Episode 1

288 13 0
                                    

នៅក្នុងមហាវិទ្យាល័យមួយកន្លែងដែលស្ថិតនៅក្នុងភូមិមួយដែលមានមនុស្សរស់នៅច្រើនកុះករ មានសិស្សានុសិស្សឆ្នាំទីមួយ មួយក្រុមបានកំពុងជជែកគ្នាពីនេះពីនោះយ៉ាងសប្បាយក្អាកក្អាយ បន្តិចក្រោយមកក៏មានលោកគ្រូម្នាក់បានចេញមកក្រៅដើម្បីវាយជួងបន្លឺឡើងហៅសិស្សមួយក្រុមនោះ និងសិស្សផ្សេងទៀតចូលទៅក្នុងថ្នាក់រៀនវិញ។ សិស្សទាំងនោះក៏បានចូលទៅក្នុងថ្នាក់រៀនវិញហើយលោកគ្រូម្នាក់នោះក៏បាននិយាយប្រាប់ដំណឹងដែលនឹងមានសិស្សចូលថ្មីពីរនាក់ដែលនឹងត្រូវចូលរៀននៅក្នុងថ្នាក់នេះជាមួយពួកគេ ក៏ព្រោះតែពួកគេទាំងពីរនាក់ទើបនឹងផ្លាស់មករៀននៅក្នុងមហាវិទ្យាល័យនេះ។ បន្តិចក្រោយមកមានកូនសិស្សម្នាក់បានសួរទៅលោកគ្រូថា...

Bee: លោកគ្រូ តើហេតុអីក៏ពួកគេចង់ផ្លាស់មករៀននៅទីនេះវិញចឹង?

Jane: បិទមាត់ឯងទៅ ah bee កុំឆ្ងល់ខុសរឿងពេក អង្គុយចុះវិញទៅលោកគ្រូគាត់គង់តែនិងប្រាប់ទេវុើយ

Bee: បាទ...បងដឹងហើយអូនjane... អ៎ូយ ៗឈឺៗណា Jane លោកគ្រូជួយខ្ញុំផង(គេនិយាយរួចរៀបនឹងអង្គុយចុះតែត្រូវ jane ញឹងស្លឹកត្រចៀក)

Jane: អ្នកណាឱ្យឯងហៅយើងអូនហា៎ស...

លោកគ្រូ: ពួកឯងទាំងពីរឈប់បានឬនៅ នេះនៅក្នុងថ្នាក់ណា៎មិនមែនកន្លែងឈ្លោះគ្នាទេ បើចង់ឈ្លោះគ្នាណាស់ក៏ទៅឈ្លោះនៅក្រៅទៅ (ពីរនាក់ដែលឈ្លោះគ្នានោះក៏អង្គុយចុះយ៉ាងស្ងៀមស្ងាត់ ហើយលោកគ្រូក៏បានបន្តថា...

លោកគ្រូ: លោកគ្រូបានឮមកថាពួកគេទាំងពីរបានផ្លាស់មករៀននៅទីនេះក៏ដោយសារតែជីវភាព និងត្រូវមកមើលថែគ្រួសារពួកគេដែលរស់នៅក្នុងភូមិនេះដែរនឹងណា៎ តែឥឡូវយើងបញ្ចប់ការនិយាយទៅ អ្នកទាំងអស់គ្នាត្រូវយកសៀវភៅនឹងប៊ិចមកកត់ត្រាចំណុចសំខាន់ៗដែលយើងនឹងត្រូវសិក្សាស្វែងយល់ពីវា

សិស្សទាំងអស់: បាទ/ចាស៎ លោកគ្រូ

បន្តិចក្រោយមកសំឡេងជួងក៏បន្លឺឡើងហើយសិស្សទាំងអស់ក៏បានចេញមកខាងក្រៅដើម្បីទៅញ៉ាំអាហារពេលព្រឹក

Shana: អេ៎ពួកឯងតោះទៅញ៉ាំបាយទេ ( គេក៏បានបបួលមិត្តភក្តិរបស់គេទាំងបួនដើម្បីទៅញាំអាហារ)

Jane: តោះយើងទៅដែរ កំពុងតែឃ្លានផង

Bee: តោះខ្ញុំទៅដែរណា៎ ហ៊ឺយបានញាំបាយជាមួយ jane ទៀតហើយពេលនៀក... happy ខ្លាំងៗ

Book: វាថីហែងហ៎ា ah bee ញាំុជុំគ្នារាល់ទេដងសោះធ្វើឯងសប្បាយចិត្តខ្លាំងដូចទើបតែបានញាំបាយជាមួយគ្នាចឹង
ឬក៏ឯង.....

Bee: ហឺយ...ៗគឺ...គឺគ្មានអីទេគ្រាន់តែនិយាយលេងតែប៉ុណ្ណោះ(ដោយខ្លាចមិត្តភក្តិចាប់បានគេក៏និយាយកាត់)

Shoma: អ៎េពួកឯងហៅ Siant មកដែរហីបានជុំគ្នា គេនៅម្នាក់ឯងនឹង

Friend ទាំងបួន: អឹម...ហៅគេមកចឹង

Shoma: siant... siant តោះទៅញាំុបាយជាមួយពួកយើងអត់

Saint: អឺម....មិនអីទេណា៎ពួកឯងទៅចុះយើងមិនសូវឃ្លានទេ(siant បានបដិសេធហើញពួកគេទាំង៥ក៏បានទៅញាំបាយទៅ មកដល់កន្លែងញ៉ាំអាហារ...ពួកគេបានញ៉ាំរួចរាល់ក៏និយាយគ្នាថា..

Shana: អេ៎ពួកឯងគិតដូចយើងអត់ ថាតើសិស្សចូលថ្មីនោះស្រស់ស្អាត ឬក៏សង្ហាមិចទៅណ៎

Jane: ណែ៎ឯង យើងថាបើពួកគេជាប្រុសសង្ហាយើងនឹងញ៉ែគេយកធ្វើសង្សារមុនហើយណា៎

Bee: បើពួកគេជាប្រុសសង្ហាយើងនឹងញ៉ែគេយកសង្សារមុនហើយណា៎ អៀវ...🙃

Jane: ah beeមេចក៏ឯងមកនិយាយតាមយើងហា៎ស(Jane ងើបឡើហើយសម្លក់ទៅbee)

Bee: aww... យើងគ្រាន់តែនិយាយត្រាប់តាមមិត្តទេតើ ខុសដែរហ៎ jane...( គេបាននិយាយឌឺទៅ jane ព្រមទាំងញញឹមនិងញាក់ចិញ្ចើមមួយចំហៀងទៅ Jane)

Jane: វាមិនខុសទេ តែយើងចង់ច្របាច់កឯងឱ្យងាប់ណា៎ ah k'bee... ( janeបានញញឹមទាំងគ្រឺតនូវសម្តីរបស់ bee រួចហើយក៏ដេញច្របាច់កbee ធ្វើឱ្យ bee រត់បាតជើងសព្រាត។

មិត្តផ្សេងទៀតក៏អង្គុយសើចហួសចិត្តនឹងពីរនាក់នេះមែនទែន....

សូមរង់ចាំទស្សនាភាគបន្ត...🙏💙
See you next episode na jah bye bye 👋💞



ប្តូរសាលាជួបស្នេហ៍ Where stories live. Discover now