងបើកភ្នែកភ៏យស្លន់ស្លោរ ផ្ទៃមុខពោលពេញទៅដោយញើស
«ហ្ហើយ!!! » គេដកដង្ហើមធំ អតិតកាលដែលមិនអាចបំភ្លេចបាន វាតែងតែលេចក្នុងសុបិន្តលងបន្លាចគេរាល់យប់។ ដោយធុញធប់ កាយខ្ពស់ចុះពីលើគ្រែដើរសំដៅទៅរកទ្វារ គេក្រឡេកទៅក៏ប្រទះឃើញរាងល្អិតដែលកំពុងតែកាន់ឆ្មារបស់គេ ប៉ុន្តែសភាពរបស់នាងវិញគឺដូចជាជនចម្លែកអញ្ចឹងពោល គឺនាងពាក់អាវក្រាស់ៗអមជាមួយម៉ាស់ក្រាស់ៗ គ្រាន់តែមើលក៏ពិបាកដកដង្ហើមជំនួសនាង គេនៅតែបន្តមើលរាងល្អិតដោយមិនព្រិចភ្នែក គេចង់ដឹងណាស់ថានាងធ្វើអ្វីតទៀត។
«ផូឆីង ឯងស្តាប់យើងណា កុំកំរើកឲ្យសោះ យើងអាលេហ្សីជាមួយឯង» កាយល្អិតឈររក្សាគម្លាត ដោយពោលឡើងទាំងភ័យញ័រមិនឈប់ គ្រាន់តែចាប់កាន់ឆ្មាភ្លាមទឹកមុខនាងក៏ចាប់ផ្តើមហើម ហើយកណ្តាស់មិនឈប់ កាន់តែកាន់យូរៗទៅ អាការៈអាលេហ្សីនាងក៏ចាប់ធ្ងន់ធ្ងរទៅ កាយទាំងមូលរបស់នាងក៏ទន់ទៅៗ ភ្នែកក៏ចង់បិទម្តងបន្តិចៗ ព្រូស!!!! កាយល្អិតដួលសន្លប់ភ្លាមៗដោយមុនទាន់លាងសម្អាតឆ្មានៅឡើយ ឯងអ្នកឈរមើលក៏រហ័សចុះពីខាងលើដោយមិនទាន់ផ្លាស់សម្លៀកបំពាក់គេងយប់នៅឡើយ
«កើតស្អីហ្នឹង? កុំប្រាប់ណាមកពីពាក់ម៉ាស់ច្រើនតងពេក?» គេហាក់ឆ្ងល់ជាខ្លាំងដៃមកខាងដកម៉ាស់នាងចេញពីផ្ទៃមុខនាង ទើបដឹងថានាងកំពុងតែប្រតិកម្ម មិនចាំយូរគេក៏លើកបីនាងឡើងទៅបន្ទប់គេភ្លាមៗតែម្តង ។ ទោះ សម្តីគេអាក្រក់ក៏ពិតមែន មុខងាប់ក៏ពិតមែន ចំណែកឯចិត្តក៏សាហាវ តែគេក៏មិនទុកឲ្យអ្នកដែលកំពុងតែត្រូវការជំនួយត្រូវមកគេងស្កប់នៅផ្ទះគេឡើយ ។
អស់រយៈពេលជាច្រើនម៉ោង ស្របក់ភ្នែកបើកសន្សឹមៗម្តងបន្តិច
«តើខ្ញុំកំពុងតែនៅទីណា?»
«នៅក្នុងបន្ទប់យើង» ពោលឡើងមិនបានប៉ុន្មានអ្នកដែលអង្គុយលើសាឡុងក៏តបភ្លាមៗ បណ្តាលឲ្យអ្នកដែលគេងលើពូកទើបងើបពីសន្លប់រហ័សងាករកមើលប្រភពសម្លេងសឹងតែវៀចករ
«អ្នកនាង!» នាងចុះពីលើពូកលុតជង្គង់ក្នុងនាជាអ្នកបម្រើដែលហ៊ានគេងលើពូកម្ចាស់
«បានហើយងើបឈរទៅយើងមិនចង់ឲ្យគេគ្រប់គ្នាថាយើងជាមនុស្សដែលចូលចិត្តធ្វើបាបមនុស្សទន់ខ្សោយទេ»
«ខ្ញុំ មិនធ្វើឲ្យមានរឿងបែបហ្នឹងម្តងទៀតទេ»
«បានហើយចេញទៅ យើងមិនចង់ឃើញមុខនាងទេ កាន់តែឃើញកាន់តែស្អប់» ជុងហេ គ្រាន់តែឮពាក្យគេពោលឡើងភ្លាមក៏ ប្រញាប់ចេញទាំងដែលនាងមិនទាន់ជាស្រួលបួលនៅឡើយ ។
«ជុងហេ ឯងមិនអីទេមែនទេ? គ្រាន់តែឯងសន្លប់ភ្លាមអ្នកនាងចុះមកមើលឯងមុនគេ យើងបារម្ភពីឯងណាស់ ពេលអ្នកនាងយកឯងទៅបាត់» សេវ៉ុង រត់មករកជុងហេជាមួយទឹកមុខបារម្ភ
