ក្រលែកទៅកាយខ្ពស់ដើរចាកចេញពោលពេញទៅដោយកំហឹង ព្រឹកមិនទាន់ក៏នាំរឿងមកឲ្យគេក្តៅក្រហាយទាំងព្រឹក
«អ្នកនាង អញ្ជើញចេញទៅណាដែរ?» ជំនួយការពោលឡើងដោយទឹកមុខឆ្ងល់ព្រោះតែអ្នកនាងរបស់គេមិនបានផ្តល់ដំណឹងថាថ្ងៃនេះចេញទៅណានោះទេ
«មិនបាច់ទៅជាមួយយើងទេ យើងចង់ទៅម្នាក់ឯងលំហែរអារម្មណ៍ មើលទីនេះឲ្យបានល្អ មិនអញ្ចឹងទេប្រយ័ត្នអស់ប្រាក់ខែឯងទៅ អាភីក!» ថាចប់ក៏យកសោរឡានពីដៃជំនួយការឡើងឡានចេញហាក់មិនខ្វល់ខ្វាយពីអ្វីទាំងអស់
«កាចណាស់អ្នកនាងខ្ញុំ!» ជំនួយការក្រវីក្បាលហួសចិត្ត នេះទើបតែស្គាល់ម្សិលមិញអាពេញមាត់អ្នកនាងហើយ ចុះទម្រាំគេធ្វើខុសមិនក្បាលធ្លាក់ទៅលើដីមិនខានគិតចប់ក៏ព្រឺរោមមិនចប់។
ង៉ោង!!!! ស្សាលី បើកឡានល្បឿនលឿនមួយអស់លេខនេះហើយជាវិធីដែលគេលំហែរកាយ បើកាន់តែលឿនកាន់តែមានអារម្មណ៍ស្រស់ស្រាយ តឺត..!តឺត..! មិនបានប៉ុន្មាននាទីផងសម្លេងទូរស័ព្ទក៏បន្លឺសម្លេងឡើង គេក៏ប្រញាប់ដកទូរស័ព្ទមកនិយាយភ្លាមៗ
«យ៉ាងម៉េច បានជាខលមកយើងនោះ?» គេបោះសម្តីសោះកក្រោះមិនខ្ចីផ្អែមល្ហែមជាមួយ
«ហ្ហីយ៉ា នាងស្វា នេះយើងមិត្តពីក្មេងឯងទាំងមូល ឯងមកកូរ៉េក៏មិនប្រាប់យើងមួយម៉ាត់ តើបេះដូងឯងសាងមកពីអីហ្ហាស៎ បានជាគ្មានចិត្តអីបន្តិចអីនាងមុខដូចស្វា» ក្រោយពីស្តាប់ឮសម្លេងដែលគ្មានជាតិរបស់គេហើយនាងក៏ដាក់ទៅផាំងៗ រ៉េបដល់ថ្នាក់គេត្រូវដកទូរស័ព្ទចេញពីត្រចៀកបើមិនដូច្នោះទេ អាចឲ្យត្រចៀកគេបែកក្រដាសត្រចៀកក៏ថាបាន
«អឺៗ យើងមកដល់ហើយ»
«ទាល់តែយើងខលសួរបានប្រាប់»
«មានការអីមែនទេ?»
