ភាគ1

789 14 0
                                    

នៅឯប្រលានយន្តហោះ នៅប្រទេសកូរ៉េ ទីក្រុងសេអ៊ូល ជើងដ៏ស្រឡូនឈានជើងបោះដំណើរដើរម្តងមួយជំហ៊ានអមជាមួយនឹងដៃកាន់វ៉ាលី បានបន្តិចគេក៏ឈប់រង់ចាំរថយន្ដមកទទួលគេ ដៃម្ខាងដោះវែនតាខ្មៅចេញពីផ្ទៃមុខគេ បង្ហាញមកកាន់តេច្បាស់ៗពីសម្រស់ គេនោះជា ម៉ាណូ ស្សាលី ។ ទីបំផុតគេត្រឡប់មកទឹកដីស្រុកកំណើររបស់គេសារជាថ្មី ប៉ុន្តែលើកនេះមិនមែនជា ម៉ាណូ ស្សាលី 12ឆ្នាំមុនទៀតទេ គេជាមនុស្សថ្មីត្រឡប់មកវិញពោលពេញដោយគំនុំសងសឹក។ ង៉ឺត!!! ហ្រ្គាំងឡានក៏បន្លឺសម្លេងឡើង ជំនួយការចេញទៅបើកទ្វារឡានចាំទទួលអ្នកនាង ចូលមកដល់ក្នុងឡានមិនទាន់ដាក់ខ្លួនអង្គុយស្រួលបួលផង កាយខ្ពស់ចោទសួរទៅជំនួយការគេដោយកែវភ្នែកសោះកក្រោះគ្មានជាតិ
«ឯងឈ្មោះអី?»
«ឈ្មោះរបស់ខ្ញុំគឺ ផាក សុងដេ»
«ចាប់ពីថ្ងៃនេះទៅឈ្មោះរបស់ឯង ភីក»
«ហ៎្ហ? ហេតុអីទៅអ្នកនាង?»
«ខ្លីស្រួលហៅ ឆាប់នាំយើងទៅផ្ទះ កាន់តែលឿនកាន់តែល្អ» ក្រោយពីសន្ទនាចប់ គេក៏បិទភ្នែកសម្រាកគេងលើឡានទាំងហត់នឿយអស់កម្លាំង។
ក្រលែកទៅកាន់វិមានដ៏ធំស្កឹមស្កៃ ពោលពេញទៅដោយអ្នកបម្រើជាច្រើនដែលកំពុងមមាញឹកធ្វើការ ព្រោះតែថ្ងៃត្រៀមទទួលអ្នកនាងរបស់ពួកគេ អ្នកបម្រើ ផាំង!! ក្តុក!! អ្នកបម្រើម្នាក់ត្រូវបានដេកដួលក្នុងថ្លុកឈាម នៅក៏ព្រោះតែគេបានធ្វើខុសគោលការណ៍ដែលពួកគេត្រូវធ្វើ ឯអ្នកបម្រើផ្សេងៗទៀតក៏ប្រញាប់សម្អាតសាកសពចេញទាំងញ័រខ្លួនហាក់ដូចជាកូនចាបត្រូវទឹក ។ ង៉ឺត!! ហ្រ្គាំងឡានក៏បន្លឺសម្លេងឡើង បង្ហាញប្រាប់ថាអ្នកនាងរបស់ពួកគេកំពុងតែមកដល់ ទើបនាំគ្នាចេញទៅស្វាគមន៍ទទួល ។ កាយខ្ពស់ដើរចេញមកអមជាមួយនឹងទឹកមុខដ៏មានអំណាចអាចធ្វើឲ្យគេគ្រប់គ្នាខ្លាចរអា មុននឹងឈានជើងដើរចូលទៅខាងក្នុង ស្សាលីក៏ក្រលេកឃើញក្នុងចំណោមអ្នកបម្រើទាំងអស់មានមួយមិនប្រក្រតី ទើបគេបោះជាសំណួរចោទសួរជាមួយនិងទឹកមុខសង្ស័យដៃឈោងទៅចាប់កង្ការនាងដើម្បីមើលមុខឲ្យកាន់តែច្បាស់
«នាងឈ្មោះអី?»
«គឺ សេលីវូ អ្នកបម្រើដែលទើបនឹងមកថ្មី»
«មកបន្ទប់ជាមួយយើង» គេទម្លាក់ដៃចេញពីចង្ការនាងហើយដើរចូលទៅខាងក្នុងវិមាន ឯសេលីវូ គ្រាន់តែឮដូច្នោះនាងក៏រហ័សដើរតាមពីក្រោយអ្នកនាង។
មកដល់ខាងក្នុង កាយខ្ពស់ស្រឡះអង្គុយគងទាក់ខ្លាដៃកាន់កែវស្រាវីស្គី ក្រវីចុះឡើងៗ ចំណែក សេលីវូ វិញគិតតែពីឈរខាំមាត់ដៃចុះស្បែកមិនឈប់
«នាងមកពីណា អ្នកណាបញ្ជានាងមក?» សំណួរដ៏សែនពិឃាតចាក់ចំកណ្តាលបេះដូងនាង មិនចាំយូរនាងក៏ទម្លាក់ខ្លួនលុតជង្គង់អង្វរទាំងញ័រមាត់មិនឈប់ ទឹកភ្នែកស្រក់មកទាំងចិត្តភ័យខ្លាច
«លើកលែងទោសឲ្យខ្ញុំផងអ្នកនាង»
