ភាគ៦:មិនជឿ!!!

1.6K 164 10
                                    

"ជីមីន....ជីមីន!! "អេននីអង្រួនខ្លួនអ្នកដែលអង្គុយភ្លឹកក្នុងអូហ្វីសអោយភ្ញាក់ពីការគិតមកវិញ ព្រោះឃើញអង្គុយភាំងមួយថ្ងៃហើយមិនដឹងថាអារម្មណ៏ហោះទៅដល់ណាខ្លះ

"មានអ្វីហ្អេសអេននី? "

"គឺឃើញឯងអង្គុយសម្លឹងកញ្ចក់កុំព្យូទ័រមកយូរហើយ មានអ្វីដែរទេ? "

"គឺអត់មានទេ ខ្ងុំគ្រាន់តែល្វើយអស់កម្លាំងតិចតួចប៉ុណ្ណោះ"

"ច្បាស់ទេ?បើឈឺទៅសម្រាកបានណា"ជីមីនញញឹមគ្រវីក្បាលបញ្ជាក់នាងម្តងទៀតថាពិតជាមិនអី ហើយក្រោយដែលអេននីទៅបាត់ទើបនាយតូចបែរមកកញ្ចក់កុំព្យូទ័រវិញយកដៃទ្រចង្ការនឹកឃើញហេតុការណ៏កាលពីព្រឹកមិញនៅពេលដែលគេភ្ញាក់ដឹងខ្លួនឡើងនៅក្នុងបន្ទប់របស់យ៉ុនហ្គីដោយមាននាយសម្រាកនៅលើសាឡុង បន្ទាប់ពីនោះមកគេក៏ត្រូវនាយបង្ខំអោយញ៉ាំបបរ ហើយទាមទារចង់ជូនគេមកក្រុមហ៊ុនថែមទៀត សូម្បីតែសម្លៀកបំពាក់ដែលគេពាក់មកថ្ងៃនេះក៏យ៉ុនហ្គីជាអ្នករៀបចំដែរ

"អារម្មណ៏លោកយ៉ាងម៉េចចំពោះខ្ងុំអោយប្រាកដទៅ"ទង្វើល្អរបស់គេធ្វើអោយខ្លួនចាប់ផ្តើមរសាប់រសល់ ចិត្តគេលោតញាប់គ្រប់ពេលនាយយកចិត្តទុកដាក់ រហូតមកដល់ទល់នឹងពេលនេះជីមីនចាប់ផ្តើមខ្លាចហើយ ខ្លាចថានឹងលង់ស្រលាញ់យ៉ុនហ្គីតែនាយមិនបានគិតដូចគេគឺចាត់ទុកគេត្រឹមមិត្តម្យ៉ាងពួកគេក៏ខុសគ្នាឆ្ងាយណាស់កាន់តែគិតកាន់តែមិនសាកសម

រ៉េដូឡេនគ្រុប

ក្រាក!!!

យ៉ុនហ្គីងើបមុខពីឯកសារសម្លឹងមើលអ្នកដែលដើរចូលមកទាំងចងចិញ្ចើមឆ្ងល់ទើបចោទសំណួរឡើងមក

"ពួកឯងមកមានការអី? "

"អូហ៏...ឥលូវទាល់តែមានការទើបមកបានឬ? "ហូសុកសើចបែបបញ្ជោះដោយមានជុងហ្គុកដើរមកអង្គុយលើសាឡុងក្បែរនោះ

"ហើយឯងក្រែងប៉ុន្មានថ្ងៃទៀតទើបមកមិនអញ្ចឹង"

"ទទួលបានព័ត៏មានចាប់អារម្មណ៏ទាក់ទងនឹងបងច្រើនទើបចង់មកមើលអោយបានផ្ទាល់ភ្នែក"ជុងហ្គុកសើចចុងមាត់ងាកមើលហូសុកដែលលើកមេដៃដាក់គេ

«អត្ថន័យនៃការស្រលាញ់» [COMPLETE✔️]Where stories live. Discover now