«ប្រាកដជាមានហ្នឹងហើយ»
«បើមានក៏ឆាប់និយាយមក»
«គឺលោកពូដុហ្គីគាត់ចង់ជួបឯង»
«ចាំមានពេលយើងនឹងទៅ ឥឡូវកំពុងបើកឡានទៅក្លិប តឺត!!» ថាស្តីចប់គេក៏ចុចបិទតែម្តងរកតែមិត្តគេនិយាយប្រយោគឲ្យចប់សិនមិនបាន គេក៏បន្តបើករហូតដល់កន្លែងដែលគេចង់ទៅ។ ង៉ឺត!! ហ្រ្គាំងឡានក៏បន្តឡើងបញ្ជាក់ថាមកដល់ ស្សាលី ចុះពីឡានអមជាមួយនិងទឹកមុខមានអំណាចហាក់មិនខ្លាចញញឺតអ្វីសោះ ដោយមិនចាំយូរគេក៏ដើរចូលទៅខាងក្នុងក្លិបភ្លាមៗ
«ហាយ កញ្ញាមានគូរជីវិតហើយឬនៅ?» ចូលមិនបានប៉ុន្មានក៏ត្រូវពពួកប្រុសល្មោភកាមមកបៀតបៀនគេទាំងដែលពួកនោះមិនដឹងថាអ្នកដែលកំពុងឈរមុខគេជាអ្នកណានោះទេ
«ដកដៃដ៏ថោកទាបឯងចេញឲ្យឆាប់បើមិនចង់ដាច់ដៃ»
«ហ្ហីយ៉ា!!! ឆ្នាស់ឆ្នើមកាចណាស់ដែរតើ តែបងចូលចិត្តបែបហ្នឹងណាស់ អូនសម្លាញ់! ដឹប!!!» ផ្ទៃមុខពោលពេញទៅដោយស្នាមបាតដៃរាងខ្ពស់
«ចង់ស្លាប់ណាស់មែនទេ នាងស្រីចង្រៃ» គេក៏រហ័សក្រោកឡើងទាញកាំភ្លើងមកផ្ចង់ក្បាលរបស់រាងខ្ពស់ភ្លាមៗពោលពេញទៅដោយកំហឹង ផ្ទៃមុខក៏លេចសរសៃឡើង នាងហ៊ានណាស់ដែលទះមុខគេ
«ទះឲ្យស្វាងនោះអី ដឹប!!» និយាយចប់ភ្លាមរាងខ្ពស់ក៏ទាត់ត្រូវកូនមាន់គេមិនប្រណីជើងបណ្តាលឲ្យគេដួលចុះទៅក្រោមយកដៃក្តោបកូនមាន់រមៀលមិនឈប់ ស្សាលីបន្ទាបខ្លួនចុះក្រោមរើសកាំភ្លើងពីឥដ្ឋមុននឹងហើបមាត់ញញឹមយ៉ាងពិសពុល
«គិតថាយកកាំភ្លើងមកគម្រាងយើងហ្នឹង គិតថាយើងខ្លាចឯងព្រមប្រគល់ខ្លួនឲ្យឯងឬ? គិតថាខុសហើយអាល្ងង់ ត្រឹមតែក្លិនរបស់ឯងយើងមិនចង់នឹងប៉ះផងទៅស្លាប់ទៅ ផាំង!!» រាងខ្ពស់និយាយចប់ក៏ចុចកន្លឹះបាញ់តែម្តង ឈាមក៏ខ្ទៀតប្រឡាក់ពេញអាវរបស់គេ មនុស្សគ្រប់គ្នាក៏នាំំគ្នារត់ចេញពីក្លិបទាំងអារម្មណ៍ភ័យខ្លាច ស្សាលីក្រោកមួយអស់កម្ពស់ហាក់មិនខ្វល់ថាគេកំពុងតែធ្វើអីនោះទេ គេក៏ចូលទៅតុកម្ម៉ង់យ៉ាងប្រងើយ។
ផ្ទៃមេឃក៏ចាប់ផ្តើមងងឹតបន្តិចម្តងបន្តិច ក្រលែកទៅកាន់កាយល្អិត មាឌតូចឈរនៅខាងក្រៅស្រោចផ្កាកុលាបដែលនៅក្នុងសួន ផ្ទៃមុខក៏លេចស្នាមញញឹមចេញមក ផ្កាមួយទងដែលនាងដាំដោយគិតថាមិនលូតលាស់បែបជារីកដុះចេញមក
«ប្រញាប់រីកលឿនៗណា ដឹងទេថាយើងមើលថែឯងដិតដល់ប៉ុណ្ណា ហើយឯងដឹងទេ ឯងធ្វើឲ្យយើងនឹកឃើញពីរឿងយើងនៅពីក្មេងច្រើនណាស់ ណ្ហើយចុះ រឿងហួសហើយកក៏ហួសទៅចុះ » រាងតូចពោលឡើងបណ្តើរស្រោចផ្កាបណ្តើរ ប៉ុន្តែនាងមិនដឹងទេ ថាមានមនុស្សកំពុងតែនៅពីក្រោយនាង ស្រមោលដៃលោបៗនៅពីក្រោយនាង សុងហេនាងស្រាប់តែព្រឺរោមមានអារម្មណ៍ដឹងមុន នាងក៏ងាកបែរក្រោយម្តងបន្តិចៗឲ្យច្បាស់ថាជាអ្នកណាដែលនៅពីក្រោយនាង