«យើងសួរថានាងមកពីខាងណា!? ហើយមេរបស់នាងជាអ្នកណា ឮយើងសួរទេ?»
«ហ្ហឹក!! ខ្ញុំមិនអាចប្រាប់បានទេ អ្នកនាង»
«មិនប្រាប់មែនទេ? អាភីក ឆាប់សម្អាតនាងចេញពីមុខរបស់យើង» គេក៏ស្រែកបញ្ជាជំនួយការឲ្យសម្លាប់នាងភ្លាមៗ ផ្ទៃមុខពោលទៅដោយសរសៃ បើសិនជាគេមិនកត់សម្គាល់មើលទេប្រាកដណាថានៅទីនេះនឹងបន្តមានជនបង្កប់ពីមួយទៅមួយមិនខាន។
រំលងទៅដល់ថ្ងៃថ្មី ស្សាលី ដើរចេញពីបន្ទប់ចុះមកខាងក្រោមហាក់រៀបចំកំពុងតែចេញទៅខាងក្រៅ ក្តុក!!!! សម្លេងឮលាន់ទៅដល់ត្រចៀករបស់គេ គេក៏ដើរទៅមើលតែម្តង
«ខ្ញុំសុំទោស ខ្ញុំសុំទោស» ស្រីបម្រើគិតតែពីឱនក្បាលសុំទោសៗមិនឈប់ព្រោះតែនាងធ្វើឲ្យបែកថូផ្កាដែលមានតម្លៃរាប់លានម៉ឺន ទៅជាត្រូវលក់ខ្លួននាងយកលុយទៅសងក៏មិនគ្រប់ផង
«ព្រឹកមិនទាន មានរឿងស្អីទៀតហើយ»
«អ្នកនាងឲ្យខ្ញុំសុំទោស ខ្ញុំនឹងមិនឲ្យរឿងកើតឡើងម្តងទៀតទេ»
«ហ្ហើស? មិនឲ្យកើតឡើងម្តងទៀត? នាងយកខួរអីមកគិត នាងធ្វើឲ្យបែកថូយើងហើយនៅគិតថាចង់បន្តនៅទីនេះទៀតឬ?»
«អ្នកនាងឲ្យខ្ញុំធ្វើអ្វីក៏បាន តែកុំដេញខ្ញុំចេញបានទេអ្នកនាង ហ្ហឹកៗ»
«យើងឲ្យជម្រើសនាងពីរ រើសទៅទីមួយស្លាប់ ទីពីររស់»
«ដូចជាហួសហេតុពេកហើយ!» សម្លេងស្រែកជំទាស់ខ្លាំងៗ បណ្តាលឲ្យសាមីខ្លួនងាកទៅរកប្រភពសម្លេងភ្លាមៗ កញ្ញាមាឌល្អិតដើរចូលទៅរកមិត្តរបស់នាងភ្លាមៗដោយរឹកក្អេងក្អាងមិនខ្លាចអ្នកដែលមាននាមជាអ្នកនាងនៅក្នុងវិមាននេះ បន្ទាប់ពីឃើញមុខនាងភ្លាមគេក៏កើតចិត្តមួលម៉ៅក្តៅក្រហាយតែម្តង នេះជាលើកទីមួយហើយដែលមានស្រីបម្រើហ៊ានស្រែកតវ៉ាជាមួយគេ
«មនុស្សក្រោមវណ្ណៈដូចជានាងមានសិទ្ធអីហ៊ានមកនិយាយស្មើជាមួយយើង!» គេក៏ចូលទៅច្របាច់កនាងចាត់ទុកជាការប្រមានដែលនាងហ៊ាននិយាយមិនគិតទុកមុន ផ្ទៃមុខក៏កាន់តែឡើងស្វាយពិបាកដកដង្ហើម នាងព្យាយាមវៃដៃគេឲ្យគេដកដៃចេញ ប៉ុន្តែកាន់តែវៃគឺកាន់តែរឹតខាងជាងមុនទ្វេដង
«កុំឲ្យយើងឃើញមុននាងម្តងទៀតឲ្យសោះ ប្រយ័ត្នលែងបានឃើញពន្លឺថ្ងៃ» កាយខ្ពស់ប្រលែងដៃចេញពីករនាង ព្រមទាំងបោះសម្តីខ្លាំងៗទាំងចិត្តខឹងនឹងនាង បន្ទាប់ពីថាចប់គេក៏ដើរចេញភ្លាមៗ ឯកញ្ញាមាឌល្អិតត្រូវមកអង្គុយដង្ហក់ដកដង្ហើមសឹងតែមិនដល់គ្នា
«សុងហេ ហេតុអីក៏ឯងចូលមកទីនេះ វាមិនល្អទេដែលឯងនិយាយពាក្យបែបនេះដាក់អ្នកនាង»
«ឯងគ្រាន់តែធ្វើបែកថូមួយប៉ុណ្ណោះរឿងអីត្រូវដេញឯងចោលបែបនេះ ផូស!» ឮដូច្នោះអ្នកដែលត្រូវជាមិត្តជុងហេក៏វៃនាងមួយដៃ
«ជីវិតមើលមិនឃើញទេ នេះសំណាងហើយដែលអ្នកនាងទុកជីវិតឲ្យគួរតែអរគុណអ្នកនាង បានហើយឆាប់មកតាមយើងមក ឃើញទេស្នាមឡើងជាំករអស់ហើយ» នាងក៏ជួយលើកសុងហេទៅបន្ទប់បង់រុំស្នាម។

កុលាបរាត្រីWhere stories live. Discover now