ភាគ3

373 26 8
                                    

( ភូមិគ្រឹះ Saravody )

" លោកប៉ា!...ហេតុអីក៏ឲ្យកូនទៅជំនួសតំណែងលោកប៉ាចឹង!.." នៅពេលមកដល់ផ្ទះភ្លាមអ្វីដំបូងគេដែល Pichy ធ្វើនោះគឺរអ៊ូរទាំដាក់ឪពុកនាងក្នុងការឲ្យខ្លួនមកធ្វើការងារជំនួសបែបនេះ

" ជាការសន្យារបស់កូនទេ៎តើ!.." លោក Saravody ទម្លាក់ខ្លួនអង្គុយចុះ រួចនិយាយទៅកាន់កូនស្រីម្នាក់ដែលកំពុងតែធ្វើមុខមួរម៉ៅដាក់ មកលើខ្លួន

" លោកប៉ាក៏ដឹងថាកូនមានក្រុមហ៊ុនផ្ទាល់ខ្លួនកំពុងតែគ្រប់គ្រងដែរ ហើយលូវនេះលោកប៉ាក៏ជួយបន្ថែមបន្ទុកមកឲ្យកូនមួយទៀត " Pichy អង្គុយនិយាយទាំងដៃទាំងពីរឱបនៅជាប់ហ្នឹងទ្រូងដោយមួម៉ង

" ខ្ញុំមិនគួរទៅសន្យារឿងឆ្កួតយក៎អីហ្នឹងសោះ!..." Pichy និយាយថែមបន្តិចទៀត

" បងស្រីកុំនិយាយពាក្យនោះអី " ឃើញមិនស្រួល Sophia ក៏និយាយហ៊ាមបងខ្លួនមិនឲ្យនិយាយពាក្យមិនល្អ ....

Pichy នាងដឹងថាខ្លួនមិនគួរនិយាយពាក្យបែបនោះទើបនាងព្យាយាមរៀបរឹកពារឡើងវិញនិងនិយាយពាក្យសុំទោសទៅកាន់ឪពុកវិញ

" បានហើយ..ប៉ាដឹងថាប៉ាធ្វើបែបនេះក៏មិនត្រូវ តែប៉ាក៏ត្រូវធ្វើវាដ៏ដែល កូនហ្នឹងអាចយល់ពីវាខ្លះបន្ទាប់ពីនេះទៅណ៎ា Pichy ហើយ Sophia ក៏មិនប្រកាន់ដែរមែនទេ៎កូន!..ព្រោះប៉ាហ្នឹងឲ្យអាពៅទៅគ្រប់គ្រងក្រុមហ៊ុនរបស់កូនណ៎ា Pichy " លោក Saravody បានងើបដើរទៅកន្លែងអង្គុយរបស់កូនស្រីទាំង២រួចក៏ចូលទៅអង្គុយកណ្តាលឱបកូនៗរបស់គាត់ដោយក្តីស្រលាញ់បំផុត

ឪពុកកូនទាំងបីអង្គុយឱបគ្នាយ៉ាងមានក្តីសុខក្រោយពីខានបានធ្វើសកម្មភាពអស់នេះយូរសែនយូរក៏ដោយសារតែលោកបានបញ្ចូន Sophia ឲ្យទៅរៀននៅអង់គ្លេសអស់ជាច្រើនឆ្នាំទើបតែពេលនេះ ពួកគេបានជួបគ្នាវិញ ។
.
.
កាត់ កាត់
.
.
( ព្រឹកថ្ងៃថ្មី )

សម្លេងបើកទ្វារនិងថែមជាមួយសម្រិបស្បែកជើងកែងរួមជាមួយស្បែកជើងប៊ូជាច្រើនបានដើរចូលមកក្នុងក្រុមហ៊ុនដែលខ្លួននឹងត្រូវបំពេញការងារពេញមួយថ្ងៃដើម្បីតែប្រាក់ខែជាប្រចាំខែនោះឯង ។

រឿង លង់ស្នេហ៍លេខារូបស្រស់ | Bella x Pichy (bellpich story)Where stories live. Discover now