Episode 4

129 17 0
                                    

កាលពីភាគមុនយើងឃើញថាលោកគ្រូមានដំណឹងល្អមកប្រាប់ដល់សិស្សទាំងអស់គ្នា តើដំណឹងនោះគឺជាអ្វីទៅ? សូមអានសាច់រឿងយើងបន្តទៀត...

លោកគ្រូ: កូនសិស្សទាំងអស់គ្នា លោកគ្រូមានដំណឹងល្អយកមកប្រាប់ណា៎(លោកគ្រូគាត់ចូលមកដល់ក្នុងថា្នក់ភ្លាមគាត់ក៏បាននាំយកដំណឹងល្អមួុយមកប្រាប់សិស្ស

សិស្សទាំងអស់គ្នា: ដំណឹងអ្វីទៅលោកគ្រូ..(និយាយព្រមគ្នា)

លោកគ្រូ: ប្អូនៗដឹងហើយថាសប្តាហ៍ក្រោយជាថ្ងៃប្រឡង ត្រូវទេ!

សិស្សទាំងអស់: បាទ/ចាស៎ ពិតមែនហើយលោកគ្រូ

លោកគ្រូ: គឺបន្ទាប់ពីការប្រឡងរួច គឺពួកយើងនឹងមានដំណើរកម្សាន្តចំនួនបីថ្ងៃ តើប្អូនៗសប្បាយចិត្តឬទេ?

សិស្សទាំងអស់គ្នា: ពិតមែនហី លោកគ្រូ យេ៎ៗ...(សិស្សទាំងអស់គ្នាទះដៃឡើង)

លោកគ្រូ: ពិតមែនហើយ តែពួកឯងកុំភ្លេចត្រូវខំប្រឹងរៀនផង ព្រោះថាសប្ដាហ៍ក្រោយគឺត្រូវប្រឡង ចឹងលោកគ្រូជូនពរពួកឯងឱ្យប្រឡងជាប់ទាំងអស់គ្នាណា៎ តោះឥឡូវយើងរៀនបន្តទៀតទៅ

សិស្សទាំងអស់គ្នា: បាទ/ចា៎សលោកគ្រូ(ហើយគ្រប់គ្នាក៏បន្តរៀនរហូតដល់ពេលចេញទៅផ្ទះទៅ)

នៅតាមផ្លូវទៅផ្ទះ Note និង Sodin បានកំពុងដើរតាមផ្លូវទៅផ្ទះពួកគេក៏បានឃើញអ៊ំស្រីម្នាក់បានកំពុងដើរមកពីណាក៏មិនដឹង ដោយដំណើរដូចមនុស្សគ្មានកម្លាំងប្រុងនឹងសន្លប់ ពួកគេក៏បានរត់យ៉ាងលឿនដើម្បីទៅជួយគ្រាគាត់ឱ្យអង្គុយនៅលើបង់តាមទីសារធារណៈក្រោមដើមឈើសិន នឹងយកប្រេងខ្យល់ នឹងផ្លឹតបក់ដើម្បីឱ្យគាត់រៀងស្រួលខ្លួនបន្តិច។

Nora: មីងអរគុណក្មួយទាំងពីរច្រើនហើយដែលបានជួយមីង កុំអីមីងមិនដឹងទៅជាយ៉ាងណាទេនៀក

Sodin: មិនអីទេណាមីង ពួកខ្ញុុំតែងតែជួយអ្នកដទៃបែបនឹងដែរណា៎ ព្រោះថាម្តាយខ្ញុំគាត់តែងតែប្រដៅខ្ញុំថាឱ្យចេះជួយអ្នកដ៏ទៃ និងចេះគោរពអ្នកនៅជុំវិញខ្លួនផងដែរ តែ...(និយាយបានដល់ត្រឹមនេះគេក៏បានទម្លាក់ទឹកមុខចុះភ្លាម)

ប្តូរសាលាជួបស្នេហ៍ Where stories live. Discover now