ភាគ១៤:ហេតុអ្វីអ្នកនាងស្គាល់ខ្ងុំ?

1.1K 113 7
                                    

៤ខែកន្លងផុត....

បើគិតតាំងតែពីស្គាល់គ្នាពីដំបូង គួបផ្សំនឹងការសាកល្បងនឹងការសេពគប់គ្នាអស់រយ:ពេល៤ខែបន្ថែមទៀតក៏អាចរាប់បានថាវាចូលកន្លះឆ្នាំហើយដែលពួកគេស្គាល់និងទាក់ទងគ្នា។ ៤ខែចុងក្រោយមកនេះយ៉ុនហ្គីអាចយកឈ្នះចិត្តជីមីនបានច្រើនណាស់ អាចថាមិនយូរទៀតទេជីមីននឹងយល់ព្រមទទួលគេជាសង្សារពេញលេញហើយ តែអ្វីដែលរាប់បានថាជោគជ័យគឺជីមីនព្រមហៅគេថាបងនិងហៅខ្លួនឯងថាអូនព្រមទាំងលែងប្រកែកពេលគេសុំអោយមកគេងជាមួយ តែប៉ុណ្ណេះនាយកម្លោះក៏យល់ថាវាជោគជ័យពេកពន់ណាស់ទៅហើយ

រ៉េដូឡេនគ្រុប

ទឺង!!

កំពុងនិយាយពិភាក្សាការងារជាមួយមិត្តសុខៗក៏លោតសម្លេងសារមក ក៏ឃើញថាម្ចាស់សារដែលខ្លួនដាក់រូបបេះដូងបានឆាតមកជាហេតុអោយនាយកម្លោះត្រូវទុកការងារទៅម្តុំសិនដើម្បីបើកឆាតនោះមើល

ក្នុងឆាត:

«ថ្ងៃត្រង់កុំចេញទៅញ៉ាំអាហារអី ចាំអូនយកអាហារទៅអោយពួកយើងខានញ៉ាំអាហារជុំគ្នាយូរហើយ»

«បាទ...បងនឹងចាំអូន»

"យើស!!ញញឹមញញែមសឹងតែរហែកមាត់ដល់ត្រចៀកហើយទេដឹងលោកមីន! "សុកជីនចម្អកឡើងមកដោយមានជុងហ្គុកនិងហូសុកនៅក្បែរនោះងាកមុខចេញលួចសើចឡើងមក

"តាមស្មានអ្នកដែលឆាតមកនោះច្បាស់ជាអនាគតលោកមីនហើយត្រូវទេ? "ហូសុកធ្វើជាសួរឡើងមកដោយហៅយ៉ុនហ្គីថាលោកមីនក្នុងន័យបង្អាប់លេង

"វាត្រូវតែបែបនេះស្រាប់ហើយ"យ៉ុនហ្គីតបទាំងញាក់ស្មារបែបមិនសូវខ្វល់ មួយរយ:នេះគេអារម្មណ៏ល្អរាល់ថ្ងៃមកធ្វើការលើកណាក៏ញញឹមជាប់មុខហាក់មិនខ្វល់សោះដែលត្រូវឪពុកកាត់កាលគេចេញពីត្រកូលមីននិងដកដំណែងជាអគ្គនាយកក្រុមហ៊ុនគ្រឿងពេជ្រដែលជាជំនួញប្រចាំគ្រួសារប៉ុន្តែគេមិនខ្វល់ស្រាប់ហើយ ម្យ៉ាងគេក៏មានជំនួញឈរជើងក្នុងដៃជាសម្បត្តិគេផ្ទាល់គឺរ៉េដូឡេនគ្រុបនេះឯង នាយកម្លោះមានដៃគូសហការជាមួយនឹងអ្នកជំនួញល្បីឈ្មោះជាមួយត្រកូលរ៉េមម័ស និងត្រកូលជុងទៀតដូច្នេះការកាត់គេចេញពីគ្រួសារមិនសូវជាជះឥទ្ធិពលខ្លាំងដល់ជីវិតគេឡើយហើយការមិនខ្វល់មិនក្តៅក្រហាយរបស់គេនេះហើយពិតជាធ្វើអោយលោកយ៉ុនឈុលដែលជាឪពុកឃ្នើសចិត្តខ្លាំងណាស់ដែលធ្វើអីកូនប្រុសមិនបានច្រើន

«អត្ថន័យនៃការស្រលាញ់» [COMPLETE✔️]Where stories live. Discover now