ភាគ៥

299 31 7
                                    

" ចុះបើខ្ញុំចង់តមាត់ជាមួយនឹងនាងនោះ" Sophia និយាយដោយមើលមកកាន់មុខ Meme ខណៈពេលដែលនាងបានឮសម្តី boss របស់ខ្លួនដែលស្រដី

ស្រីឆ្នាស់របស់យើងឮសម្តី boss ខ្លួនហើយក៏មានការភាំងជាខ្លាំងជាមួយពាក្យពេចន៍មួយឃ្លាមិញនេះ ដែលធ្វើឲ្យស្លឹកត្រចៀកនឹងថ្ពាល់របស់នាងឡើងក្រហមព្រឿងៗ ព្រោះដោយសារតែអៀនហ្នឹងណា ។
.
.
.

( PVS GROUP )

ងាកមកមើលខាងនេះវិញអ្នកនាងប្រធានដ៏ស្រស់ស្អាតម្នាក់នេះក៏កំពុងតែឆែកមើលឯកសារខ្លះៗ ដែលឪពុកខ្លួនបានផ្ញើរមកយ៉ាងយកចិត្តទុកដាក់ តែសុខៗក៏ស្រាប់តែឮសម្លេងគោះទ្វាពីនរណាម្នាក់ដើម្បីសុំការអនុញ្ញាតចូលមកខាងក្នុង office ។

" ចូលមក! " Pichy នាងឮហើយក៏បញ្ចាឲ្យចូលមក ដោយដៃដែលកំពុងកាន់ tablet មើលការងារមិញនេះក៏ទម្លាក់ចុះងាកមកមើលថាតើជានរណា

អ្នកខាងក្រៅនោះឮសម្លេងបញ្ចាហើយ រួចក៏បើកធ្វើចូលមករួមជាមួយហ្នឹងសឺមីមួយកញ្ចប់កាន់មកជាមួយ ។

" អ្នកនាងប្រធាន! ខ្ញុំមកនេះគឺដើម្បីផ្តល់ព័ត៌មានខ្លះៗពីក្រមហ៊ុននឹងដៃគូរសហការណ៍ជាមួយហ្នឹងយើងចាស៎ " .....និយាយបណ្តើរហុចសឺមីកាន់នឹងដៃខ្លួនទៅឲ្យចៅហ្វាយខ្លួនបណ្តើរ

" ឈ្មោះអី! " Pichy សួរឆោងដៃយកសឺមីនោះ

" ខ្ញុំឈ្មោះ Any ចាស៎! " នារីម្នាក់នេះក៏និយាយប្រាប់ឈ្មោះទៅកាន់ Pichy

" ចឹងបានន័យថានាងជាលេខាថ្មីរបស់ខ្ញុំ !.... រូបរាង, ការស្លៀកពាក់, ការតុបតែងខ្លួន, ឥរិយាបថ, ការនិយាយស្តី ខ្ញុំចូលចិត្តតែខ្ញុំមិនត្រូវការទេ! លោកប៉ាជាអ្នកឲ្យនាងមកមែនទេ! គាត់ឲ្យប្រាក់ខែប៉ុន្មាន!..ចាំខ្ញុំគុណហ្នឹង២ឲ្យចុះណ៎ា ហើយនាងក៏មិនបាច់មកធ្វើជាលេខាខ្ញុំទេ នាងអាចទៅធ្វើនៅផ្នែកផ្សេងក្នុងក្រុមហ៊ុននេះបាន..." Pichy និយាយ

" អត់ទេអ្នកនាងប្រធាន!...អ្នកនាងយល់ច្រឡំហើយ ខ្ញុំគ្រាន់តែបុគ្គលិកខាងផ្នែកហិរញ្ញវត្ថុ ហើយខ្ញុំមកនេះគឺដើម្បីផ្តល់ព័ត៌មានខ្លះៗពីក្រុមហ៊ុនប៉ុណ្ណោះឯង!.." នារីម្នាក់នោះនិយាយបដិសេដភ្លាមៗ ព្រោះមិនចង់ឲ្យប្រធានខ្លួនយល់ច្រឡំ

រឿង លង់ស្នេហ៍លេខារូបស្រស់ | Bella x Pichy (bellpich story)Where stories live. Discover now