ភាគ២១:អូនច្បាស់ទេ?

1.3K 131 5
                                    

ព្រឹកថ្ងៃថ្មី

ត្របកភ្នែកដែលបានបិតក្រោមការលង់លក់ក្នុងដំណេកក៏ចាប់បើកឡើងទទួលថ្ងៃថ្មីនៃជីវិតរបស់ខ្លួនបន្ទាប់ពីហេតុការណ៏ដែលប្រៀបបានដូចជាសុបិន្តអាក្រក់បានកើតឡើងកាលពីយប់

ជីមីនភ្ញាក់ដឹងខ្លួននៅក្នុងបន្ទប់មួយដែលខ្លួនស្គាល់ជាក់ច្បាស់ថាជាបន្ទប់របស់នរណា។ កម្លោះតូចងាកសម្លឹងមើលផ្នែកម្ខាងនៃគ្រែរបស់ខ្លួនក៏បានឃើញថាយ៉ុនហ្គីអង្គុយផ្ទាល់ឥដ្ឋទម្រេតក្បាលក្រាបគេងលើកម្រាលពូកក្បែរខ្លួនក្រសោបកាន់ដៃរបស់គេជាប់មិនលែង ស្នាមញញឹមលេចឡើងលើផ្ទៃមុខរបស់នាយតូចក្រោយនឹកឃើញអំពីហេតុការណ៏ដែលបុរសម្នាក់នេះបានចូលទៅជួយគេកាលពីយប់ធ្វើអោយខ្លួនរលីងរលោងទឹកភ្នែកឡើងមកក្រោយរំលឹកវាឡើងមកវិញ

ជីមីនរហ័សធ្វើជាបិតភ្នែកសង្ងំគេងវិញក្រោយថាអ្នកខាងនោះដូចជាដឹងខ្លួនហើយ គេមិនទាន់ហ៊ាននិយាយជាមួយយ៉ុនហ្គីព្រោះនឹកដល់ហេតុការណ៏កាលពីយប់ចេះតែធ្វើអោយគេខ្លាច ខ្លាចថាយ៉ុនហ្គីយល់ខុសមកលើគេថាគេមើលថែខ្លួនឯងមិនបានល្អ

យ៉ុនហ្គីងើបឡើងក៏ឃើញថាជីមីននៅគេងបិតភ្នែកទំនងជាមិនទាន់ភ្ញាក់នៅឡើយ តែអ្វីដែលធ្វើអោយចាប់សង្កេតបានគឺឃើញទឹកភ្នែកដែលនៅដិតដាមនៅក្បែរគែមភ្នែក ធ្វើអោយគេយល់ថានាយតូចប្រហែលជាគេងសុបិន្តអំពីរឿងទាំងនោះទើបធ្វើអោយគេរំជួលចិត្តដល់ថ្នាក់មមើរយំបែបនេះ។ ឃើញគេបែបនេះអារម្មណ៏គេក៏មិនសូវជាល្អឡើយ នាយកម្លោះលើកដៃមកជូតផ្តិតទឹកភ្នែកដែលដាមចេញនោះថ្នមៗទើបអោនមុខមកថើបលើភ្នែកដែលបិតជិតនោះថ្នមៗដោយមិននិយាយអ្វីទាំងអស់ ហើយងើបកាន់កន្សែងនិងខោអាវមួយសម្រាប់ចូលទៅខាងក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន ឆ្លៀតពេលនោះជីមីនបើកភ្នែកឡើងមកហើយក៏ព្យាយាមងើបអង្គុយដោយខ្លួនឯងទាំងមានអារម្មណ៏នៅស្ពឹកស្រពន់ពេញរាងកាយនៅឡើយ តែគេក៏នៅតែងើបអង្គុយហើយព្យាយាមសម្លឹងមើលទៅមាត់ទ្វារបន្ទប់ទឹកដែលយ៉ុនហ្គីទើបតែចូលមុននេះ

មួយស្របក់ក្រោយ

នាយកម្លោះងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ពីខាងក្នុងរួចស្រេចទើបដើរចាកចេញមកវិញបំណងចង់ទៅធ្វើអ្វីអោយជីមីនញ៉ាំពេលដែលគេដឹងខ្លួន តែពេលដែលចេញមកក៏ឃើញថាម​នុស្សដែលខ្លួនកំពុងតែគិតពេលនេះភ្ញាក់អង្គុយសម្លឹងមើលមកគេបាត់ទៅហើយ

«អត្ថន័យនៃការស្រលាញ់» [COMPLETE✔️]Where stories live. Discover now