«អាយយយយយ!!!!!!!!!» ដៃរហ័សប្រញាប់ខ្ទប់មាត់បិទសម្លេងនាងយ៉ាងលឿន
«សូត!!! ស្ងាត់មាត់របស់នាងបើមិនចង់ស្លាប់» នោះគ្មានអ្នកណាក្រៅពីអ្នកនាងម្ចាស់វិមាននោះទេ ដោយសារតែនៅតាមផ្លូវត្រឡប់មកវិញស្រាប់តែមានមនុស្សមួយក្រុមជិះឡានដេញបាញ់គេ ទើបធ្វើឲ្យគេរត់ចូលមកក្នុងវិមានដូចជាចោរចូលផ្ទះអញ្ចឹង រត់មកអម្បាញ់មិញគេហត់មិនស្ទើរនោះទេ គេទម្លាក់ខ្លួនអង្គុយដង្ហក់ដកដង្ហើមសឹងតែមិនដល់គ្នា បើសិនជាគេមិនរហ័សទេប្រាកដជាស្លាបដោយសារតែពួកមនុស្សមួយក្រុមនោះមិនខាន
«ចង្រៃយ៎ កុំឲ្យយើងស្គាល់មុខមេរបស់វាឲ្យសោះ យើងនឹងសម្លាប់វាឲ្យដឹងថាអ្នកណាជាអ្នកខ្លាំង» គេពោលឡើងចំណែកដៃក្តាប់ណែន ឯសុងហេនាងមិនហ៊ាននិយាយអ្វីទាំងអស់ក្រៅពីឈរមើលទាំងញ័រខ្លួន ប៉ុន្តែដោយចិត្តនិងបេះដូងនាងបរិសុទ្ធនាងមិនអាចបើកភ្នែកឈរមើលមនុស្សកំពុងតែត្រូវរបួសមិនជួយអ្វីទេ នាងក៏ឈោងដៃជួយគ្រាហ៍ ប៉ុន្តែក៏ត្រូវគេក្រលាស់ដៃចេញពីនាងហាក់ខ្ពើមរអើងនាង មុននឹងឈានជើងបោះជំហានដើរទៅមុខគេក៏ពោលឡើង
«យើងមិនត្រូវការដៃដ៏គួរឲ្យខ្ពើមរបស់នាងមកប៉ះយើងទេ» ស្តាប់សម្តីគេភ្លាមនាងក៏ឱនមុខចុះ ពិតណាស់នេះក៏ព្រោះតែនាងមានឋានៈជាអ្នកបម្រើក្នុងវិមាន មិននឹងអាចទៅប៉ះពាល់អ្នកនាងបានទៅ បានបន្តិចរាងខ្ពស់ក៏បែរខ្នងសន្ទនាជាមួយនាង
«ដោយឃើញថានាងឧស្សាហ៍យ៉ាងហ្នឹងហើយ ស្អែកយក ផូឆីង ទៅសម្អាតផង»
«ហ្ហ៎? ថាម៉េច ឲ្យខ្ញុំទៅងូតទឹកឲ្យឆ្មាអ្នកនាង?? មិនអាចទេ» ស្តាប់ឮពាក្យគេនិយាយចប់ភ្លាមនាងក៏គាំងចំហរមាត់ធំៗយកដៃចង្អុលទៅខ្លួននាង មិនអាចទេ បើឲ្យនាងធ្វើអីផ្សេងប្រាកដជាបានរឿងសម្អាតសត្វមួយនេះនាងសុំជំទាស់
«នាងសម្អាងអីបានជាមិនស្តាប់សម្តីយើង ស្រីបម្រើគ្មានកេរ្តិ៍ខ្មាស់!» គេក៏មួម៉ៅតែម្តង បើឆ្លើយចាស៎យល់ព្រមទៅថី ចំជាស៊យមែនមួយថ្ងៃនេះ ក្រោយពីបោះសម្តីប៉ុន្មានពាក្យហើយគេក៏ដើរចូលទៅខាងក្នុង ប៉ុន្តែគេមិនដឹងទេថាពាក្យនេះអាក្រក់ស្តាប់ប៉ុណ្ណា
«ហ្ហឹក! ស្រីបម្រើគ្មានកេរ្តិ៍ខ្មាស់» ទឹកភ្នែកក៏ហូរស្រក់ដាបទៅលើថ្ពាល់ នាងទន្ទេញពាក្យដែលរាងខ្ពស់ស្តីមកឲ្យនាង តើនាមជាស្រីបម្រើអាក្រក់ស្តាប់ត្រង់ណា?
![](https://img.wattpad.com/cover/349847911-288-k47259.jpg)