«យើងមិនអីទេ ឯងឃើញទេ យើងមានស្លាប់ឯងណា ផូស!!!»
«ស្រីឆ្កួតកុំនិយាយពាក្យស្លាប់ ពិបាកស្តាប់ណាស់»
«យើងទើបតែឈឺមិនបានប៉ុន្មានផងឯងចង់ឲ្យយើងឈឺគុណពីរមែនទេ?»
«ម៉ោះ មកនេះយើងជួយគ្រាហ៍ទៅបន្ទប់» សេវ៉ុង នាងជួយគ្រាហ៍រាងល្អិតដោយថ្នមដៃខ្លាចនាងឈឺ សកម្មភាពប៉ុន្មានក៏មិនផុតពីក្រសែរកាយខ្ពស់ដែលឈរមើលពួកគេពីក្រោយ គេបម្រុងនឹងយកថ្នាំប្រឆាំងឲ្យទៅនាង ប៉ុន្តែឃើញបែបនេះហើយគេក៏ទុកថ្នាំចុះវិញ ជំហានឈានចូលទៅក្នុងបន្ទប់ទម្លាក់ខ្លួនមួយអស់ទៅលើសាឡុង ជាមួយទឹកមុខតប់ប្រមល់ ដង្ហើមធំដកចេញមក ទាំងមិនយល់ ហេតុអ្វីគេត្រូវមកលើកបីនាងចូលមកបន្ទប់គេ ហៅគ្រូពេទ្យប្រចាំខ្លួនគេមកពិនិត្យ កាន់តែគិតកាន់តែនឹកឃើញរឿងពីតូច គេបានស្គាល់ក្មេងស្រីម្នាក់ អាការៈនាងក៏ប្រតិបត្តិជាមួយនឹងសត្វចិញ្ចឹមផងដែរ នាងស្អាតខ្លាំងណាស់ ប៉ុន្តែគួរឲ្យស្តាយនាងក៏បានបាត់ខ្លួនដោយមិនផ្តល់ដំណឹងដល់គេបន្តិច បើអាចគេចង់បាននាងមកនៅជិតខ្លួនគេ ក្មេងម្នាក់នោះហើយដែលធ្វើឲ្យគេដឹងថាគេមនុស្សស្រឡាញ់ភេទដូចគ្នា
«តើនាងទៅណា យើងចង់ឃើញនាងណាស់ ផ្កាតូច» ផ្កាតូចជាឈ្មោះដែលគេបានដាក់ឲ្យក្មេងស្រីដែលនៅកាលពីកុមារភាព ។ តឺត...! តឺត....! សម្លេងទូរស័ព្ទក៏រោទ៍ឡើង ស្សាលី ក៏ដកទូរស័ព្ទមកទទួល
«ស្សាលី តើក្មួយកើតអីធ្ងន់ធ្ងរមែនទេ បានជាហៅគ្រូពេទ្យទៅតាំងពីព្រឹកព្រលឹមអញ្ចឹង?» លោកពូដុហ្គី ខលមកគេភ្លាមៗគ្រាន់តែឮដំណឹងថា ស្សាលី បានហៅគ្រូពេទ្យមកបន្ទប់គេ
«គឺអត់ទេលោកពូ ជនអនាថាដួលសន្លប់ក៏ជួយសង្គ្រោះ ខ្លាចមានបញ្ហា សុំទោសដែលរំខានដល់លោកពូ» ដោយមិនចាំយូរគេប្រញាប់បកស្រាយប្រាប់គាត់តែម្តង
«ជនអនាថា? ណ្ហើយចុះ! ក្មួយមិនអីពូធូរទ្រង់បន្តិច ប៉ុណ្ណឹងបានហើយ យើងមិនចង់រំខានឯងទេ» ស្តាប់ទៅរាងចម្លែកបន្តិចប៉ុន្តែដឹងថាគេមិនបានកើតអីហើយគាត់ក៏មិនចាំបាច់បារម្ភច្រើនដែរ ទូរស័ព្ទក៏បានផ្តាច់ប្រព័ន្ធការខល
«ជនអនាថាមួយនេះរាងពិសេសបន្តិច ព្រោះបំពុលយើងមិនស្ទើរទេតាំងពីមកទីនេះ យើងនឹងរង់ចាំមើលថានឹងមានរឿងអ្វីទៀត បើសម្លាប់ចោលដូចជាឲ្យស្លាប់ស្រួលៗអញ្ចឹង» ស្នាមញញឹមដ៏ពិសពុលក៏លេចចេញមក គេក៏ចាប់ផ្តើមនឹកឃើញល្បែងថ្មីគេជាមួយនិងនាង ថាទៅមើលនាងទ្រាំនៅទីនេះកើតឬក៏អត់។

You've reached the end of published parts.

⏰ Last updated: Jan 16 ⏰

Add this story to your Library to get notified about new parts!

កុលាបរាត្រីWhere stories live. Discover now