ភាគ១១

276 22 18
                                    

( ត....)

គេថាក្រោយពីភ្លៀងមេឃស្រលះ ចឹងអ្វីៗគ្រប់យ៉ាងត្រូវបានប្រសើរឡើងវិញដែរ....ដោយ meme ក៏មកកាន់ផ្ទះរបស់ Sophia យកឯកសារព្រមជាមួយទូរស័ព្ទដៃរបស់ចៅហ្វាយសងទៅកាន់គេវិញ ។
.
.

ក្រុមហ៊ុន PVS GROUP

កាត់មកដល់ថ្ងៃថ្មីរំលងជាង២ថ្ងៃនេះវិញ តាំងពីថ្ងៃដែលអ្នកនាងប្រធានរូបស្រស់ម្នាក់នេះចេញពីខនដូររបស់ Bella ហើយក៏មកផ្ទះយឺតនៅថ្ងៃនោះមក...នាងពិតជាគ្មានអារម្មណ៍ធ្វើការសោះឡើយ ។

ក្នុងខួរក្បាលនាងពោរពេញទៅដោយរឿងដែលបានកើតឡើងនៅថ្ងៃនោះ...ថ្ងៃដែលនាងសម្រេចចិត្តទៅស្នាក់នៅខុនដូររបស់លេខានាងនៅយប់មានភ្លៀងធ្លាក់នោះ ។ ភ្នែកសម្លឹងមើលទៅ laptop នៅចំពោះមុខដូចជាកំពុងធ្វើកាតយ៉ាងចឹង តែក្នុងចិត្តនាងគិតមករហូតថា << តើនាងសម្រេចចិត្តទៅគេងនៅទីនោះបានដោយរបៀបណា វាដូចជាមានអ្វីម្យ៉ាងជំរុញចិត្តនាងឲ្យទៅអញ្ចឹង >>.....

អង្គុយគិតវិលវល់បានមួយសន្ទុះក៏មានខ្លិនប្រហើរក្រអូបភាយចូលមកក្នុងបន្ទប់ធ្វើការនាង បែបដែលធ្វើឲ្យនាងបានស្រង់ក្លិននោះហើយ វាធ្វើឲ្យអារម្មណ៍ ដែលមួម៉ៅ អាប់អួរពេញមួយថ្ងៃនេះបាត់រសាយអស់ក្រោយពីមានក្លិនមួយនេះគ្របដណ្តប់មកលើនាង រហូតធ្វើឲ្យនាងត្រូវបិទភ្នែកទទួលយកវាយ៉ាងស្រស់ស្រាយ ។

អង្គុយបិទភ្នែក ខ្នងផ្អែកទៅហ្នឹងកៅអីធ្វើការ បបូរមាត់ចាប់ផ្តើមញញឹមចេញមកដោយមិនដឹងខ្លួន អារម្មណ៍ត្រូវការអ្វីម្យ៉ាងក៏ចាប់ផ្តើមកើតមកម្តងទៀត ។

វាហាក់បីដូចជាមាននរណាម្នាក់យកដៃមកប៉ះត្រង់បេះដូងនាង....វាលោតខុសពីធម្មតាពេលដែលនឹកឃើញដល់មនុស្សម្នាក់នោះ មនុស្សដែលតែងតែសម្លឹងមកនាងក្នុងន័យអ្វីក៏នាងមិនដឹង តែងតែ take care នាងដោយប្រយោល ជួយនាងរិះរកគនិតដោះស្រាយគ្រប់បញ្ហា ។

នាងតែងតែរករឿងគេគ្រប់ពេល សូម្បីតែពេលខ្លះរឿងដែលមិនបានការក៏នាងរករឿងឈ្លោះជាមួយគេឲ្យទាល់តែបាន ។

ហេតុអ្វីក៏នាងធ្វើទង្វើបែបនោះ ? ទង្វើដែរមើលមកដូចជាកូនក្មេង កំពុងតែទាមទារចង់បានការចាប់អាតម្មណ៍ ចង់បានការខ្វាយខ្វល់ពីគេម្នាក់នោះ !.....

រឿង លង់ស្នេហ៍លេខារូបស្រស់ | Bella x Pichy (bellpich story)Where stories live. Discover now